ទីក្រុងអ៊ីស្តង់ប៊ុល ៖ ព្យុះកំបុតត្បូង បានបោកបក់ផ្នែកខ្លះ នៃប្រទេសទួរគី បង្កការរំខានដល់ការធ្វើដំណើរ ទាំងផ្លូវអាកាស និងចរាចរណ៍ផ្លូវគោក ។ ដំបូលឃ្លាំងស្តុកទំនិញរបស់អាកាសយានដ្ឋាន នៅទីក្រុងអ៊ីស្តង់ប៊ុល បានបាក់ដួលរលំ បន្ទាប់ពីព្រិលធ្លាក់ខ្លាំង កាលពីថ្ងៃទី២៥ មករា ២០២២នេះ ។
អ្នកដំណើររាប់ពាន់នាក់ ត្រូវបានជាប់គាំងនៅព្រលាន ដោយសារជើងហោះហើរ ត្រូវបានលុបចោល ផ្លូវត្រូវបានបិទដោយព្រិលទឹកកក ហើយសេវាសាឡាងមួយចំនួន ក៏ត្រូវបានលុបចោលផងដែរ ដោយសារការមើលឃើញពីអាកាសធាតុមិនល្អ ។
ព្យុះព្រិលបានបោកបក់ពាសពេញតំបន់ ក្នុងនោះប្រទេសក្រិកក៏រងផលប៉ះពាល់ផងដែរ ។
វីដេអូ នៃដំបូលឃ្លាំងទំនិញព្រលានមួយ បានបាក់រលំ បន្ទាប់ពីមានព្រិលធ្លាក់យ៉ាងខ្លាំង ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី មានដូចខាងក្រោមនេះ ៖


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ