ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! កូនស្រី​ឃើញ​ស្តែង​នឹង​ភ្នែក ម្តាយ​ប្រមូល​សំរាម​ដុត រួច​ដួល​ក្នុង​អណ្ដាតភ្លើង

2 ឆ្នាំ មុន
  • កំពង់ចាម

ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ណាស់ ដោយ​ស្ត្រី​ចំណាស់​វ័យ​៧៩​ឆ្នាំ​ម្នាក់ បាន​ប្រមូល​សំរាម រួច​ក៏​ដុត​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ហើយ​ក៏​រាលដាល​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ស្ត្រី​រូប​នោះ​

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ណាស់ ដោយ​ស្ត្រី​ចំណាស់​វ័យ​៧៩​ឆ្នាំ​ម្នាក់ បាន​ប្រមូល​សំរាម រួច​ក៏​ដុត​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ហើយ​ក៏​រាលដាល​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ស្ត្រី​រូប​នោះ​ស្លា​.​ប់​នៅ​ក្នុង​ភ្នក់ភ្លើង​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ឃុំ​ផ្ទះ​កណ្ដាល ស្រុក​ស្រី​សន្ធរ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ផ្ទះ​កណ្ដាល បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ម្ចាស់​ចម្ការ​ដុត​ស្បូវ​នៅ​ក្នុង​ចំការ បណ្ដាល​ឲ្យ​ឆេះ​ស្លា​.​ប់​ខ្លួនឯង​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ ព្រមទាំង​ក្រុមប្រឹក្សា​ឃុំ និង​គ្រូពេទ្យ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ពិនិត្យ​សាកស​.​ព​មនុស្ស​ស្រី​ម្នាក់​ដែល​មានឈ្មោះ ឡេ​ង គឹ​ម​អាន ជា​ជនជាតិ​ខ្មែរ អាយុ​៧៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ដែល​មាន​ចំការ​ចេក​នៅ​ចំណុច​កើតហេតុ​មុខ​វត្ត​ភូមិ​ចុង​បឹង​ក្រៅ ឃុំ​ផ្ទះ​កណ្ដាល ហើយ​ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្លា​.​ប់​នៅ​កណ្ដាល​ចម្ការ​តែ​ម្តង​ក្នុង​ស្ថានភាព​ឆេះ​អស់​ខោអាវ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ខោអាវ​មក​ស្លៀកដណ្ដប់​រួច​ហើយ​ដែរ​។

សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក កម្លាំង​យើង​បាន​បង្កើត​គណៈកម្មការ ធ្វើការ​ត្រួតពិនិត្យ​សាកស​.​ព​ផ្នែក​ក្បាល​ឃើញ​ថា មាន​ស្នាម​ឆេះ​អស់​សក់​, បបូរមាត់​ប៉ោង​ហូរ​ឈា​.​ម​, ផ្ទៃមុខ​ទាំង​សងខាង​ឆេះ​រោល​ខ្លោច​ខ្មៅ​, ត្រចៀក​ខ្មៅ​, ភ្នែក​បិទ​ជិត និង​ច្រមុះ​ខ្លោ​ខ្មៅ​។ ចំណែក​ផ្នែក​.​ក គឺ​មាន​ស្នាម​រោល​ផ្សែងភ្លើង​សងខាង រីឯ​ផ្នែក​ដងខ្លួន​វិញ ស្មាន​ឆេះ​ខ្លោច​ខ្មៅ​នៅ​លើ​ក្បាលពោះ និង​ផ្នែក​អវៈយវៈ​ដៃ​ទាំង​ពីរ ក៏​មាន​ស្នាម​រលាត់ស្បែក​ផង​ដែរ និង​ផ្នែក​ជើង​ខាង​មុខ មាន​ស្នាម​ឆេះ​រលាត់​ខ្មៅ​ដល់​ចុងជើង​។ ដោយ​ផ្អែក​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ឃើញ​ថា នៅ​ក្នុង​ចម្ការ​របស់​ជន​រង​គ្រោះ​មាន​ដើម​ចេក ដើម​ស្វាយ និង​មាន​ស្នាម​ឆេះ​ដើម​ស្បូវ ដែល​មាន​ផេះ​ពណ៌​ខ្មៅ​រាល​ពេញ​ចំការ​តែ​ម្តង​។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​សោ ស្រី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ដែល​ជា​កូនស្រី​របស់​ជន​រង​គ្រោះ ហើយ​បាន​ទៅ​មើល​ចម្ការ​ជាមួយ​ម្តាយ​នោះ បាន​បំភ្លឺ​ថា នៅ​វេលា​ម៉ោង​ប្រហែល​១​ទៅ​២​រសៀល ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ ខ្លួន​និង​ម្ដាយ​ឈ្មោះ ឡេ​ង គឹ​ម​អាន បាន​ទៅ​កា​.​ប់ចេក​នៅ​ចម្ការ​ចំណុច​មុខ​វត្ត​ចុង​បឹង​ក្រៅ ស្ថិត​ក្នុងភូមិ​ចុង​បឹង​ក្រៅ ឃុំ​ផ្ទះ​កណ្ដាល ។

កូនស្រី​ជន​រង​គ្រោះ​បន្ត​ថា ពេល​កា​.​ប់ចេក​បាន​មួយ​ស្ទង ម្តាយ (​ឈ្មោះ​ឡេ​ង គឹ​ម​អាន​) បាន​ប្រមូល​ស្បូវ​ជា​គំនរ​ហើយ​ក៏​ដុត ស្រប​ពេល​កំពុង​ដុត​នោះ ខ្លួន (​កូនស្រី​) ក៏​បាន​ប្រាប់​ម្ដាយ​ថា កុំ​ដុត​ខ្លាច​ឆេះ​រាលដាល​កាន់តែ​ធំ តែ​ម្ដាយ​មិន​ស្ដាប់ ហើយ​ក៏​យក​ឬ​ស្សី​វ៉ៃ​ភ្លើង​ដើម្បី​កុំឱ្យ​ឆេះ​ខ្លាំង ប៉ុន្តែ​ពេល​នោះ​អណ្តាតភ្លើង​ឆេះ​កាន់​ខ្លាំង​ឡើង​ៗ រហូត​ពេញ​ចំការ​តែ​ម្តង ។ ហើយ​ពេល​នោះ​ដែរ ក៏​ឃើញ​ម្ដាយ​នៅ​ក្នុង​ចម្ការ​រួច​ក៏​ដួល​ក្នុង​អណ្ដាតភ្លើង​តែ​ម្តង ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ខ្លួន បន្ទាប់​មក​ក៏​ឃើញ​ម្ដាយ​ស្លា​.​ប់​ក្នុង​ចំការ ភ្លាម​នោះ​ៗ​ខ្លួន​ក៏​បាន​មក​ផ្ទះ រួច​ហៅ​បងប្អូន​ឱ្យទៅ​ជួយ​មើល​តែ​ម្ដង​។

កូនស្រី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ការ​ស្លា​.​ប់​របស់​ម្តាយ (​ឈ្មោះ​ឡេ​ង គឹ​ម អាន​) គឺ​មិន​មាន​អ្នក​ណា​វ៉ៃ ឬ​ច្រាន​ចូល​ក្នុង​ភ្នក់ភ្លើង​នោះ​ទេ គឺ​ឆេះ​ភ្លើង​ស្លា​.​ប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។

គួរ​បញ្ជាក់​ថា បើ​តាម​ការ​វាយតម្លៃ និង​សន្និដ្ឋាន ដោយ​ផ្អែក​តាម​កន្លែង​កើតហេតុ និង​តាម​ការ​ត្រួតពិនិត្យ​សាកស​.​ព ព្រមទាំង​តាម​ការ​បំភ្លឺ​របស់​សាក្សី​នោះ ករណី​ខាងលើ​នេះ​គឺ​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកស​.​ពស្ត្រី​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​លោក​វរសេនីយ៍ឯក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មរណភាព​របស់​ស្ត្រី​វ័យ​ចំណាស់​ខាងលើ​នេះ គឺ​ពិតជា​ស្លា​.​ប់​ដោយ​ខ្លួនឯង​មែន ខណៈ​ពេល​ដែល​គាត់​ប្រមូល​សំរាម​ដុត​នៅ​ក្នុង​ចំការ​។ ហើយ​នៅ​ក្នុង​ខែ​នេះ គឺជា​រដូវ​ធ្លាក់​ខ្យល់ ដូច្នេះ​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មាន​ដូច​ជា​ករណី​ខាងលើ​នេះ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ