ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​Joe Biden ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្ទាល់ខ្លួន​លើ Putin ប្រ​សិន​រុ​ស្ស៊ីឈ្លានពាន​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

អ៊ុយក្រែន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​និយាយ​ថា​លោក​នឹង​ពិចារណា​ពី​ការ​ដាក់​ទណ្ឌកម្ម​ផ្ទាល់ខ្លួន​លើ​លោក

អ៊ុយក្រែន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​និយាយ​ថា​លោក​នឹង​ពិចារណា​ពី​ការ​ដាក់​ទណ្ឌកម្ម​ផ្ទាល់ខ្លួន​លើ ​លោក Vladimir Putin ប្រ​សិន​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

លោក​ថ្លែង​ថា វា​នឹង​មាន​ផលវិបាក​ដ៏​ធំ​សម្រាប់​ពិភពលោក​ប្រ​សិន​រុ​ស្ស៊ី​ចាត់វិធានការ​លើ​អ៊ុយ​ក្រែ​ន​។

ការ​ព្រមាន​របស់​លោក​កើតឡើង​ខណៈ​ដែល​មេដឹកនាំ​ប្រទេស​លោក​ខាងលិច​បាន​ធ្វើការ​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ថា រុ​ស្ស៊ី​នឹង​ត្រូវ​សង​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ការ​ឈ្លានពាន​របស់​ខ្លួន​។

រុ​ស្សី​បាន​ចោទ​អា​មេ​រិ​ក និង​ប្រទេស​ផ្សេង​ៗ​ទៀត​ថា​បាន​បង្កើត​ភាព​តានតឹង ហើយ​រុ​ស្ស៊ីបដិសេធ​ថា​ខ្លួន​មាន​គម្រោង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

ប៉ុន្តែ​ទីក្រុង​ម៉ូ​ស្កូ បាន​ប្រមូលផ្តុំ​កងទ័ព​រាប់​សែន​នាក់​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ថា​តើ​គាត់​អាច​នឹង​ដាក់​ទណ្ឌកម្ម​ផ្ទាល់ខ្លួន​លើ​ប្រធានាធិបតី​រុ​ស្សី​យ៉ាងណា​នៅ​ពេល​មានការ​ឈ្លានពាន លោក Joe Biden បាន​ឆ្លើយ​តប​វិញ​ថា «​ពិត​ណាស់​នឹង​មានទណ្ឌ​កម្ម​ផ្ទាល់ខ្លួន»​។

លោក​ថ្លែង​ថា ការ​ឈ្លានពាន​ចូល​ព្រំដែន​អ៊ុយ​ក្រែ​ន​នឹង​មាន​ផលវិបាក​ដ៏​ធំ​ទូ​ទាំង​ពិភពលោក ហើយ​អាច​នឹង​ស្មើ​ការ​ឈ្លានពាន​ដ៏​ធំ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២​មក​។

លោក​បន្ថែម​ថា លោក​នឹង​ពង្រឹង​វត្តមាន​របស់​អង្គការ​ណា​តូ​នៅ​អ៊ឺ​រ៉ុ​ប​ខាងកើត​។

ប៉ុន្តែ​លោក​បញ្ជាក់​សារ​ជា​ថ្មី​ថា មិន​មាន​គម្រោង​បញ្ជូន​ទ័ព​អា​មេ​រិ​ក​ទៅ​អ៊ុយ​ក្រែ​ន​ឡើយ​។

រុ​ស្សី​បាន​ឆ្លើយ​តប​ដោយ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​បាន​ចោទប្រកាន់​អា​មេ​រិ​ក និង​ណា​តូ​ពី​​ការ​បង្ក​បញ្ជូន​អា​វុ​.​ធ និង​ទីប្រឹក្សា​ទៅ​កាន់​អ៊ុយ​ក្រែ​ន​។

សូម​បញ្ជាក់​ថា ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន​កំពុង​តែ​ក្តៅ​យ៉ាង​ខ្លាំង ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ថ្លែង​ថា​មានការ​ស៊ើបការណ៍​សម្ងាត់​បញ្ជាក់​ថា រុ​ស្សី​កំពុង​រៀបចំ​ផែនការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

លោក Boris Johnson បាន​ថ្លែង​ថា សម្ព័ន្ធមិត្ត​លោក​ខាងលិច​នឹង​ឆ្លើយ​តប​ដោយ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ហើយ​អង់គ្លេស​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដាក់​ពង្រាយ​ទ័ព​ការពារ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​ក្នុង​តំបន់​។

អា​មេ​រិ​កបាន​ដាក់​កងទ័ព ៨.៥០០​នាក់​ឲ្យ​ប្រុង​ជើងការ​ខ្ពស់ ដើម្បី​ជួយ​ពង្រឹង​សម្ព័ន្ធមិត្ត​ណា​តូ ដែល​រុ​ស្ស៊ី​​ហៅ​វិធានការ​នេះ​របស់​អា​មេ​រិ​ក​ជា​ការ​ព្រួយបារម្ភ​ខ្ពស់​។

វិមាន​ក្រេ​ម​លី​ន​(Kemlin) របស់​រុ​ស្ស៊ី​បាន​និយាយ​ថា ខ្លួន​មើលឃើញ​អង្គការ​ណា​តូ​ជា​ការ​គំ​រា​.​ម​កំហែង​ដល់​ខ្លួន និង​បាន​ទាមទារ​ឲ្យ​មានការ​ធានា​ថា អង្គការ​នេះ​នឹង​មិន​ពង្រីក​បន្ថែម​ទៀត​ឡើយ​ទៅ​ភាគ​ខាងកើត រួម​មាន​ទៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​អា​មេ​រិ​ក​និយាយ​ថា បញ្ហា​នោះ​ពាក់ព័ន្ធ​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្សី មិនមែន​ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​របស់​ណា​តូ​ឡើយ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ