ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តមណ្ឌលគិរី ប្រតិកម្មជុំវិញអាជីវករមួយចំនួនលក់បន្លែ ផ្លែឈើ បន្លំភ្លៀវ

3 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ប្រតិកម្ម​ជុំវិញ​សកម្មភាព​របស់​ក្រុម​អាជីវករ​មួយ​ចំនួន​តូច​ដែល​បាន​លក់​បន្លែ​ផ្លែ​ឈើ​បន្លំ​ដល់​ភ្ញៀវ​ទេសចរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ភាព​ល្បីល្បាញ​នៃ​ផលិតផល​ធម្មជាតិ​ដែល​ដាំ​ដុះ​ផ្ទាល់​លើ​ទឹកដី​មណ្ឌលគិរី ។ លោក ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី បាន​លើក​ឡើង​ថា ដើម្បី​រក្សា​គុណ​តម្លៃ…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ប្រតិកម្ម​ជុំវិញ​សកម្មភាព​របស់​ក្រុម​អាជីវករ​មួយ​ចំនួន​តូច​ដែល​បាន​លក់​បន្លែ​ផ្លែ​ឈើ​បន្លំ​ដល់​ភ្ញៀវ​ទេសចរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ភាព​ល្បីល្បាញ​នៃ​ផលិតផល​ធម្មជាតិ​ដែល​ដាំ​ដុះ​ផ្ទាល់​លើ​ទឹកដី​មណ្ឌលគិរី ។

Picture

លោក ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី បាន​លើក​ឡើង​ថា ដើម្បី​រក្សា​គុណ​តម្លៃ និង​អត្តសញ្ញាណ​បន្លែ ផ្លែ​ឈើ ប្រចាំ​ខេត្ត​ឲ្យ​ក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​គ្រប់​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម ត្រូវ​បង្កើន​សកម្មភាព​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ហាមឃាត់​ការ​លក់​បន្លំ​រាល់​ផលិតផល​នាំ​ចូល​ពី​តំបន់​ដទៃ និង​នាំ​ចូល​មក​ពី​ប្រភេទ​ជិតខាង​ថា​ជា​ដំណាំ​ដាំ​នៅ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ។

Picture

លោក​អភិបាលខេត្ត​បន្ត​ថា អាជ្ញាធរ​មិន​ហាមឃាត់​នោះ​ទេ ការ​ប្រកប​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​សូម​ឲ្យ​គ្រប់​អាជីវករ​ទាំងអស់​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន​របស់​ខ្លួន ។ របស់​នាំ​ចូល​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ព្រោះ​អ្នកទិញ​គាត់​អាច​មាន​ជម្រើស​ថា តើ​គួរ​ទិញ​ឬ​អត់?

Picture

ជា​ការ​កត់សម្គាល់ ការ​ដាំ​ដំណាំ​បន្លែ​ផ្លែ​ឈើ​នៅ​ខេត្តមណ្ឌលគិរី នា​ពេល​បច្ចុប្បន្ន​មាន​សន្ទុះ​កើនឡើង​ច្រើន ហើយ​អាច​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​ក្នុង​ខេត្ត​ទៅ​តាម​រដូវ​កាល ប៉ុន្តែ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​មក​ពី​ប្រទេស​វៀតណាម គឺ​នៅ​តែ​មាន​ច្រើន​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ។ ហើយ​មាន​អ្នកលក់​ខិលខូច ខ្លះ​បាន​បោះ​តង់សង់​រោង​លក់​បន្លែ ផ្លែ​ឈើ ដូច​ជា ស្ពៃក្តោប ការ៉ុត ខ្ទឹមស ក្រូច​វ​ល្លិ៍ ទុរេន ប័​រ​… នាំ​ចូល​ពី​ស្រុក​យួន​តាម​ដងផ្លូវ​មុខ​ចម្ការ​បន្លែ​របស់​អ្នក​ភូមិ ដោយ​ប្រាប់​អ្នកទិញ​ថា ជា​បន្លែ​ដាំ​ផ្ទាល់​នៅ​មណ្ឌលគិរី ៕

Picture
Picture
Picture
Picture
Picture
Picture