វេជ្ជបណ្ឌិតនៃគេហទំព័រវេជ្ជសាស្រ្ត Mayo Clinic ថ្មីៗនេះបានពន្យល់ថា៖ “ចៅទួត” របស់យើងគ្រប់គ្នា នឹងនៅតែត្រូវការការចាក់ថ្នាំបង្ការប្រឆាំងនឹងកូវីដ១៩។ នេះគឺមានន័យថា កូវីដនឹងនៅតែមានមិនថាដល់ឆ្នាំ២១០០ នោះទេ។
លោកវេជ្ជបណ្ឌិត Gregory Poland ដែលធ្វើការជាមួយនឹងផ្នែកប្រព័ន្ធភាពស៊ាំវិទ្យានៃការឆ្លើយតបវ៉ាក់សាំងនៅគេហទំព័រវេជ្ជសាស្រ្ត Mayo Clinics ថ្មីៗនេះ បានប្រាប់ក្នុងបទសម្ភាសន៍តាមវីដេអូកាលពីថ្ងៃពុធថា កូវីដ១៩នឹងមិនទៅណាឡើយ ព្រោះថាវានឹងនៅតែបន្តមានការប្រែប្រួល មិនដូចជំងឺដទៃឡើយ។ ឧទាហរណ៍ស្រាប់ គឺថា កញ្ជ្រិលអាចផុតពូជនៅថ្ងៃខាងមុខបាន តែកូវីដមិនអាចទេ។

លោកបានលើកឡើងថា៖ “យើងអាចសង្ឃឹមថាថ្ងៃណាមួយកញ្ជ្រឹលនឹងត្រូវបានលុបបំបាត់ចោល។ តែសម្រាប់កូវីដវិញ គឺមិនអាចទៅរួចនោះទេ។ យើងមិនទាន់ស្ថិតក្នុងដំណាក់កាលណាមួយដែលយើងអាចទស្សន៍ទាយពីការឆ្លងរាលដាលនោះទេ។ យើងនឹងមិនអាចលុបបំបាត់វាទេ។ នេះដល់ថ្នាក់ថា កូវីដឥលូវអាចផ្ទុកនៅលើក្តាន់នៅអាមេរិកទៀត។”
អ្នកជំនាញបានមើលឃើញថា កូវីដបម្លែងថ្មីអូមីក្រុង ថាជាអ្វីដែលល្អមួយ ព្រោះថាវាបានឆ្លងលើមនុស្សជាច្រើន ហើយបង្កើតទៅជាប្រព័ន្ធភាពស៊ាំខ្លាំងក្លាមួយទប់ទល់នឹងកូវីដផ្សេងទៀត។ តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
មានមតិខ្លះលើកឡើងថា កូវីដអាចនឹងមានលក្ខណៈដូចជំងឺផ្តាសាយដែរ ដែលមានការប្រែប្រួលជារៀងរាល់ឆ្នាំ ហើយមានប្រភេទផ្សេងៗគ្នា។ ប៉ុន្តែគេនៅតែអាចចាក់វ៉ាក់សាំងការពារបាន។
ចំណុចសំខាន់នោះគឺថា កូវីដ១៩ ហាក់ដូចជាមិនបាត់ទៅណាទេ។ មេរោគនៅតែអាចឆ្លងបាន។ អ្វីដែលធ្វើទៅបាននោះគឺ យើងត្រូវតែចេះរកវិធីការពារភាពសាហាវរបស់វា មិនឱ្យប៉ះពាល់មកលើរាងកាយពេកនៅពេលឆ្លង ដែលមួយផ្នែកធំគឺដោយការចាក់វ៉ាក់សាំង៕
ចែករំលែកព័តមាននេះ