ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​សត្វ និង​រុក្ខ​ថ្មី​ជាង២០០​ប្រភេទ រក​ឃើញ​​​​ក្នុង​​តំបន់មួ​យ​​នៅ​​កម្ពុជា

2 ឆ្នាំ មុន

ប្រទេសកម្ពុជា ៖ សត្វ​តុកកែ​ស្នែង ស្វា​ភ្នំភ្លើង និង​ឬ​ស្សី​ធន់​នឹង​ភាពរាំងស្ងួត​គឺជា​សត្វ និង​រុក្ខជាតិ​ថ្មី​ដែល​ស្ថិត​ក្នុង​ចំណោម​ពូជ​សត្វ

ប្រទេសកម្ពុជា ៖ សត្វ​តុកកែ​ស្នែង ស្វា​ភ្នំភ្លើង និង​ឬ​ស្សី​ធន់​នឹង​ភាពរាំងស្ងួត​គឺជា​សត្វ និង​រុក្ខជាតិ​ថ្មី​ដែល​ស្ថិត​ក្នុង​ចំណោម​ពូជ​សត្វ និង​រុក្ខជាតិ ២២៤​ប្រភេទ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​មហា​តំបន់​ទន្លេមេគង្គ​ក្នុង​ឆ្នាំ ២០២០​។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រុម​អភិរក្ស​នៅ​ថ្ងៃ​ពុធ ទី​​២៦ មករា​​នេះ​។

ការ​រក​ឃើញ​ពូជ​សត្វ និង​រុក្ខជាតិ​ថ្មី​ទាំងនេះ​ត្រូវ​បាន​ចុះបញ្ជី​ក្នុង​របាយការណ៍​របស់​អង្គការ​មូលនិធិ​សត្វព្រៃ (WWF) រួម​មានពូជ​រុក្ខជាតិ Mulberry រក​ឃើញ​នៅ​វៀតណាម កង្កែប​ក្បាល​ធំ នៅ​វៀតណាម និង​កម្ពុជា និង​តុកកែ​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​។

ចំណែក​ពូជ​ស្វា​ប្រភេទ​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ភ្នំភ្លើង Mount Popa ប្រទេស​មី​យ៉ា​ន​ម៉ា​។ របាយការណ៍​បញ្ជាក់​ថា វា​ត្រូវ​បាន​រក​ឃើញ​ដោយ​ផ្អែក​លើ​ការ​ផ្គូផ្គង​ហ្សែ​ន​នៃ​ឆ្អឹង​ដែល​ប្រមូល​បាន​នា​ពេល​ថ្មី​ៗ​ជាមួយនឹង​គំរូ​មក​ពី​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​អង់គ្លេស​ដែល​បាន​រក្សា​ទុក​អស់​ជាង​មួយ​សតវត្សរ៍​ទៅ​ហើយ​។

ពស់​ភ្លោះ និង​កង្កែប​ដើមឈើ ក៏​ស្ថិត​ក្នុង​ចំណោម​ពូជ​សត្វ​ថ្មី​នោះ​ផង​ដែរ​។

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​បាន​និយាយ​ថា ការ​រក​ឃើញ​ពូជ​សត្វ និង​រុក្ខជាតិ​ថ្មី​ជាង ២០០​ប្រភេទ​នេះ​បញ្ជាក់​អំពី​ជីវចម្រុះ​ដ៏​សម្បូរ​បែប​នៃ​តំបន់​ទន្លេមេគង្គ​ដែល​គ្រប់​ដណ្តប់​ប្រទេស​កម្ពុជា ថៃ ឡាវ មី​យ៉ា​ន​ម៉ា និង​វៀតណាម ហើយ​វា​គឺជា​ភ​ស្ថុ​តាង​ដែល​បង្ហាញ​ពី​ភាព​ធន់​នៃ​ធម្មជាតិ​ក្នុង​ការ​រស់រាន​ក្នុង​ទីជម្រក​ធម្មជាតិ​ដែល​រិច​រិល​៕ (​យោង​តាម​ប្រភព​៖ AGENCIES)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ