ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ផ្អើល​ផ្លូវជាតិ​ក្បែរ​ស្ថានីយ​បូមទឹក​បឹង​ទំពុន​២

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត FORD F-150 មួយ​គ្រឿង បន្ទាប់​មក

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត FORD F-150 មួយ​គ្រឿង បន្ទាប់​មក​រថយន្ត FORD ក៏​បន្ត​រុញ​ទៅ​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ផ្សេង​ទៀត ខណៈ​ពេល​ដែល​ផ្លូវ​កំពុង​តែ​មាន​សភាព​កកស្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ក្បែរ​ស្ថានីយ​បូមទឹក​បឹង​ទំពុន​២ ក្នុង​ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-5309 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ទិស​ដៅ​ពី​កើត​ទៅ​លិច។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ផ្លូវ​មាន​សភាព​កកស្ទះ ព្រោះតែ​នៅ​ខាង​មុខ​ជាង​ការដ្ឋាន​កំពុង​តែ​ជួសជុល​ស្ថានីយ​បូមទឹក​បឹង​ទំពុន​នោះ រថយន្ត​កុងតឺន័រ​ក៏​បាន​បន្ថយល្បឿន​បើក​យឺត​ៗ ស្រប​ពេល​នោះ​ដែរ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក FORD F-150 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-8376 ដែល​បើក​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា តាម​ពីក្រោយ​រថយន្ត​កុងតឺន័រ​ក្នុង​ល្បឿន​យឺត​ៗ​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ម៉ាក ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3A-4960 បើកបរ​ដោយ​បុរស​ម្នាក់ ទិស​ដៅ​ស្រប​ទិស​គ្នា បើក​តាម​ពីក្រោយ​រថយន្ត FORD ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត FORD ពេញ​មួយ​ទំហឹង ធ្វើ​ឱ្យ​រថយន្ត FORD រុញ​ទៅ​បុក​ផ្ទប់​បុក​ពីក្រោយ​រថយន្ត​កុង​ទី​ន័​រដែ​ល​នៅ​ខាង​មុខ​បន្ត​ទៀត បណ្តាល​ឲ្យ​រថយន្ត​កុងតឺន័រ​ដែល​នៅ​ខាង​មុខ​រង​ការ​ខូចខាត​វៀច​កាង​ខាងក្រោយ រីឯ​រថយន្ត FORD ក៏​បាន​រង​ការ​ខូចខាត​ក្រពឹត​ទាំង​ផ្នែក​ខាង​មុខ​និង​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​តែ​ម្តង​។ ចំណែកឯ​រថយន្ត​កុងតឺន័រ​បង្ក​គ្រោះ​វិញ ក៏​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​ដែរ ក្រោយ​កើតហេតុ​ភ្លាម​អ្នកបើកបរ​រថយន្ត​បង្ក ក៏​បាន​ចុះ​ពីលើ​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ