ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សួរ​រឿងទំនិញឡើងថ្លៃ ! លោក Joe Biden ជេរ​ប្រមា.ថ​អ្នកកាសែតម្នាក់

2 ឆ្នាំ មុន

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden ត្រូវ​គេ​ចាប់​បាន​ថា​ ជេរ​ប្រមា.ថ​អ្នកកាសែត​ម្នាក់​មក​ពី​កាសែត Fox News តាម​ម៉ៃ​

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden ត្រូវ​គេ​ចាប់​បាន​ថា​ ជេរ​ប្រមា.ថ​អ្នកកាសែត​ម្នាក់​មក​ពី​កាសែត Fox News តាម​ម៉ៃ​ក្រូ​ហ្វូ​ន​ នៅ​ពេល​អ្នកកាសែត​នោះ​សួរ​លោក​អំពី​ផល​ប៉ះពាល់​នៃ​ការ​កើនឡើង​អតិផរណា​លើ​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​នេះ​។

ខណៈ​ពេល​អ្នកកាសែត​ជា​ច្រើន​បាន​ចាក​ចេញពី​ស​ន្និ​សិ​ទ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​​​​២៤ មករា​កន្លង​ទៅ​នេះ មាន​អ្នកកាសែត​ម្នាក់​ឈ្មោះ Peter Doocy បាន​ស្រែកសួរ​លោក Joe Biden ថា​តើ​អូ​ខេ​ទេ​បើ​សួរ​អំពី​អតិផរណា ហើយ​តើ​អតិផរណា​ជា​ទំនួល​ខុស​ត្រូវ​ផ្នែក​នយោបាយ​ទេ​។

ដោយ​ទំនង​មិន​បានដឹង​ថា​ម៉ៃ​ក្រូ​ហ្វូ​ន (microphone) របស់​លោក​នៅ​បើក លោក Joe Biden បាន​និយាយ​ថា «​អី​ក៏​ល្ងង់​ម៉្លេះ​ កូន​មី​ចង្រៃ​» (What a stupid son of a bitch)​។

សូម​បញ្ជាក់​ថា តម្លៃ​ទំនិញប្រើប្រាស់​នៅ​អា​មេ​រិ​កបាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ខែធ្នូ ដែល​ជា​ការ​កើនឡើង​អតិផរណា​ប្រចាំឆ្នាំ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត ៤​ទសវត្សរ៍​ចុង​ក្រោយ​។

ក្រោយមក​លោក Joe Biden បាន​តេ​ទៅ​កាន់​លោក Peter Doocy និង​បាន​និយាយ​ថា «វា​មិនមែន​ជា​ការ​ប្រមា.ថ​ទេ មិត្តភក្តិ​»​។

សេត​វិមាន​មិន​បាន​ធ្វើការ​ឆ្លើយ​តប​ចំពោះ​សំណើរ​បកស្រាយ​ឡើយ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ