ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​ជិត៤០​នាក់​ ក្នុង​ហេតុការណ៍​លិច​ទូក​នៅ Florida

2 ឆ្នាំ មុន

អាមេរិក ៖ ឆ្មាំ​សមុទ្រ​អា​មេ​រិ​ក​កំពុង​ស្វែងរក​មនុស្ស​ចំនួន​៣៩​នាក់​ដែល​បាន​បាត់​ខ្លួន ក្រោយ​ពេល​កប៉ាល់​របស់​ពួក​គេ​លិច​កាលពី​

អាមេរិក ៖ ឆ្មាំ​សមុទ្រ​អា​មេ​រិ​ក​កំពុង​ស្វែងរក​មនុស្ស​ចំនួន​៣៩​នាក់​ដែល​បាន​បាត់​ខ្លួន ក្រោយ​ពេល​កប៉ាល់​របស់​ពួក​គេ​លិច​កាលពី​យប់​ថ្ងៃ​សោ​រ៍​ ទី​២២ មករា កន្លង​ទៅ​នេះ ​នៅ​ឆ្នេរសមុទ្រ​រដ្ឋ Florida​។

មន្ត្រី​អា​មេ​រិ​ក​ទើបតែ​ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​ពី​ហេតុ​ការ​លិច​កប៉ាល់​នោះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ មករា ក្រោយ​ពេល​អ្នកនេសាទ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ទុំ​នៅ​លើ​ទូក​ដែល​ក្រឡាប់ និង​អ​ណ្តែ​ត​ស្ថិត​នៅ​កណ្តាល​សមុទ្រ​ចំងាយ ៤៥​គីឡូម៉ែត្រ​ពី​ទីក្រុង Fort Piece​។

បុរស​មានសំណាង​ដែល​នៅ​រស់រាន​មានជីវិត​រូប​នោះ​បាន​និយាយ​ថា ក្រុម​របស់​គាត់​បាន​ចេញដំណើរ​ពី​តំបន់ Bimini ប្រជុំ​កោះ Bahamas កាលពី​យប់​ថ្ងៃ​សោ​រ៍ និង​រង​ការ​វា​.​យ​ប្រហារ​ពី​អាកាសធាតុ​អាក្រក់​។

មន្ត្រី​និយាយ​ថា ទូក​នោះ​ប្រហែលជា​ផ្នែក​មួយ​នៃ​ការ​រត់ពន្ធ​មនុស្ស​។ បើ​យោង​តាម​អ្នក​នៅ​រស់រាន​មានជីវិត អ្នកដំណើរ​ទាំងអស់​មិន​មាន​ពាក់អាវ​ពង​ឡើយ​។

ប្រតិបត្តិការ​ស្វែង​មានការ​ចូលរួម​ពី​កប៉ាល់ និង​យន្តហោះ​ជា​ច្រើន​គ្រឿង ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​អង្គារ​ពេល​ល្ងាច មិន​ទាន់​បាន​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ណា​ឡើយ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ