ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្សុី​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​នៅ​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ​និង​នៅ​គ្រី​មេ

2 ឆ្នាំ មុន

កងទ័ព​រុ​ស្សុី​ កាលពី​ថ្ងៃ​ទី​២៥ ខែ​​មក​រា ឆ្នាំ​២០២២ បាន​បើក​ធ្វើ​សមយុទ្ធ​យោធា​ថ្មី​មួយ​នៅ​ក្បែរ​ព្រំដែន ជា​មួយ​អ៊ុយ​ក្រែ​ន និង​នៅ​តំបន់​គ្រី​មេ ដែល​សមយុទ្ធ​នោះ​ចូលរួម​ដោយ​ទាហាន​ប្រមាណ​ជា​៦.០០០​នាក់ បណ្ដា​យន្តហោះ​ប្រដេញ ​និង​

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ កងទ័ព​រុ​ស្សុី​ កាលពី​ថ្ងៃ​ទី​២៥ ខែ​​មក​រា ឆ្នាំ​២០២២ បាន​បើក​ធ្វើ​សមយុទ្ធ​យោធា​ថ្មី​មួយ​នៅ​ក្បែរ​ព្រំដែន ជា​មួយ​អ៊ុយ​ក្រែ​ន និង​នៅ​តំបន់​គ្រី​មេ ដែល​សមយុទ្ធ​នោះ​ចូលរួម​ដោយ​ទាហាន​ប្រមាណ​ជា​៦.០០០​នាក់ បណ្ដា​យន្តហោះ​ប្រដេញ ​និង​ទម្លាក់​គ្រាប់បែក​។

នោះ​ជា​សមយុទ្ធ​យោធា​អន្តរ​កងទ័ព​ដែល​មាន​ទាំង​កងទ័ពជើងគោក ជើង​អាកាស​និង​ជើង​ទឹក​។ មេបញ្ជាការ​កងទ័ព​រុ​ស្សុី​សម្រាប់​ភាគ​ខាងត្បូង​ប្រទេស ឧត្ដមសេនីយ​អា​ឡិច​សាន់​ដ្រ៍​ឌី​វ័​រ​នី​កូវ​និយាយ​ថា នោះ​ជា​ប្រតិបត្តិការ​អន្តរ​កងទ័ព​មួយ ចូលរួម​ជា​ពិសេស​ដោយ​កងទ័ពអាកាស​និង​កងការពារ​អាកាស កង​នាវាចម្បាំង​នៃ​កង​នាវាចរណ៍​សមុទ្រ​ខ្មៅ​និង​សមុទ្រ​កា​ស្ពី​យែ​ន​។

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី ​TASS រាយការណ៍​ថា សមយុទ្ធ​ចូលរួម​ដោយ​យន្តហោះ​ប្រដេញ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ប្រមាណ​៦០​គ្រឿង​មក​ពី​តំបន់​៤ ពិសេស​ឧបទ្វីប​គ្រី​មេ​ដែល​រុ​ស្សុី​បញ្ចូល​ក្នុង​ដែនដី​ខ្លួន កាលពី​ឆ្នាំ​២០១៤ ជា​ការ​សងសឹក​នឹង​បដិវត្តន៍​ស្និទ្ធ​លោក​ខាងលិច​នៅ​អ៊ុយ​ក្រែ​ន​។ សមយុទ្ធ​នេះ​ពិសេស​ជា​ការ​សម្របសម្រួល​គ្នា​នៃ​សកម្មភាព របស់​កង​ម៉ា​រី​ន​និង​របស់​កងកម្លាំង​អាកាស ក្នុង​ពេល​មានការ​បាញ់​បណ្ដា​មី​ស៊ី​ល​។

សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នោះ​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​វិមាន​ក្រឹម​ឡាំង​បរិហារ​ការ​ប្រកាស​អាសន្ន របស់​ទាហាន​អា​មេ​រិ​ក​ច្រើន​ពាន់​នាក់ មក​ពី​វិបត្តិ​រុ​ស្សុី​-​ពួក​លោក​ខាងលិច​លើ​រឿង​អ៊ុយ​ក្រែ​ន​។

ជា​ថ្មី​ម្ដងទៀត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ​បៃ​ដិ​ន ​ថ្លែង​នា​ថ្ងៃ​ទី​២៥ ខែ​មក​រា​ថា លោក​ពុំ​មាន​បំណង​បញ្ជូន​កង​ទាហាន​អា​មេ​រិ​ក​ឬ​អូ​​តង់​ទៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ ទោះបី​យ៉ាងណា​ក្រុង​វ៉ា​ស៊ិ​ន​តោន​សន្យា​ឆ្លើយ​តប​វិញ​ម៉ឺ​ង​ម៉ាត់​បំផុត ចំពោះ​បេឡា​រុស ប្រសិនបើ​ប្រទេស​នេះ​ជួយ​រុ​ស្សុី​ក្នុង​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក​NED PRICE​ថ្លែង​នៅ​មុខ​សារព័ត៌​មាន​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ យើង​និយាយ​យ៉ាង​ច្បាស់​ទៅ​កាន់​រុ​ស្សុី​ដែរ​ថា រុ​ស្សុី​នឹង​ត្រូវ​បង់​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ការ​លុកលុយ​អ៊ុយ​ក្រែ​ន ហើយ​ក៏​និយាយ​ច្បាស់​ដែរ​ថា ប្រសិនបើ​បេឡា​រុស​ឲ្យ​រុ​ស្សុី​ប្រើ​ដែនដី​ខ្លួន ដើម្បី​វាយប្រហារ​អ៊ុយ​ក្រែ​ន នោះ​ខ្លួន​នឹង​រង​ការ​តបត​វិញ​យ៉ាង​រហ័ស​និង​ម៉ឺ​ង​ម៉ាត់ ពី​សំណាក់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​។

ចំណែក​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​វិញ​អះអាង​ថា បារាំង​និង​ពួក​លោក​ខាងលិច​នឹង​រួមដៃគ្នា ក្នុង​ការ​តបត​វិញ​ក្នុង​ករណី​រុ​ស្សុី​វាយលុក​លុយ​អ៊ុយ​ក្រែ​ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ