ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស្រី​ល័​ក្ខ រំពឹង​ទទួល​ភាព​យុត្តិធម៌​លើ​បណ្តឹង​អតីត​ស្វាមី​ទាមទារ​យក​កូន

4 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ទូច ស្រី​ល័​ក្ខ នៅ​តែ​បង្ហាញ​នូវ​ក្តី​រំពឹង​ទុក​ថា នាង​នឹង​ទទួល​បាន​ភាព​យុត្តិធម៌​តាម​ប្រព័ន្ធ​ច្បាប់​ពាក់ព័ន្ធ​បណ្តឹង​ពី​អតីត​ស្វាមី​របស់​នាង​ដែល​បាន​ប្តឹង​ទាមទារ​សុំ​សិទ្ធិ​យក​កូនប្រុស​តែ​មួយ​របស់​នាង​យក​ទៅ​ចិញ្ចឹម ក្រោយ​អ្នក​ទាំង​ពីរ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ទូច ស្រី​ល័​ក្ខ នៅ​តែ​បង្ហាញ​នូវ​ក្តី​រំពឹង​ទុក​ថា នាង​នឹង​ទទួល​បាន​ភាព​យុត្តិធម៌​តាម​ប្រព័ន្ធ​ច្បាប់​ពាក់ព័ន្ធ​បណ្តឹង​ពី​អតីត​ស្វាមី​របស់​នាង​ដែល​បាន​ប្តឹង​ទាមទារ​សុំ​សិទ្ធិ​យក​កូនប្រុស​តែ​មួយ​របស់​នាង​យក​ទៅ​ចិញ្ចឹម ក្រោយ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចែកផ្លូវ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។

ទូច ស្រី​ល័​ក្ខ នៅ​តែ​បង្ហាញ​ភាព​សុទិដ្ឋិនិយម​ថា ខ្លួន​នឹង​អាច​ឈ្នះ​រឿង​ក្តី​ខាងលើ​នេះ ត្បិត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​មាន​ភារកិច្ច​ទាំងស្រុង​នៅ​ក្នុង​ការ​បីបាច់​ថែរក្សា​កូន​តែ​មួយ​របស់​នាង​តាំងពី​តូច​រហូត​មក​ទល់​ពេល​នេះ ដោយ​មិន​មានការ​ជួយ​ទំនុកបម្រុង​ណាមួយ​ពី​អតីត​ស្វាមី​ចាប់តាំងពី​ការ​បែក​គ្នា​មក​។

Picture

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​លើក​ឡើង​ថា ខ្ញុំ​អរគុណ​បងប្អូន​ទាំងអស់​គ្នា បាន​ផ្តល់​ការ​ស្រលាញ់ នឹង​ផ្តល់​ការ​គាំទ្រ ហើយ​ចេញ​ជា​សារ​លើកទឹកចិត្ត រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គ្រប់​សកម្មភាព​របស់ខ្ញុំ​នឹង​ការងារ​លក់ online នឹង​ការ​លំ​ហាត់ប្រាណ​របស់ខ្ញុំ​ជាដើម​។

នាង​ថា ខ្ញុំ​ជឿជាក់​ថា ប្រព័ន្ធ​តុលាការ​គាត់​នឹង​ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ រឿង​ក្តី​ដែល​អតីត​ប្តី​របស់ខ្ញុំ​ប្តឹង​ទាមទារ​យក​កូន​ពី​ខ្ញុំ ដែល​រូប​ខ្ញុំ​ទទួល​សំពាធ​យ៉ាង​ខ្លាំង​ពី​រូប​គាត់​រហូត​មក​ដល់​ថ្ងៃនេះ​។

Picture

នាង​បញ្ជាក់​ថា គេ​មាន​ក្តី​សុខ គេ​ក៏​ជា​អ្នក​ចុះ​ចេញពីផ្ទះ​ទៅ​ការ​ជាមួយ​ស្រី​ថ្មី ហើយ​អ្វី​ដែល​សំខាន់ បើ​សុខ​ហើយ​នៅឡើយ​ទាមទារ​អី​ទៀត សំខាន់​កូន​រស់នៅ​ជាមួយ​ខ្ញុំ​តាំងពី​កើត​រហូត​កូន​មាន​ស្នាមញញឹម និង​រឹង​មាំ ឆ្លាត​ខ្លាំង​ណាស់ អាហារកិច្ច​កូន​គឺ​រូប​ខ្ញុំ​ជា​អ្នក​ទទួល​រ៉ាប់រង​ទាំងស្រុង ថ្លៃ​សាលា 3000$ សំរាប់​មួយ​ថឺ​ម ទឹកដោះគោ​កូន សម្ភារៈ និង​ការ​ចាយវាយ​ទូទៅ គឺ​ខ្ញុំ​បំពេញ​សំរាប់​កូន​ខ្ញុំ គឺ​មិន​ឲ្យ​ទាស់​។

Picture

នាង​បន្ត​ថា សុំ​ទោស ទុក្ខ​បញ្ហា គឺ​គេ​ជា​អ្នក​បង្កើត​មក​ឲ្យ​ខ្ញុំ រយៈពេល​៣​ឆ្នាំ​ហើយ គឺ​បញ្ហា​នៅឡើយ​មិន​ទាន់​ចប់ គ្មាន​ស្រី​ណា​ទ្រាំ​បាន​ក្រៅពី​ខ្ញុំ​ទេ បើ​មិន​និយាយ​ខ្លះ​ខ្លាច​មនុស្ស​មួយ​ចំនួន​តូច​គាត់​យល់​ច្រឡំ​គិត​អ្វី​ដែល​មិន​ត្រឹមត្រូវ រាប់​ទាំង​ការ​ផុស​របស់ខ្ញុំ អរគុណ​មនុស្ស​ម្នាក់​តែងតែ​នៅ​ក្បែរ​ខ្ញុំ​ជា​និច្ច​នឹង​ផ្តល់​ជា​កម្លាំងចិត្ត​។ ទូច ស្រី​ល័​ក្ខ បន្ថែម​ថា រយៈពេល​ជា​ច្រើន​ឆ្នាំ​ទទួល​រង​បញ្ហា​ជា​ច្រើន ក្នុង​ការ​លំបាក​បាន​ធ្វើ​ឲ្យ​ផ្លូវចិត្ត​រង​សម្ភា​ធ​ក្នុង​បញ្ហា​ជីវិត​ជា​ច្រើន តែ​ឥឡូវ​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សន្យា​ល​ថា​មិន​ធ្វើ​ឲ្យ​ខ្លួនឯង​បាត់បង់​ខ្លួនឯង​ម្តងទៀត​បាន​ទេ​។

Picture

នាង​បញ្ជាក់​ថា ខ្ញុំ​នឹង​ប្រើ​ជីវិត​ដោយ​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម ប្រើ​ពេលវេលា​ដ៏​មាន​ន័យ​សំរាប់​ខ្លួនឯង​នឹង​កូនប្រុស មួយ​ឆ្នាំ ពីរ​ឆ្នាំ បី​ឆ្នាំ បួន​ឆ្នាំ វា​ពិបាក​ណាស់​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​ជំនះ​ទាំង​សេដ្ឋកិច្ច​ដែល​ខ្ញុំ​ប្រឹង​សាង​ដោយ​បាន​ជោគជ័យ​មួយ​ផ្នែក យ៉ាង​ច្បាស់លាស់ មេម៉ាយ​មានអី​មិនល្អ​។

ជា​ការ​កត់សម្គាល់​អ្នក​នាង ទូច ស្រី​ល័​ក្ខ កន្លង​មក ទស្សនិកជន​បានដឹង​គ្រប់​គ្នា​ហើយ​អំពី​រឿងរ៉ាវ​នៃ​ការ​បែកបាក់​ស្វាមី​សញ្ជាតិ​ហូ​ឡង់ លោក Morten Kvamman តាំងពី​អំឡុង​ខែសីហា ឆ្នាំ ២០១៩ ដោយ​ទុក​ឲ្យ​នាង​ទ្រាំ​បៀម​ការ​ឈឺចាប់ រស់​ចិញ្ចឹម​កូនប្រុស​ដ៏​ស្រស់​ស្អាត​តែ​ម្នាក់ឯង ដោយ​គ្មាន​ការ​ទំនុកបម្រុង​ពី​អតីត​ស្វាមី​ឡើយ​។

Picture

ជុំវិញ​រឿងហេតុ​ដែល​នាំ​ឲ្យ​បែកបាក់​អតីត​ស្វា​មីនេះ​ដែរ តារា​ស្រី​អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​បញ្ជាក់​ថា គឺ​ផ្តើម​ចេញពី​ស្វាមី​របស់​នាង​លួច​ទៅ​រួមរស់​ជាមួយ​ស្រី​ថ្មី ទើប​ធ្វើ​ឲ្យ​ចំណងស្នេហា​កូន​១ ពួក​គេ​ត្រូវ​បាន​ប្រេះឆា​មក​ទល់​ពេល​នេះ​។ អំឡុង​ពេល​រង់ចាំ​ការ​លែងលះ​ដាច់ស្រេច អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​ជួប​នូវ​រឿងរ៉ាវ​លំបាក​តស៊ូ​ជា​ច្រើន រហូត​ធ្វើ​ឱ្យ​អ្នក​នាង​ធ្លាប់​បង្ហើប​ថា ខ្លួន​មាន​ជំងឺ​បាក់ទឹកចិត្ត​ទៀត​ផង​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture