ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីខ្មែរម្នាក់របួ.សជើងមិនអាចឈរបាន ក្នុងចំណោមពលករត្រឡប់ពីថៃវិញ

4 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​របួ.ស​ជើង​មិន​អាច​ងើបឈរ​បាន ក្នុង​ចំណោម​ពលករ​ត្រឡប់​ពី​ថៃ​ចូល​មក​កម្ពុជា ក្នុង​១​ថ្ងៃ ជិត​៣០០​នាក់ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ ក្នុងភូមិ​សាស្ត្រ…

បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​របួ.ស​ជើង​មិន​អាច​ងើបឈរ​បាន ក្នុង​ចំណោម​ពលករ​ត្រឡប់​ពី​ថៃ​ចូល​មក​កម្ពុជា ក្នុង​១​ថ្ងៃ ជិត​៣០០​នាក់ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ។

Picture

លោក​វរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ប្រាប់​ថា ៖ មាន​ស្ត្រី​ជា​ពលករ​ខ្មែរ​ម្នាក់ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ា​ឡៃ ដែល​ក្រុមការងារ​ទទួល​នៅ​ចំណុច​ប៉ុស្តិ៍​សង្កែ និង​ប៉ុស្តិ៍​ចំ​ប៉ក់​ចំនួន​៤៣​នាក់ ស្រី​២០​នាក់​កុមារ ៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​បាន​របួស​ជើង​ធ្ងន់​ដោយ​ទៅ​ធ្វើ​កម្មករ​កាប់​អំពៅ​តាម​បន្ទាត់​ព្រំដែន នៅ​ពេល​ស៊ីឈ្នួល​កា.ប់​អំពៅ​អោយ​ថៃ ត្រូវ​គល់​អំពៅ​ធ្លាក់​បុ.ក​ចំ​ជើង បណ្តាល​របួ.ស ធ្វើការ​មិនកើត​ទើប​ត្រឡប់​មក​ស្រុក​វិញ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ ។

Picture

លោក​វរៈសេនីយ៍ទោ ម៉ា​ន់ ធី អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា ៖ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ​ក្រុមការងារ​ប្រចាំ​ច្រក​អូ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ទទួល​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ មាន​ចំនួន​២៣០​នាក់​ស្រី​១១៨​នាក់ កុមារ​២៧​នាក់ ហើយ​អ្នកមាន​ឯកសារ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​.១៩ ដូ​ស​ទី​២ មាន​ចំនួន​១៩៩​នាក់ ស្រី​១០៥​នាក់ អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ៕

Picture
Picture