ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ សម្តែងការភ្ញាក់ផ្អើលចំពោះការលក់សៀវភៅ«គូព្រេងមិនព្រាត់»ជាភាសារចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​លក់​សៀវភៅ​ជា​ស្នាដៃ​សរសេរ​ដោយ​ផ្ទាល់​បកប្រែ​ជា​ភាសា​ចិន ក្នុង​រយៈពេល​ខ្លី​បាន​រហូត​ដល់​ច្រើន​ពាន់​ដុល្លារ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​លក់​សៀវភៅ​ជា​ស្នាដៃ​សរសេរ​ដោយ​ផ្ទាល់​បកប្រែ​ជា​ភាសា​ចិន ក្នុង​រយៈពេល​ខ្លី​បាន​រហូត​ដល់​ច្រើន​ពាន់​ដុល្លារ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២​ថា ៖ កន្លង​មក​ខ្ញុំ​បាន​សរសេរ​សៀវភៅ​មួយ​មាន​ចំណងជើង​ថា (​គូព្រេង​មិន​ព្រាត់​) ដែល​បាន​បោះពុម្ព​ជា​៣​ភាសា មាន​ខ្មែរ អង់គ្លេស និង​ចិន ។

សម្រាប់​ការ​បោះពុម្ព​ជា​ភាសា​ចិន គឺ​រ៉ាប់រង​ដោយ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ទាំង​ការ​បកប្រែ​ទាំង​ការ​បោះពុម្ព ។ សម្តេច​បាន​បញ្ជាក់​ថា ៖«​ជា​ការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​សូម​កោតសរសើរ​ដែល​សៀវភៅ​ភាសា​ចិន​ត្រូវ​បាន​ដាក់ លក់​បាន​១៥០០​ច្បាប់ ក្នុង​រយៈពេល​ដ៏​ខ្លី​ដែល​បាន​ចំណូល​៧,៥០០​ដុល្លារ​ដែល​ក្នុង​មួយ​ច្បាប់តម្លៃ​៥​ដុល្លារ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សូម​អរគុណ​លោក​ឧ​ញ៉ា​ពុង ខៀវ​សែ និង សមាគម​ដែល​បាន​ជួយ​ចាត់ចែង​លើ​ការងារ​នេះ ហើយ​ខ្ញុំ​នឹង​ប្រើ​ថវិកា​នេះ​សម្រាប់​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា​សៀវភៅ​ជា​ភាសារ​ខ្មែរ​បាន​បោះ​២​ម៉ឺន​ច្បាប់ និង​ជា​ភាសារ​អង់គ្លេស​បោះ​៥​ពាន់​ច្បាប់​ដោយ​ទាំង​២​ភាសារ​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ ។ សម្រាប់​ភាសារ​ខ្មែរ​សុំ​រក​នៅ​តាម​បណ្ណាល័យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ