ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​១​ឆ្នាំ​! អ្នក​ភ្នំពេញ​ស្លា​.​ប់​ជិត​៧​ពាន់​នាក់ កើន​លើស​ឆ្នាំ​មុន​ជាង​២​ពាន់​នាក់ រៀប​ការ​ជិត​១​ម៉ឺន​គូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ គិត​ចាប់ពី​ថ្ងៃ​ទី​០១​មក​រា ដល់ ថ្ងៃ​ទី​៣១​ធ្នូ ឆ្នាំ ២០២១ កន្លង​មក ប្រជាពលរដ្ឋ​ភ្នំពេញ​

រាជធានី​ភ្នំពេញ ​៖ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ គិត​ចាប់ពី​ថ្ងៃ​ទី​០១​មក​រា ដល់ ថ្ងៃ​ទី​៣១​ធ្នូ ឆ្នាំ ២០២១ កន្លង​មក ប្រជាពលរដ្ឋ​ភ្នំពេញ​ក្នុង​មួយ​ឆ្នាំ​ស្លា.ប់​ជិត​៧​ពាន់​នាក់ កើន​លើស​ឆ្នាំ​មុន​ជាង​២​ពាន់​នាក់ រៀប​ការ​ជិត​១​ម៉ឺន​គូ និង​កើត​ជិត​២​ម៉ឺន​នាក់ ។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២១ បាន​ចំនួន ៦០.២៥៤​នាក់​(​ស្រី​២៩.០២៤​នាក់​) ក្នុង​នោះ ចុះបញ្ជី​សំបុត្រ​កំណើត ចំនួន ១៨.៧៨៤​នាក់ (​ស្រី ៩.០២១​នាក់​) បញ្ជាក់​កំណើត ចំនួន ១៦.២៧៣​នាក់ (​ស្រី ៧.៦៦០​នាក់​) អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ចំនួន ៨.៩៣០​គូ រវាង​ខ្មែរ និង​បរទេស ចំនួន ១៥៦​គូ និង​មរណភាព ចំនួន ៦.៨៩២​នាក់ (​ស្រី​៣.២០១​នាក់​) ព្រមទាំង​បាន​ចុះបញ្ជី​កំណើត​ជនបរទេស ចំនួន ៧៦​នាក់ (​ស្រី ៣៨​នាក់​) អាពាហ៍ពិពាហ៍​ជនបរទេស ចំនួន ១៧​គូ និង​មរណភាព​ជនបរទេស ចំនួន ២៣​នាក់ (​ស្រី ១​នាក់​)​។

របាយ​ការ​ណ៏​ដដែល បានអោយ​ដឹង​ទៀត​ថា ស្ថិតិ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះបញ្ជី​ស្នាក់​នៅ​(​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩)​មាន​ចំនួន​៤៩៩.២៩៩​គ្រួសារ​,​ប្រជាពលរដ្ឋ សរុប​ចំនួន ២.២៨១.៩៥១​នាក់ (​ស្រី ១.១៧៦.២៧៨​នាក់​)​។ បាន​ទទួល​សំណុំ​បែ​បទ​សុំ​ផ្តល់​សៀវភៅ​ស្នាក់​នៅ​(​ក​២) ចំនួន ៤.៦៣២​គ្រួសារ និង​សុំ​កែតម្រូវ​បន្ថែម​សមាជិក​លើ​សៀវភៅ​ស្នាក់​នៅ​(​ក​២) ចំនួន ៧.៥២៧​គ្រួសារ​។ បាន​ទទួល​សំណុំ​បែបបទ​សុំ​ផ្តល់​សៀវភៅ​គ្រួសារ​(​ក​៤) ចំនួន ៣.០០៥​សហ​ព័ទ្ធ និង​សុំ​កែតម្រូវ​បន្ថែម​សមាជិក​លើ​សៀវភៅ​គ្រួសារ​(​ក​៤) ចំនួន ២.២៨៤​សហ​ព័ទ្ធ ។ បាន​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​១៧.៨៣៥​នាក់ (​ប្រុស​៩.០១២​នាក់​) និង​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ចំនួន ១៧.១៤៩​សន្លឹក (​ប្រុស ៨.៦២៣​នាក់​)​។

គួរ​រំលឹក​ថា រយៈពេល​មួយ​ឆ្នាំ​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​កន្លង​មក ប្រជាពលរដ្ឋ​រស់នៅ​ក្នុង រាជធានី​ភ្នំពេញ បាន​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​ចំនួន​១១៩២៤​គូ​(​រៀប​ការ​ខ្មែរ​និង​ខ្មែរ​មាន​១១៧២០​គូ ខ្មែរ​និង​បរទេស​១៨០​គូ បរទេស និង​បរទេស​ចំនួន​២៤​គូ​) បញ្ជាក់​កំណើត​ក្រោយ​កូន​កើត​រយៈពេល​៣០​ថ្ងៃ បាន​ចំនួន​១៥ ៩៤៥​នាក់ (​ស្រី ៧ ៧១៤​នាក់​) និង​បរទេស​៣៧​នាក់ និង​អ្នក​ស្លាប់ មាន​ចំនួន​៤៧៧០​នាក់​ក្នុង​នោះ​បរទេស​២៩​នាក់ ។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​២០២១​និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២២​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ