ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​វៀតណាម​ជា​ច្រើន​រំលូ.តកូន​ចោល ក្រោយ​ឆ្លង​កូ​វី​ដ-១៩

2 ឆ្នាំ មុន

វៀតណាម ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជា​ច្រើន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩ ជួប​បញ្ហា​ធ្ងន់ធ្ងរ​ជា​

វៀតណាម ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជា​ច្រើន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩ ជួប​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន ​ក្រោយ​ពេល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ និង​បណ្តាល​ឲ្យ​ពួក​គេ​ត្រូវ​ធ្វើការ​រំលូ.តកូន​ចោល ដោយសារ​ការ​វិវត្តន៍​នៃ​ជំងឺ​។

ក្នុង​ចំណោម​នោះ មាន​ស្ត្រី​វ័យ ៣៨​ឆ្នាំ​ម្នាក់​ដែល​មក​ពី​ស្រុក Hoang Mai ត្រូវ​រំលូតកូន​របស់​គាត់​ដែល​មាន​អាយុ ៣០​ស​ប្តា​ហ៍​។

គាត់​បាន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​ឡើយ​។ ដោយសារ​ជួប​បញ្ហា​វិវត្តន៍​នៃ​ជំងឺ គាត់​ត្រូវ​រំលូ.តកូន​ចោល​។

ប៉ុន្មាន​ថ្ងៃក្រោយ​ពេល​ការ​រំលូ.តកូន ស្ថានភាព​របស់​គាត់​បន្ត​ដុនដាប ហើយ​គាត់​ត្រូវ​បាន​គេ​ផ្ទេរ​ទៅ​កាន់​មន្ទីរពេទ្យ​ជាតិ​សម្រាប់​ជំងឺ​ត្រូពិច ដើម្បី​ព្យាបាល​បន្ថែម​។

វេជ្ជបណ្ឌិត Nguyễn Thị Thu Hà អនុប្រធាន​មន្ទីរពេទ្យ​សម្ព​ព និង​រោគ​ស្ត្រី​ហាណូយ ដែល​កំពុងធ្វើការ​ព្យាបាល​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ១០០​នាក់​ដែល​ឆ្លង​កូ​វី​ដ ១៩ បាន​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ទាំងនោះ​ប្រហែល ៧០​ភាគរយ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូ​ស ឬ​មិន​ទាន់​ចាក់​ពេញលេញ​។

លោក​ថ្លែង​ថា ជា​ការ​កត់សម្គាល់ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​ចាក់​វ៉ាក់សាំង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ និង​ត្រូវ​រំ​លូ.ត​កូន​ចោល​មុន​កំណត់​។

វេជ្ជបណ្ឌិត​រូប​នេះ​ថ្លែង​ថា «​ស្ត្រី​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ខ្ពស់​។ ហេតុផល​មួយ​សម្រាប់​ពួក​គេ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​គឺ​ប្រហែល​មក​ពី​ពួក​គេ និង​គ្រួសារ​ពួក​គេ​នៅ​តែ​មានការ​យល់​ច្រឡំ និង​ខ្វះ​ការ​យល់​ដឹង​អំពី​វ៉ាក់សាំង​»​។

វេជ្ជបណ្ឌិត​វៀត​ណ​ម​បាន​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​ធ្វើការ​ចាក​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់រហ័ស​តាមតែ​អាច​ធ្វើ​បាន​។

សូម​បញ្ជាក់​ថា ខណៈ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម​ចូល​មក​ដល់ ប្រជាជន​វៀតណាម​ជា​ច្រើន​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​ជួបជុំ​គ្រួសារ​។

ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​មក​ស្រុក អាជ្ញាធរ​វៀតណាម​បាន​ចេញ​វិធានការ​ដោយ​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ការ​ធ្វើ​ដំណើរ​មក​ស្រុក​អំឡុង​បុណ្យចូលឆ្នាំ​។

បើ​តាម​ក្រសួងសុខាភិបាល ពលរដ្ឋ​វៀតណាម​ពេញវ័យ​អាយុ ១៨​ឆ្នាំ​ឡើយ​ចំនួន ១០០​ភាគរយ ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ១ ចំណែក​អត្រា​ចាក់​វ៉ាក់សាំង​ទី ២​រួច​មាន ៩៥,៦​ភាគរយ និង​មាន ១៨,៦​ភាគរយ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣​រួច​។

កុមារ​អាយុ​ចន្លោះ ១២​ឆ្នាំទៅ ១៧​ឆ្នាំ​ជាង ៩៤​ភាគរយ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ១​រួច​។

គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែមករា វៀតណាម​មាន​អ្នក​ឆ្លង​កូ​វី​ដ​សរុប ២,១៦​លាន​នាក់ និង​ស្លា​.​ប់ ៣៦.៨៨៤​នាក់​។ វៀតណាម​មាន​ប្រជាជន​សរុប​ជាង ៩៨​លាន​នាក់​គិត​ត្រឹម​ឆ្នាំ ២០២១៕ (​យោង​តាម​ប្រភព​៖ Vietnam News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ