ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ធ្វើ​ល្អ​បន្តដំណើរ​ទៅ​មុខ​ទៀត

2 ឆ្នាំ មុន

មិនមែន​មាន​តែ​សេចក្ដីសុខ​ប៉ុណ្ណោះ​ទេ ដែល​ធ្វើ​ឱ្យ​យើង​ញញឹម ទទួល​បាន​សេចក្តីសុខ សូ​ម្បី​តែ​សេចក្ដី​ទុក្ខ​ដែល​យើង​ខំប្រឹង អត់ធន់ ហើយ​បាន​ឆ្លង​ផុត​ឆ្នាំ​ចាស់​ផ្លាស់​ចូល​មក​ដល់​ឆ្នាំ​ថ្មី​២០២២​នេះ ក៏​បាន​ធ្វើ​ឱ្យ​យើង​ញញឹម​សុខ​ផង​ដែរ ថែម​ទាំង​បាន​បង្រៀន​យើង​ឱ្យ​យល់​ដឹង​អំពី​សេចក្តី​ពិត​នៃ​ជីវិត​ទៀត​ផង ។ ហេតុ​នោះ​យើង​ត្រូវ​ព្យាយាម​នៅ​ជាមួយនឹង​ខ្លួនឯង​ឱ្យ​បាន​ល្អ…

មិនមែន​មាន​តែ​សេចក្ដីសុខ​ប៉ុណ្ណោះ​ទេ ដែល​ធ្វើ​ឱ្យ​យើង​ញញឹម ទទួល​បាន​សេចក្តីសុខ សូ​ម្បី​តែ​សេចក្ដី​ទុក្ខ​ដែល​យើង​ខំប្រឹង អត់ធន់ ហើយ​បាន​ឆ្លង​ផុត​ឆ្នាំ​ចាស់​ផ្លាស់​ចូល​មក​ដល់​ឆ្នាំ​ថ្មី​២០២២​នេះ ក៏​បាន​ធ្វើ​ឱ្យ​យើង​ញញឹម​សុខ​ផង​ដែរ ថែម​ទាំង​បាន​បង្រៀន​យើង​ឱ្យ​យល់​ដឹង​អំពី​សេចក្តី​ពិត​នៃ​ជីវិត​ទៀត​ផង ។

ហេតុ​នោះ​យើង​ត្រូវ​ព្យាយាម​នៅ​ជាមួយនឹង​ខ្លួនឯង​ឱ្យ​បាន​ល្អ ពោល​គឺ​នៅ​ជាមួយនឹង​អ្វី​ដែល​យើង​មាន សមគួរ​ដល់​ការ​ប្រើប្រាស់ សមគួរ​ដល់​ការ​ចាយវាយ សមគួរ​ដល់​ការ​សន្សំ គុណបុណ្យ ភាវនា អប់រំ​ចិត្ត​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​បន្ត​ទៀត ។

ព្រោះថា ជីវិត​មនុស្ស​យើង​មាន​តម្លៃ​ណាស់​ដែល​បាន​កើតមក​ជា​មនុស្ស​នេះ ដូច្នេះ​ជីវិត​នេះ​សមគួរ​នឹង​បូជា​បម្រើ​ព្រះ​រតនត្រ័យ សមគួរ​នឹង​បំពេញ​សេចក្តី​ល្អ​ណាស់ ។ ហេតុនេះ​ចូរ​កុំ​បណ្ដោយ​ឱ្យ​ចិត្ត​ចេះ​តែ​កើតទុក្ខ​ដោយសារ​អ្នក​ដទៃ​ណាមួយ ឬ​កើតទុក្ខ​ក្នុង​រឿង​អ្វី​ៗ​យូរ​ពេក ឆាប់​មាន​ស្មារតី អាស្រ័យ​ការ​ពិចារណា​ហេតុផល​តាម​ផ្លូវ​ព្រះធម៌ ។

ធម៌​មួយ​ដែល​ប្រាប់​ថា មហាកុសល​ដែល​ធំធេង​បំផុត គឺ​ការ​ឱ្យ​អភ័យ​ដល់​អ្នក​ដទៃ ចូរ​ព្យាយាម​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ