ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែឈើ៣ប្រភេទ ល្អហូបក្រោយពេលរួមភេទ

2 ឆ្នាំ មុន

តើអ្នកដឺងទេថា ថាមពលរបស់អ្នកបញ្ចេញមិនតិចទេក្នុងកំឡុងពេលរួមភេទ? វាមានប្រហែលជា ៦០ទៅ១០០ កាឡូរីត្រូវបានដុតកំឡុងពេលរួមភេទ ហើយនេះអាស្រ័យលើសកម្មភាពរបស់អ្នកនៅលើគ្រែថែមទៀតផង។ ប្រសិនបើសកម្មខ្លាំង កាឡូរីក៏ដុតកាន់តែខ្លាំង។ ដូចនេះ ការទទួលទានអាហារក្រោយការរួមភេទ…

តើអ្នកដឺងទេថា ថាមពលរបស់អ្នកបញ្ចេញមិនតិចទេក្នុងកំឡុងពេលរួមភេទ? វាមានប្រហែលជា ៦០ទៅ១០០ កាឡូរីត្រូវបានដុតកំឡុងពេលរួមភេទ ហើយនេះអាស្រ័យលើសកម្មភាពរបស់អ្នកនៅលើគ្រែថែមទៀតផង។ ប្រសិនបើសកម្មខ្លាំង កាឡូរីក៏ដុតកាន់តែខ្លាំង។ ដូចនេះ ការទទួលទានអាហារក្រោយការរួមភេទ គឺដើរតួយ៉ាងសំខាន់ ក្នុងការស្ដារឡើងវិញនូវថាមពល និងសារធាតុចិញ្ចឹម ដែលបាត់បង់នៅពេលរួមភេទ។ ប្រភេទអាហារដែលយើងទទួលទានគឺកាន់តែសំខាន់​ ព្រោះថាមិនមែនគ្រប់អាហារសុទ្ធតែផ្តល់ថាមពលល្អក្រោយពេលរួមភេទអស់កម្លាំងនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ផ្លែឈើ៣ប្រភេទ  ដែលល្អខ្លាំងសម្រាប់ទទួលទានក្រោយរួមភេទ។

១. ផ្លែបឺរ

ពាក្យ “Avocado”  ឬ “ផ្លែប៊ឺរ” មកពីពាក្យបុរាណដែលមានន័យថា “ពងស្វាស”។ នេះគឺជាការពិត ហើយវាពិតជាល្អសម្រាប់ពងស្វាសពិតមែន។ វាសំបូរទៅដោយសារជាតិវីតាមីន E ដែលវាជាសារធាតុប្រឆាំងអុកស៊ីតកម្ម និង បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ វាក៏ជួយបន្ថយការខួចខាតទៅលើ DNA របស់មេជីវិតឈ្មោលផងដែរ។

២. ផ្លែឪឡឹក

ឪឡឹកជួយសម្រួលសរសៃឈាម។ វាក៏មានផ្ទុកសារធាតុស៊ីទ្រូលីន (citrulline) ដែលជួយជំរុញ និងបង្កើនអារម្មណ៍របស់អ្នក ហើយដូច្នេះវាជាអាហារសម្រន់ដ៏ល្អសម្រាប់ទទួលទានមុន និងក្រោយពេលរួមភេទ។

៣. ផ្លែប៉ោម

ផ្លែប៉ោមជាផ្លែឈើល្អបំផុតដែលអ្នកគួរគិតថានឹងទទួលទានក្រោយពេលរួមភេទ ព្រោះវាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដែលបញ្ចេញអារម្មណ៍ចូលទៅក្នុងខ្លួនរបស់អ្នក ហើយថែមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។ វាត្រូវបានគេនិយាយថា ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ អាចការពារពីជំងឺ។ នេះគឺពិតណាស់ ព្រោះក្រៅពីជួយការពារជំងឺ វាក៏ធ្វើឱ្យផ្លូវភេទរបស់ស្រ្តីមានភាពប្រសើរឡើង និង ធ្វើឱ្យរាងកាយកាន់តែសកម្មមិនថាមុនឬក្រោយពេលរួមភេទនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ