ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​ប្រាក់​រៀល​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​អឺ​រ៉ូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រា​ល់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែមករា ឆ្នាំ ២០២២…


រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រា​ល់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែមករា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ អឺ​រ៉ូ ទិញ​ចូល​ត្រឹមតែ ៤៥៩៧ រៀល ហើយ​លក់​ចេញ​តែ ៤៦៤៣ រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៤៦០៦ រៀល និង​លក់​ចេញរ​ហូត​ដល់ ៤៦៥២ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៧ រៀល​, ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩១០ រៀល លក់​ចេញ ២៩៣៩ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៤៣ រៀល លក់​ចេញ ៦៤៩ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៧១ រៀល លក់​ចេញ ៣៦០៧ រៀល ខណៈ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤០ រៀល លក់​ចេញ ៣៤៣ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០២៥ រៀល លក់​ចេញ ៣០៥៦ រៀល ។ ​ដោយឡែក ១ បាត​ថៃ ទិញ​ចូល ១២៣ រៀល លក់​ចេញ ១២៥ រៀល ខណៈ ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕​

​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ