ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​សម្តី​ឪពុកស្ទើរស្លុ.តចិត្ត កូនប្រុសសុំទៅខួបមិត្តភក្តិ បែរជា​ជួបគ្រោះស្មានមិនដល់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ទើប​នឹង​ចេញពី​កម្មវិធី​ខួបកំណើត​មិត្ត​ភក្ដិ​នៅ​ក្លិប​កំសាន្ត លុះ​​ជិះ​ម៉ូតូ​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ ក៏​ជួបគ្រោះ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ទើប​នឹង​ចេញពី​កម្មវិធី​ខួបកំណើត​មិត្ត​ភក្ដិ​នៅ​ក្លិប​កំសាន្ត លុះ​​ជិះ​ម៉ូតូ​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ ក៏​ជួបគ្រោះថ្នាក់​​រវាង​រថយន្ត​មិន​ស្គាល់​ម៉ាកមួយគ្រឿង​បុ.ក​ជាមួយម៉ូតូ​យុវជនរងគ្រោះ​យ៉ាង​​ពេញទំហឹង ​បណ្តាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​ឈាន​ចូល​ព្រឹក​​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​៣១៧ កែង​ផ្លូវ​៥៩៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ។

​យុវជន​​រង​គ្រោះ​ឈ្មោះ ឡា​ត់ វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក Zoomer X ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​1DF-4733 រង​ការ​ខូចខាត​មួយ​កំណាត់​មុខ ។

តាម​ប្រភព​ពី​សន្តិសុខ​យាម​នៅ​ខុន​ដូរ​ជាប់​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ឃើញ​បុរស​រង​គ្រោះ​ខាងលើ ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​៣១៧ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ល្មម លុះ​មក​ដល់​ចំនុច​កើតហេតុ ក៏​បុ.ក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ពណ៌​ខ្មៅ​ ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​​យុវជន​ជា​​អ្នកបើកបរ​ម៉ូតូ​បែ.កក្បាល ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ។ បន្ទាប់​ពី​​កើត​ហេតុ រថយន្ដ​មិន​ចាំ​ម៉ាក​នោះ បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល ។

​តាម​ប្រភព​ពី​ឪពុក​ជន​រង​គ្រោះ​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​កូនប្រុស​របស់​គាត់ បាន​សុំ​គាត់​ទៅ​ខួបកំណើត​មិត្ត​ភក្ដិ​នៅ​ក្លិប​កម្សាន្ត​មួយ​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ស្រាប់តែ​ត្រឡ​ប់​មក​ផ្ទះ​វិញ ក៏​ជួប​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​បែប​នេះ​តែ​ម្ដង ។

ក្រោយ​កើតហេតុ​ ស.ព​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅផ្ទះ​ឯ​ភូមិ​ដំណាក់​ធំ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ៕