ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យំក៏លេងចេញ ! ឆេះ​ផ្ទះពលរដ្ឋ៣​ខ្នង​ខូចខាត​ទ្រព្យសម្បត្តិ​អស់ជាច្រើន រួមទាំងប្រាក់ជាង១០ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​៣​ខ្នង​ឈើ​លើ ថ្ម​ក្រោម បណ្តាល​ខូចខាត​ទ្រព្យសម្បត្តិ​មាន​មាស​ជាង​១០​តម្លឹង​និង​ប្រាក់​ដុល្លា​ជាង​១០​ម៉ឺន​ដុល្លារ ដែល​កើតឡើង នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមករា​នេះ នៅ​ស្ថិត​ភូមិ​ឈូក…

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​៣​ខ្នង​ឈើ​លើ ថ្ម​ក្រោម បណ្តាល​ខូចខាត​ទ្រព្យសម្បត្តិ​មាន​មាស​ជាង​១០​តម្លឹង​និង​ប្រាក់​ដុល្លា​ជាង​១០​ម៉ឺន​ដុល្លារ ដែល​កើតឡើង នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមករា​នេះ នៅ​ស្ថិត​ភូមិ​ឈូក ឃុំ​ម្កាក់ ក្រុង​សិរី​សោភ័ណ ។

នៅ​ពេល​អគ្គី​ភ័យ​ឆាបឆេះ ដែល​កំពុង​ចុះ​អន្តរាគមន៍​ឃើញ​វត្តមាន​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បាន​កំពុង​ដឹក​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

លោក​វរៈសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ៖ ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​៣​ខ្នង មាន​១.​ឈ្មោះ វុន​អួន ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ ២.​ឈ្មោះ មិច ប៉ា ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ៣.​ឈ្មោះ ឃ្លឿ​ម ទូច ភេទ​ស្រី អាយុ​៥២​ឆ្នាំ​(​ស្ត្រី​មេម៉ាយ​) រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​អគ្គី​ភ័យ​កើតឡើង គឺ​ឆាបឆេះ​ចេញពី​ឈ្មោះ មិច ប៉ា ដែល​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែ បណ្តាល​ឆាបឆេះ​រាលដាល បណ្តាល​ឆេះ​ផ្ទះ​អ្នក​ជិតខាង​អស់​ចំនួន​៣​ខ្នង ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល និង​កង​កម្លាំងយោធា កម្លាំង​កងរាជអាវុធហត្ថ ជា​ច្រើន​នាក់ បាន​ចុះ​អន្តរាគមន៍ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ដែល​ប្រើប្រាស់​ទឹក​អស់​៤​ឡាន បាន​បាញ់​ពន្លត់​មិន​បណ្តាល​រាលដាល​បន្ត​ឆេះ​ផ្ទះ​អ្នក​ជិតខាង​បន្ត​ទៀត ។

លោក​វរៈសេនីយ៍ឯក ស៊ី ឌី បាន​បញ្ជាក់​ថា ៖ អគ្គី​ភ័យ​ដែល​កើតឡើង បណ្តាល​ខូចខាត​ផ្ទះ​ចំនួន​៣​ខ្នង និង​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង ម្ចាស់ផ្ទះ​១.​ឈ្មោះ មិច ប៉ា ឆាបឆេះ​ដំបូង​ផ្ទះ​ឈើ​លើ ថ្ម​ក្រោម មាន​ទំហំ​៨​ម៉ែត្រ​X៧​ម៉ែត្រ ឆេះ​មាស​អស់​ជាង​១០​តម្លឹង ប្រាក់​ដុល្លារ​៧៨.០០០​ដុល្លា ប្រាក់​ថៃ​៧០០.០០០​បាត ប្រាក់​ខ្មែរ​២០.០០០.០០០​រៀល និង​សម្ភារៈ​អស់ទាំង​ស្រុង ២.​ឈ្មោះ វុន អួន ឆេះ​ផ្ទះ​ឈើ​លើ ថ្ម​ក្រោម ទំហំ​៨​ម៉ែត្រ​X៧​ម៉ែត្រ និង​ឆេះ​មាស​៩​ជី ផ្លា​ក​ទី​ន​៥​ជី ប្រាក់​ថៃ​២.៥០០​បាត ប្រាក់​ខ្មែរ​៨០០.០០០​រៀល ៣.​ឈ្មោះ ឃ្លឿ​ម ទូច ឆេះ​ផ្ទះ​ឈើ​លើ ថ្ម​ក្រោម ទំហំ​៧​ម៉ែត្រ​X៦​ម៉ែត្រ​ដែល​ឆេះ​ជញ្ជាំង​មួយ​ចំហៀង​ខាងកើត និង​កង្ហា​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ