ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​!! អ្នក​ឆ្នាំ​ទាំង​៤​នេះ​ដែល​ឆុង​នឹង​ឆ្នាំខាល​ត្រូវធ្វើ​រឿង​នេះ​ភ្លាម

2 ឆ្នាំ មុន

កំពូល​ហោរាចារ្យ​ចិន​សែ​បាន​ពន្យល់​ថា ឆ្នាំ​ឆុង​គឺជា​ឆ្នាំ​ដែល​មាន​គ្រោះ​មាន​ភ័យ​ពេញ​មួយ​ឆ្នាំ ពិបាក​រក​សំណាង និង​ភាព​ក្សេមក្សាន្ត សុភមង្គល​បាន​ដូច​គេ​ណាស់ ។ ហេតុនេះ​ហើយ​នៅ​ពេល​ដែល​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ចូល​មក​ដល់ អ្នក​កើត​ឆ្នាំ​ទាំង​៤​ត្រូវ​ប្រញាប់​សែន​កាត់​គ្រោះ​ឆុង និង​រក​វិធី​នាំ​យក​លាភ​សំណាង​មក​ឲ្យ​ជីវិត​វិញ​ភ្លាម​ដោយ​ការ​ធ្វើបុណ្យ បំពេញ​ទាន​តាម​ដែល​ខ្លួន​អាច​ធ្វើ​បាន…

កំពូល​ហោរាចារ្យ​ចិន​សែ​បាន​ពន្យល់​ថា ឆ្នាំ​ឆុង​គឺជា​ឆ្នាំ​ដែល​មាន​គ្រោះ​មាន​ភ័យ​ពេញ​មួយ​ឆ្នាំ ពិបាក​រក​សំណាង និង​ភាព​ក្សេមក្សាន្ត សុភមង្គល​បាន​ដូច​គេ​ណាស់ ។ ហេតុនេះ​ហើយ​នៅ​ពេល​ដែល​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ចូល​មក​ដល់ អ្នក​កើត​ឆ្នាំ​ទាំង​៤​ត្រូវ​ប្រញាប់​សែន​កាត់​គ្រោះ​ឆុង និង​រក​វិធី​នាំ​យក​លាភ​សំណាង​មក​ឲ្យ​ជីវិត​វិញ​ភ្លាម​ដោយ​ការ​ធ្វើបុណ្យ បំពេញ​ទាន​តាម​ដែល​ខ្លួន​អាច​ធ្វើ​បាន ។

១. មនុស្ស​កើត​ក្នុង​ឆ្នាំម្សាញ់ ឆ្នាំម្សាញ់​ជា​ឆ្នាំ​ដែល​ឆុង​នឹង​ឆ្នាំខាល​ខ្លាំង​មិនធម្មតា មាន​ន័យ​ថា នឹង​មានការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ភ្លាម​ៗ​នៅ​ក្នុង​ជីវិត ។ ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​មាន​មនុស្ស​មួយ​ចំនួន​ក្នុង​ឆ្នាំ​ពស់​អាច​នៅ​សុខ​ៗ​ស្រាប់តែ​ល្បីឈ្មោះ​ក្នុង​ជួរ​ការងារ ឬ​វិនិយោគ ហើយ​ក្លាយជា​អ្នកមាន​ដោយ​មិន​នឹក​ស្មាន​ដល់ ខណៈ​ដែល​អ្នក​ផ្សេង​ជា​ច្រើន​ទៀត​អាច​មាន​ផលវិបាក​អវិជ្ជមាន​ដូច​ជា​ភាព​ចលាចល​ក្នុង​ជីវិត​ជាដើម ។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ឆ្នាំម្សាញ់​ក៏​ជួប​ឧបសគ្គ​ក្នុង​ជីវិត​មិនធម្មតា​ដែរ​មាន​ដូច​ជា ភាព​វឹកវរ​ពី​គ្រួសារ ឬ​បន្ត​មានការ​មិន​សប្បាយ​ចិត្តជា​ច្រើន រួម​ទាំង​កង្វះ​ការ​សាទរ​ជាដើម​ផង​ដែរ ។ កង្វះ​ថាមពល ឬ​ក្ដី​សុខ​ក្នុង​ជីវិត លើស​ពី​នេះ​មានឱកាស​ត្រូវ​គេ​ជិះជាន់ មាន​បញ្ហា ហើយ​អាច​ជួបនឹង​គ្រោះថ្នាក់ ដែល​មិន​នឹក​ស្មាន​ដល់ ដូច្នេះ​ហើយ​អ្នក​ដែល​កើត​ឆ្នាំម្សាញ់​គួរតែ​ធ្វើបុណ្យ​ឲ្យ​បាន​ញឹកញាប់ ហើយ​រស់នៅ​កុំ​ខ្វល់ខ្វាយ​ច្រើន​ពេក ។ ចូរ​អត់ធ្មត់​និង​ធ្វើការ​បួងសួង​ដល់​ព្រះ​ជា​ម្ចាស់​ដោយ​ស្មោះត្រង់ ហើយ​ត្រូវ​ហូប​អាហារ​ឱ្យ​ស្គាល់ប្រមាណ​នៃ​អាហារ បើ​អាច​បរិភោគ​អាហារ​បួស​ក៏​រឹតតែ​ប្រសើរ និង​ធ្វើ​សមាធិ​ផង នោះ​ជីវិត​នឹង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​កាន់តែ​ប្រសើរ មាន​លាភ​មានសំណាង​ញុំ​ា​ង​ជីវិត​ឱ្យ​ខ្ពង់ខ្ពស់ លេខ​នាំ​លាភ ៤៤៤ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ ។

២. មនុស្ស​កើត​ឆ្នាំមមី ឆ្នាំមមី ឆុង​បន្ទាប់​ពី​ម្សាញ់ ជា​លទ្ធផល​មាន​បញ្ហា​នៃ​ការ​និយាយដើម​ពី​អ្នក​ជុំវិញ​ខ្លួន ឬ​ត្រូវ​គេ​បង្កាច់បង្ខូច រង​សម្ពាធ មាន​សភាព​ក្តៅក្រហាយ ត្រូវ​បាន​គេ​បោះបង់​ចោល រហូត​ធ្វើ​ឲ្យ​ឆ្នាំមមី រង​ការ​ខូចខាត​ផង​ដែរ ។ ដូច្នេះ​ហើយ អ្នក​កើត​ឆ្នាំមមី គួរតែ​ធ្វើបុណ្យ​កុសល​ឲ្យ​បាន​ញឹកញាប់​ដូច​ជា ទិញ​ទេយ្យទាន​យក​ទៅ​វត្ត​អារាម និង​បរិច្ចាគ​គ្រឿង​បរិក្ខារ​ទាំងឡាយ​ដល់​វត្ត ឬ​ជួយ​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ ។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​បញ្ចៀស​រឿង​អាក្រក់​ដែល​បម្រុង​ចូល​មក​ក្នុង​ជីវិត​ឲ្យ​ចេញ​ឆ្ងាយ​ជា​រៀង​រហូត លេខ​នាំ​ជ័យ ៣៥៩ ពណ៌​នាំ​លាភ​បៃតង ។

៣. មនុស្ស​កើត​ក្នុង​ឆ្នាំវក អ្នក​នឹង​ជួប​បញ្ហា​ខ្លះ​ៗ​ពិបាក​ស្មាន ជា​ពិសេស​នឹង​មាន​មនុស្ស​ព្រងើយកន្តើយ និង​មិន​យកចិត្តទុកដាក់ មាន​ជម្លោះ ការ​ចាកចេញ​ណាមួយ​មិន​បាន​បម្រុង​ទុក ឬ​ត្រូវ​តែ​បំបែក​ចេញពីផ្ទះ ។ ដូចនេះ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំវក គួរតែ​ធ្វើបុណ្យ​ទាក់ទង​នឹង​ការ​បរិច្ចាគ​ទឹក​ផឹក និង​ធ្វើបុណ្យ​អំពី​ទឹក ឬ​ដើម្បី​ថ្វាយបង្គំ​អ្នក​មានគុណ និង​គោរព​ទី​សក្ការៈ​នៅ​ជិត​ប្រភព​ទឹក ឬ​ប្រាសាទ​ក្បែរ​មាត់ទឹក ដើម្បី​សុំ​សេចក្ដីសុខ​ត្រលប់​មក​វិញ លេខ​នាំ​ហេង ៩៩៩ ពណ៌​នាំ​លាភ​ប្រផេះ ។

៤. មនុស្ស​កើត​ក្នុង​ឆ្នាំកុរ ចូល​ឆ្នាំ​ថ្មី​ឆ្នាំខាល​នេះ អ្នក​អាច​នឹង​មាន​បញ្ហា​ខ្លះ​ៗ​ដូច​ជា បង្ក​ឲ្យ​មានការ​ច្របូកច្របល់ មាន​បញ្ហា​នៅ កន្លែងធ្វើការ រួម​ទាំង​ឧបសគ្គ​តូច​ៗ​ដែល​កើតឡើង​ក្នុង​ជីវិត​បន្ថែម​ទៀត ដែល​ត្រូវ​ព្យាយាម​ឆ្លងកាត់​យ៉ាង​ខ្លាំងក្លា ។ ដូចនេះ អ្នក​ដែល​កើត​ឆ្នាំកុរ ត្រូវ​តែ​ធ្វើ​បុណ្យចម្រើនព្រះជន្ម គោរព​ព្រះពុទ្ធ​បដិមា ថ្វាយបង្គំ​៧​វត្ត ឬ​ផ្ដល់​ជីវិត​ដល់​សត្វ​ជា​ទាន​មាន​ជាវ​សត្វ​យក​ទៅ​លែង​ជាដើម ឬ​បរិច្ចាគ​នូវ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ក៏​ជា​ការ​ល្អ លេខ​នាំ​សំណាង ៧៨៩ ពណ៌​នាំ​លាភ​ខៀវ ។

កំពូល​ហោរ​ចិន​សែ​បាន​បញ្ជាក់​ថា ក្រោយ​ធ្វើបុណ្យ​កាត់​គ្រោះ​ឆុង​រួចរាល់​ហើយ អ្នក​ឆ្នាំ​ទាំង​៤​នឹង​មាន​វាសនា​ល្អ​ដំណើរ​រាសី​ឡើង​ខ្ព​ស់ បណ្ដេញ​គ្រោះអាក្រក់​ចេញ​ទៅ ហើយ​នាំ​រឿង​ល្អ​ៗ​ចូល​មក នាំ​ទាំង​ទ្រព្យសម្បត្តិ និង​សិរី​មង្គល​ពេញ​មួយ​ឆ្នាំ​ជាក់​ជា​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ