ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ម្នាក់​ត្រូវ​គេ​បដិសេធមិន​ប្តូរ​បេះដូង​ឱ្យ ដោយ​សារ​​​មូលហេតុសំខាន់​មួយ​

2 ឆ្នាំ មុន

អាមេរិក ៖ អ្នកជំងឺ​ម្នាក់​នៅ​ក្នុង​ទីក្រុង Boston សហរដ្ឋអាមេរិក ត្រូវ​គេ​បដិសេធ​ធ្វើការ​វះកាត់​ប្តូរ​បេះដូង​ឲ្យ ដោយសារ​គាត់​មិន​

អាមេរិក ៖ អ្នកជំងឺ​ម្នាក់​នៅ​ក្នុង​ទីក្រុង Boston សហរដ្ឋអាមេរិក ត្រូវ​គេ​បដិសេធ​ធ្វើការ​វះកាត់​ប្តូរ​បេះដូង​ឲ្យ ដោយសារ​គាត់​មិន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩​។

លោក DJ Ferguson វ័យ ៣១​ឆ្នាំ បាន​សម្រាក់​ក្នុង​មន្ទីរពេទ្យ​ចាប់ពី​ខែ​វិ​ច្ឆិកាមក ដោយសារ​មាន​បញ្ហា​បេះដូង​តំណពូជ ដែល​ធ្វើ​ឲ្យ​បេះដូង​របស់​គាត់​មាន​ឈាម និង​សារធាតុ​រាវ​ច្រើន​។ នេះ​បើ​យោង​តាម​គេហទំព័រ GoFundMe ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​រូប​លោក​។

ទូរទស្សន៍ CBS Boston បាន​ឲ្យ​ដឹង​ថា​គ្រួសារ​របស់​អ្នកជំងឺ​រូប​នេះ​និយាយ​ថា គាត់​មានឈ្មោះ​ក្នុង​បញ្ជី​ដើម្បី​ទទួល​បានការ​វះកាត់​ប្តូរ​បេះដូង ប៉ុន្តែ​ក្រោយមក មិន​មានឈ្មោះ​ទៀត​ទេ ក្រោម​គោលនយោបាយ​របស់​មន្ទីរពេទ្យ ដោយសារ​តែ​លោក​មិន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩​។

មន្ទីរពេទ្យ​ស្ត្រី និង Brigham បាន​ប្រាប់ CBS Boston​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២៤ មករា កន្លង​ទៅ​នេះ​ថា «​វ៉ាក់សាំង​កូ​វី​ដ ១៩​គឺជា​ការ​តម្រូវ​សម្រាប់​បេក្ខជន​ធ្វើការ​វះកាត់​នៅ​ក្នុង​ប្រព័ន្ធ​មន្ទីរពេទ្យ ដើម្បី​បង្កើត​ឲ្យ​មានឱកាស​វះកាត់​ជោគជ័យ និង​ការ​រស់រាន​មានជីវិត​របស់​អ្នកជំងឺ​ក្រោយ​ពេល​វះកាត់​ប្តូរ​សេរី​រា​ង្គ​រួច​»​។

មន្ទីរពេទ្យ​បញ្ជាក់​ថា អ្នកជំងឺ​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​រង់​ចាំ​ឡើយ ប្រ​សិន​គ្មាន​ការ​ចាក់​វ៉ាក់សាំង​។ វា​គឺជា​តម្រូវការ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រស់រាន​មានជីវិត ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាង​កាយ​រង​សម្ពាធ​ខ្លាំង​នៅ​ពេល​ប្តូរ​សេរី​រា​ង្គ​រួច​។

ខាង​មន្ទីរពេទ្យ​ក៏​បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC ផង​ដែរ​ថា «ដោយសារ​ការ​ខ្វះខាត​សេរី​រា​ង្គ យើង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ធានា​ថា អ្នកជំងឺ​ដែល​ទទួល​ការ​វះកាត់​ប្តូរ​សេរី​រា​ង្គ​រួច​មានឱកាស​រស់រាន​មានជីវិត​ខ្ពស់​»។

មន្ទីរពេទ្យ​និយាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​ទទួល​បានការ​វះកាត់​ប្តូរ​សេរី​រា​ង្គ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ស្លា.ប់​ដោយសារ​កូ​វី​ដ ១៩ ធៀប​ទៅ​នឹង​អ្នកជំងឺ​ដែល​មិន​បាន​វះកាត់​។

សូម​បញ្ជាក់​ថា មាន​អ្នកជំងឺ​ជាង ១០០.០០០​នាក់​កំពុង​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​រង​ចាំ​ប្តូរ​សេរី​រា​ង្គ​។ ពាក់កណ្តាល​នៃ​ពួក​គេ​នឹង​មិន​ទទួល​បានការ​វះកាត់​ប្តូរ​សេរី​រា​ង្គ​ឡើយ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​ការ​ខ្វះខាត​សេរី​រា​ង្គ​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ