ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គ្មាន​ជម្រក​នៅ​អា​មេ​រិ​ក រង​ការ​ធ្វើបាប​ និង​​សម្លា.ប់​កាន់តែ​ច្រើន

2 ឆ្នាំ មុន

យោង​តាម​បណ្ដា​សមាគម​​បាន​ឱ្យ​ដឹង​ថា ការ​សម្លា.ប់​ ការ​កា.ត់​ក្បាល​ ឬ​ដៃជើង​ និង​ការ​វាយ​ធ្វើបា.ប ដោយ​ហិ.ង្សា​​ប្រឆាំង​ពួក​អ្នក​គ្មាន​ទីជម្រក​នៅ​អា​មេ​រិ​ក មានការ​កើន​កាន់តែ​ច្រើន​ឡើង​។ រឿង​បែប​នេះ​

សហរដ្ឋអាមេរិក ៖ យោង​តាម​បណ្ដា​សមាគម​​បាន​ឱ្យ​ដឹង​ថា ការ​សម្លា.ប់​ ការ​កា.ត់​ក្បាល​ ឬ​ដៃជើង​ និង​ការ​វាយ​ធ្វើបា.ប ដោយ​ហិ.ង្សា​​ប្រឆាំង​ពួក​អ្នក​គ្មាន​ទីជម្រក​នៅ​អា​មេ​រិ​ក មានការ​កើន​កាន់តែ​ច្រើន​ឡើង​។ រឿង​បែប​នេះ​ កើត​មាន​កាន់តែ​ច្រើន​នៅ​តាម​ដង​វិ​ថី​អា​មេ​រិ​ក​នានា​។

ក្នុង​យប់​តែ​មួយ​បុរស​២​នាក់ ត្រូវ​បាញ់​សម្លា.ប់​នៅ​ម៉ៃ​អា​មី​ប្រហែលជា ដោយ​មនុស្ស​តែ​ម្នាក់ ដែល​ត្រូវ​ចាប់ខ្លួន​ពី​បទ​សម្លា.ប់​អ្នក​គ្មាន​​ទីជម្រក​។ នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ ​មនុស្ស​ម្នាក់​បាន​ត្រូវ​គេ​កា.ត់​ក្បាល រួច​បុរស​ម្នាក់​ដែល​កំពុង​ដេក​លក់ ត្រូវ​គេ​ដុត​សម្លា.ប់​ទាំង​រស់​នៅ​ក្រោម​ជណ្ដើរ​មួយ​នៃ​ក្រុង​ញូ​វ​យ៉​ក​។

កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍ ​គូសបញ្ជាក់​ថា មាន​អំពើ​ហិ.ង្សា​ជា​​ច្រើន​សិប កើត​មាន​ក្នុង​១​ថ្ងៃ​ៗ​ដែល​កើន​កាន់តែ​ច្រើន រវាង​បណ្ដា​មនុស្ស​ដែល​មានផ្ទះ ​និង​បណ្ដាជន​គ្មាន​ទីជម្រក ក្នុង​គន្លង​នៃ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩​។ នេះ​ជា​ការ​វាយតម្លៃ​របស់​ពួក​អ្នក​ជំនាញការ​។

លោក​ DONALD WHITEHEAD នាយក​ប្រតិបត្តិ​ក្រុមចម្រុះ​ជាតិ ទទួល​បន្ទុក​ខាង​បណ្ដា​អ្នក​គ្មាន​ទីជម្រក​ថ្លែង​ថា យើង​គិត​ថា​មាន​ការ​កើនឡើង​នៃ​អំពើ​ហិ.ង្សា ដែល​ឃើញ​មាន​ចុះ​ផ្សាយ តាម​បណ្ដា​សារព័ត៌មាន​។ សមាគម​នោះ​បាន​ចេញផ្សាយ​របាយការណ៍​មួយ​នៃ​ទិន្នន័យ​របស់​ប៉ូលិស ស្ដី​ពី​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​បណ្ដា​មនុស្ស​គ្មាន​ជម្រក រស់នៅ​តាម​ចី​ញ្ចើ​ម​ដង​វិ​ថី​ពី​ឆ្នាំ​១៩៩៩​ទៅ​២០១៩​។

នៅ​ឆ្នាំ​២០១៩ ​មុន​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ ក្នុង​កម្រិត​ជាតិ​មាន​កើត​អំពើ​ហិ.ង្សា​វាយ​ធ្វើបា.ប​ពួក​អ្នក​គ្មាន​ជម្រក​៨៣​នាក់ ក្នុង​នោះ​៣៩​នាក់​ស្លាប់​។ ​តាម​កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​ថា ពួក​អ្នក​គ្មាន​ជម្រក​ក៏​មាន​ប្រព្រឹត្ត​អំពើ​ហិ.ង្សា​ដែរ ដូច​សេចក្ដីរាយការណ៍​មួយ ដែល​កាលពី​ថ្ងៃ​ទី​១៦ ខែ​មក​រា ​នារី​ម្នាក់​ត្រូវ​គេ​ច្រាន​ឲ្យ​ចូល​កង់​មេត្រូ​កិត​ស្លា.ប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ