ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងថ្លាន់តោងឡាន៖ ធ្វើឱ្យផ្អើលផង! ផ្ទុះ​សំណើច​ផង! ​​ឆ្ងល់​​​​ផង!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា​នី​ភ្នំពេញ ៖ រឿងរ៉ាវ​ចម្លែក​ចិត្ត​​មួ​យ​បាន​កើតឡើង​នៅ​ទីតាំង​ឆៀករថយន្ត​របស់ក្រ​សួង​សាធារណការ​និង​ដឹកជញ្ជូន ខណៈ​ដែល​រថ​យន្ត​នី​ស្សាន់២បាំង​កន្លះ​មួយ​គ្រឿងដែលម្ចាស់​យក​មក​ឆៀក ស្រាប់តែ​គេ​ផ្អើល​ឈុល​ដោយសារតែ​ពេល​បើក​កាបូ​រថ​យន្ត ស្រាប់តែ​ឃើញ​ពស់ថ្លាន់​ធំ​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ប្រមាណ១០គីឡូក្រាមនៅក្នុង​ម៉ា​ស៊ីន​រថយន្ត បង្កឱ្យមានងឿងឆ្ងល់ជា​ខ្លាំង ដែល​ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​​ព្រឹក​ថ្ងៃ​ទី​២១ មករា​ កន្លងមក…

រាជធា​នី​ភ្នំពេញ ៖ រឿងរ៉ាវ​ចម្លែក​ចិត្ត​​មួ​យ​បាន​កើតឡើង​នៅ​ទីតាំង​ឆៀករថយន្ត​របស់ក្រ​សួង​សាធារណការ​និង​ដឹកជញ្ជូន ខណៈ​ដែល​រថ​យន្ត​នី​ស្សាន់២បាំង​កន្លះ​មួយ​គ្រឿងដែលម្ចាស់​យក​មក​ឆៀក ស្រាប់តែ​គេ​ផ្អើល​ឈុល​ដោយសារតែ​ពេល​បើក​កាបូ​រថ​យន្ត ស្រាប់តែ​ឃើញ​ពស់ថ្លាន់​ធំ​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ប្រមាណ១០គីឡូក្រាមនៅក្នុង​ម៉ា​ស៊ីន​រថយន្ត បង្កឱ្យមានងឿងឆ្ងល់ជា​ខ្លាំង ដែល​ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​​ព្រឹក​ថ្ងៃ​ទី​២១ មករា​ កន្លងមក ។

តាម​គណនី​ឈ្មោះ Phun Sereysoaphon ភុ​ន សេរី​សោភ័ណ បាន​បង្ហោះ​នៅ​ថ្ងៃទី២១ មករា បាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​មនុស្ស​ជា​ច្រើ​ន​នាក់ ដែល​នាំគ្នា​ចោមរោម​មើល​មន្ត្រី​ឆៀករថយន្ត​រក​វិធី​ចាប់​ពស់​ចេញពី​ក្នុង​ម៉ាស៊ីនរថយន្ត ។ អ្នកខ្លះ​និយាយ​បែប​កំប្លែង​ដាក់​ថា យក​ឡាន​មក​ឆៀក ចាំបាច់​យក​ពស់ថ្លាន់​មក​ជាមួយ​ធ្វើអ្វីពូ ? មាន​អ្នក​ខ​មិន​ខ្លះ​បាន​បញ្ចេញ​យោបល់​បែប​កំប្លែង​ថា វា «ពស់» ខ្ជិល​លូន​ចង់​ជិះឡាន​មក​មើល​គេ​ឆៀក​ម្តង ។ ខ្លះ​ថា​ មានលាភ​ធំ​ហើយ ម្ចាស់​រថយន្ត​ឆៀក​បាន​ទាំ​ង២ ។

មិន​អាច​រក​ម្ចាស់​រថយន្ត​ដើម្បី​បំភ្លឺ​បាន​នោះ​ទេ ជុំវិញ​ពស់ថ្លាន់១ក្បាល​មក​សម្ងំ​ក្នុង​រថយន្ត​បែបនេះ​ទំនង​បែប​បែប​ផ្ទះនៅ​តំបន់​បឹង​ដែល​មាន​ព្រៃ​និង​ជា​តំបន់​ទើប​អភិវឌ្ឍន៍ ។ ករណី​ពស់​ចូលក្នុង​រថយន្ត​នេះ​តែង​កើតមាន​ច្រើន​លើក​មក​ហើយ​ដែរ មាន​ខ្លះ​ពស់​លូន​ចូល​កែបម៉ូតូ​ក៏មាន​ដែរ ។ នេះ​វា​គ្រាន់តែ​ជា​រឿង​ប្លែក​មួយ​ប៉ុ​ណ្ណោះ ព្រោះ​មិនធ្លាប់​មាន​បែបនេះ​ពីមុន​មក ៕​


អត្ថបទសរសេរ ដោយ