ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ខឹងបងថ្លៃស៊ីលុយដាច់២០ម៉ឺនរៀល ស្រាប់តែប្អូនថ្លៃមកគំរា.មសម្លា.ប់ ដុតផ្ទះ និងកម្ទេចឡាន

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​ប្អូនថ្លៃ ត្រូវ​បាន​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​គំរាម​ស​ម្លា​.​ប់​បងថ្លៃ និង​ដុត​ផ្ទះ ដុត​ឡាន ដោយសារ​ខឹង​បងថ្លៃ​ស៊ីលុយ​ដាច់​២០​ម៉ឺន​រៀល​ពី​ថៅកែ​ការដ្ឋាន​ដឹក​ដី​របស់​ខ្លួន ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​ប្អូនថ្លៃ ត្រូវ​បាន​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​គំរាម​ស​ម្លា​.​ប់​បងថ្លៃ និង​ដុត​ផ្ទះ ដុត​ឡាន ដោយសារ​ខឹង​បងថ្លៃ​ស៊ីលុយ​ដាច់​២០​ម៉ឺន​រៀល​ពី​ថៅកែ​ការដ្ឋាន​ដឹក​ដី​របស់​ខ្លួន ។

ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៥ ខែមករា​នេះ វេលា​ម៉ោង​២០​និង​២០​នាទី ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ដាំ ជា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យ​ឈ្មោះ ឈ​ន ប៊ុ​ន​ណា​ក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកឡាន មាន​ទីលំនៅ ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

បើ​តាម​របាយ​ការ​ណ៌​របស់​សមត្ថកិច្ច ដែល​ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា​នេះ​ថា ជន​រង​គ្រោះ​កំពុង​តែ​ដេក​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ឈ​ន ប៊ុ​ន​ណា​ក់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​មក​ធាក់​ទ្វារ​បន្ទប់ដេក​របស់​ជន​រង​គ្រោះ ហើយ​ស្រែកហៅ​អោយមក​ចេញ​ខាងក្រៅ​នឹង​បាន​គំរាម​គំ​ហែង ជន​រង​គ្រោះ​ថា បើ​មិន​ចេញ​មក​ក្រៅ​ទេ និង​ដុត​ផ្ទះ វ៉ៃ​កម្ទេច​ឡាន ហើយនឹង​ស​ម្លា​.​ប់​ជន​រង​គ្រោះ​ចោល ។

លឺ​ដូច្នេះ ជន​រង​គ្រោះភ័យ​ក៏​បានរ​ត់ទៅ​យក​ឡាន​បើក​ផ្ញើ​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​គ្នា​នឹង​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ​អោយ​ចុះ​មក​អប់រំ​ណែនាំ ជនសង្ស័យ​អោយ​ឈប់​រករឿង​ខ្លួន​ទៀត ។

លុះដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២០​និង​២០​នាទី ជនសង្ស័យ​ឈ្មោះ ឈ​ន ប៊ុ​ន​ណា​ក់ ភេទ​ប្រុស បាន​កាន់​កាំបិត​ផ្គាក់​ផ្លែ​ដែក​ដង​ឬ​ស្សី​រករឿង​ជន​រង​គ្រោះ ដោយ​បាន​គំរាម​គំ​ហែង​រក​ដុត​ផ្ទះ វ៉ៃ​កម្ទេច​ឡាន និង​រកស​ម្លា​.​ប់​ជន​រង​គ្រោះ​ឈ្មោះ ដាំ ជា ភេទ​ប្រុស​ចោល​ម្ដងទៀត ។

ពេល​នោះ​ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​ល​បាល​រដ្ឋបាល​កំពង់ស្វាយ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ​បាន​ចុះ​ទៅ​ដល់​កន្លែង​ហេតុ រួច​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​កា ល​ពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២​ខ្លួន​បាន​តេ​ទូរស័ព្ទ​ទៅ​ឈ្មោះ​ទី សេង​ចាំង ភេទ​ប្រុស អាយុ​ប្រហែល​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ថៅកែ​ការដ្ឋាន​ដឹក​ដី មាន​ទីលំនៅ​ភូមិ​ព្រែក​បា​ឡាក់​ឆឹង ឃុំ​ត្រោ​យ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ដើម្បី​សុំ​ចូល​ធ្វើការ​ងារ​វិញ ហើយនឹង​សុំ​ខ្ជី​ប្រាក់​ចំនួន​២០០០០០៛(​ម្ភៃ​ម៉ឺន​រៀល​) រួច​ថៅកែ​ការដ្ឋាន​ដឹក​ដី បាន​ប្រាប់​ថា ចាំ​ផ្ញើរ​តាម​ឈ្មោះ​ដាំ ជា ភេទ​ប្រុស​(​ត្រូវជា​បងថ្លៃ​របស់ខ្ញុំ​) ។

លុះដល់​ម៉ោង​២១​និង​៣០​នាទី ថ្ងៃខែ ឆ្នាំ​ដដែល ខ្លួន​ស្រវឹងស្រា​បាន​ទៅ​គោះ​ទ្វារផ្ទះ​ជន​រង​គ្រោះ​(​បងថ្លៃ​) ដើម្បី​សួរនាំ​រឿង​លុយ​ដែល​ខ្លួន​បាន​ខ្ជី​ពី​ថៅកែ​ដឹក​ដី ពេល​នោះ​ជន​រង​គ្រោះ​(​បងថ្លៃ​)​បាន​ហុច​មី​កញ្ចប់​ពណ៌​ខៀវ ចំនួន​ប្រាំ​កញ្ចប់​មក​អោយ ភ្លាម​នោះ​ខ្លួន​បាន​និយាយ​គំរាម​គំ​ហែង​ជន​រង​គ្រោះជា​ច្រើន តែ​ភ្លេច​អស់​មិន​ចាំ​ថា ខ្លួន​បាន​និយាយ​ពាក្យ​សម្ដី​អ្វីខ្លះ ។

លុះដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​វេលា​ម៉ោង​២០ និង​២០​នាទី​ជនសង្ស័យ​បាន​ផឹកស្រា​ថ្នាំ​ស្រវឹង​កាន់​កាំបិត​ផ្គាក់​ដង​ឬ​ស្សី ផ្លែ​ដែក​ស្រែក​ជេរ​គំរាម​គំ​ហែង​រកស​ម្លា​.​ប់ និង​រក​ដុត​ផ្ទះ​ជន​រង​គ្រោះ​ចោល ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ទៀត​ថា មូល​ដែល​ខ្លួន​ធ្វើ​សកម្មភាព​បែប​នេះ​លើ​ជន​រង​គ្រោះ​មក​ពី​ខ្លួន​ខឹង​ជន​រង​គ្រោះ​មិន​ព្រមអោយ​លុយ​ដែល​ខ្លួន​បាន​ខ្ជី​ពី​ថៅកែ​ម្ចាស់​ការដ្ឋាន​ដឹក​ដី​របស់​ខ្លួន ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ប​ញ្ចូ​ន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ