ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​ដែល​ថា​នាំ​សង្សារ​ទៅ​លេង​វត្ត​ភ្នំ​ត្រូវ​យាយ​ពេញ​បំបែក

2 ឆ្នាំ មុន

រឿង​ជំនឿ​ទោះជា​ស្ថិត​ក្នុង​រូបិយ​ក្តី អ​រូបិយ​ក្តី​គ្មាន​អ្នក​ណា​ហាមឃាត់​មិន​ឱ្យ​ជឿ​ទេ ជឿ​ក៏​ជឿ​ចុះ​តែ​ត្រូវ​មាន​ហេតុផល និង​ប្រកប​ដោយ​បញ្ញា​ផង ដើម្បី​កុំឱ្យ​ខូចប្រយោជន៍ ។ ដោយហេតុ​ថា មាន​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែង​និយាយ​ត​ៗ​គ្នា​ថា អ្នកមាន​គូស្នេហ៍​ត្រូវ​បាន​ចាស់ទុំ​ហាមប្រាម​មិន​ឱ្យទៅ​លេង​វត្ត​ភ្នំ​ទេ ព្រោះ​ខ្លាច​លោកយាយ​ពេញ​ច្រណែន​ហើយ​បំបែកបំបាក់​ឱ្យ​បែក​គ្នា…

រឿង​ជំនឿ​ទោះជា​ស្ថិត​ក្នុង​រូបិយ​ក្តី អ​រូបិយ​ក្តី​គ្មាន​អ្នក​ណា​ហាមឃាត់​មិន​ឱ្យ​ជឿ​ទេ ជឿ​ក៏​ជឿ​ចុះ​តែ​ត្រូវ​មាន​ហេតុផល និង​ប្រកប​ដោយ​បញ្ញា​ផង ដើម្បី​កុំឱ្យ​ខូចប្រយោជន៍ ។ ដោយហេតុ​ថា មាន​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែង​និយាយ​ត​ៗ​គ្នា​ថា អ្នកមាន​គូស្នេហ៍​ត្រូវ​បាន​ចាស់ទុំ​ហាមប្រាម​មិន​ឱ្យទៅ​លេង​វត្ត​ភ្នំ​ទេ ព្រោះ​ខ្លាច​លោកយាយ​ពេញ​ច្រណែន​ហើយ​បំបែកបំបាក់​ឱ្យ​បែក​គ្នា ។

តើ​ជំនឿ​បែប​នេះ​អាច​យក​ជា​ការ​បាន​ទេ ? ចំពោះ​រឿង​នេះ​មាន​យុវវ័យ​ច្រើន​ណាស់ ដែល​នៅ​តែ​មិន​អស់ចិត្ត ដោយ​អ្នកខ្លះ​ថា ពិតជា​អ​ញ្ចឹ​ង​មែន អ្នកខ្លះ​ថា មិន​ជឿ​ទេ គឺ​គ្មាន​អ្នក​ណា​មក​បញ្ចូល​ចិត្ត​យើង​ឱ្យ​បែក​គ្នា​នោះ​ឡើយ ។ ឯ​អ្នកខ្លះ​ទៀត​ហាក់ដូចជា ទ្រឹង​មិន​ហ៊ាន​និយាយ​ថា ជឿ ឬ​មិន​ជឿ​ឡើយ ។

ដើម្បី​ស្រាយ​បំភ្លឺ​ឱ្យ​អស់​ច​ម្ង​ល់ត​ទៅ​ទៀត​ព្រឹទ្ធាចារ្យ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​អ្នក​មើលថែ​រក្សា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា អ​រូបិយ​ជំនឿ​បែប​គ្មាន​ហេតុផល​នេះ​មិន​អាច​ទទួលយក​បាន​ទេ ។ តាម​ពិត​ទៅ​យាយ​ពេញ​ឯណា​ដាច់​ចិត្ត​ពង្រាត់​កូនចៅ​ឱ្យ​ព្រាត់​គ្នា​នោះ មាន​តែ​លោកយាយ​មាន​បារមី​ជួយ​ថែរក្សា ជួយ​បន់ស្រន់​សុំ​ឱ្យ​គូស្នេហ៍​ស្រឡាញ់​គ្នា​បាន​យូរអង្វែង ។ ជួប​គ្នា​ជា​គូគាប់ និង​រស់នៅ​ដោយ​សុខសាន្ត​អស់​មួយ​ជីវិត ។

ព្រឹទ្ធាចារ្យ​បាន​អះអាង​ថា បារមី​លោកយាយ​ពេញ​តែង​ជួយ​ថែរក្សា​កូនចៅ​ទូ​ទាំង​នគរ​ឱ្យ​បាន​សុខ​ចម្រើន សម្បូរ​សប្បាយ រក​ទទួ​ល​ទាន​មានបាន ដូច្នេះ​សម្តី​ទាំង​អស់នោះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​គ្មាន​ការណ៍​ពិត​អ្វី​ទាំងអស់ ចាប់ពី​ពេល​នេះ​ទៅ​សូម​អស់​ច​ម្ង​ល់​ពី​រឿង​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ