ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! ខេត្តតាកែវ​អើ​យ…ធ្វើផ្លូ​វ១៥គ.ម ក្រាល​កៅស៊ូ​ដូច​​បោះចោល​លុយ !!

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃកប្បាស​បាន​រិះគន់​ថា ក្រុមហ៊ុនអមតៈធ្វើ​ផ្លូវ​មួយ​ខ្សែក្រាល​កៅស៊ូ​មាន​ប្រវែ​ង​ជាង១៥គីឡូ​មែ​ត្រ ចាប់ពី​ចំណុច​ផ្សារ​​សៃ​វ៉ា​ ទៅ​ភ្ជាប់​និង​ផ្សារ​ជ្រៃ ដោយ​ឆ្លង​កាត់​ឃុំ​ចំនួ​ន៣ គឺ​ឃុំ​ព្រៃ​ផ្តៅ​ឃុំ​កំពែង និង​ឃុំ​អង្កាញ់​ដោយ​ផ្ដើម​ស្ថាបនា​ក្នុង​ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ…

ខេត្តតាកែវ ៖ ពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃកប្បាស​បាន​រិះគន់​ថា ក្រុមហ៊ុនអមតៈធ្វើ​ផ្លូវ​មួយ​ខ្សែក្រាល​កៅស៊ូ​មាន​ប្រវែ​ង​ជាង១៥គីឡូ​មែ​ត្រ ចាប់ពី​ចំណុច​ផ្សារ​​សៃ​វ៉ា​ ទៅ​ភ្ជាប់​និង​ផ្សារ​ជ្រៃ ដោយ​ឆ្លង​កាត់​ឃុំ​ចំនួ​ន៣ គឺ​ឃុំ​ព្រៃ​ផ្តៅ​ឃុំ​កំពែង និង​ឃុំ​អង្កាញ់​ដោយ​ផ្ដើម​ស្ថាបនា​ក្នុង​ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ គឺ​ខួច​ខាត​រលាយ​ទាំងស្រុង​ទៅ​ដោយ​សុវត្ថិភា​ព​ទៅ​ហោង ។

ពលរដ្ឋ​បាន​បង្ហើប​ថា មុន​ពេល​ក្រុមហ៊ុន​អមតៈ​ស្ថាបនា​ផ្លូវ​នេះ មិ​ន​ពិបាកធ្វើ​ដំណើរ​ប៉ុន្មាន​នោះ​ទេ តែ​ដល់ពេល​ក្រុមហ៊ុន​នេះ ស្ថាបនា​រួចរាល់​ស្រួល​ធ្វើដំណើរ​ខ្លាំង​ណា​ស់ តែ​មិនបាន​មួយឆ្នាំ​ផង ផ្លូវ​នេះ​ពិបាកធ្វើ​ដំណើរ​លើស​ដើម គឺ​ចូល​ដើម​ទាំងស្រុង ។
ពលរដ្ឋ​បន្ត​ទៀត​ថា ថ​វិការ​ជាតិ​ជាច្រើន​រយ​លាន​រៀល​ត្រូវ​បាន​ចាយ​ខ្ចះ​ខ្ចាយ​ជាមួយ​ក្រុមហ៊ុន​ខាង​លើ ព្រោះតែ​ក្រុមហ៊ុន​មួយ​នេះ ធ្វើ​ផ្លូវ​មិន​មានគុណ​ភាព​ហើយ​វេច​ខ្ចប់​លុយ​ទៅបាត់​ទុក​អោយ​ពលរដ្ឋ​វេទនា​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ដដែល ។

ពាក់​ពន្ធ័​ករណី​ខាងលើ លោក​មុត តូ មេឃុំ​ព្រៃ​ផ្តៅ​បាន​អោយ​ដឹ​ង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ខាង​ខេត្ត​អ្នកធ្វើ​តែ​ឥលូវ​ខូច​ខ្ទេច​ខ្ទី​រ​អស់​ហើយ ។ កន្លងមក ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ពេក​លោក​បាន​ទិញ​ថ្ម​យក​មក​ចាក់​ជាង២០ឡាន​តែ​ដោយសារ​សភាព​ផ្លូវ​ខូច​ខ្លាំង​ពេក​ទប់​មិន​ជាប់​នោះ​ទេ​ គឺ​នៅ​បន្ត​ខូច​ដដែល ។

ចំណែក​លោក​ស៊ិន ញិល មេឃុំ​កំពែង​បាន​អោយ​ដឹង​ថា ផ្លូវ​កៅស៊ូ​នេះ​ស្ថាបនា​នៅ​ឆ្នាំ២០១៩ តែ​មិនបាន១ឆ្នាំ​ផង ខូច​វិញ​អស់​ហើយ ។ លោក​មេឃុំ​បញ្ជាក់​ថា​ ការ​ខូច​ផ្លូវ​នេះ​មិនមែន​មក​ពី​ឡាន​ដឹក​ធ្ងន់​ទេ​ គឺ​មក​ពី​គុណភាព​ផ្លូវ​ធ្វើ​មិន​ជាប់​តាម​ស្ដ​ង់​ដារ គឺ​គេ​ក្រាល​ស្តើង​ៗ​ដែលគេ​ហៅថា «ចាក់​ស្តើង​ស៊ី​ក្រាស់» ។

ជុំវិញ​ករណីនេះ​ផង​ដែរ អង្គភាព​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ក្រុមហ៊ុន​អមតៈ​ដែរ ជា​ក្រុមហ៊ុន​ទទួល​ម៉ៅ​កា​ស្ថាបនា​ផ្លូវ​នេះ​បានទេ ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទា​ក់​ទង ។ តែ​ទោះជាយ៉ាងណា ពលរដ្ឋ​ស្នើ​លោក​អ៊ូ​ច ភា អភិបាលខេត្ត​តាកែវ មេត្តា​ជួយ​ចុះ​មក​មើលផ្លូវ​មួយ​ខ្សែរ​នេះ​ផង​និ ង​ជួយ​ស្រាវជ្រាវ​រក​ម្ចាស់​ក្រុមហ៊ុន​អមតៈ​ដើម្បី​បំភ្លឺ​ថា ហេតុអ្វីបានជា​ស្ថាបនា​ផ្លូវ​ឆាប់​ខូច​ម្ល៉េះ?

ព្រោះ​ប្រជារាស្ត្រ​ប្រាប់​ថា ក្រុមហ៊ុន​អមតៈ​ជា​ម៉ូយ​ជំនិត​លោក​ចៅហ្វាយ​ខេត្ត មិនឮ​ថា មានការ​ដេញថ្លៃ​ទេ​ប្រគល់​ឱ្យ​តែ​ម្តង ។
ដរាបណា​មាន​បំភ្លឺ​ពី​ក្រុមហ៊ុន​អមតៈ យើង​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​នៅ​លើ​កាសែត​កោះ​សន្តិភាព ។

អត្ថបទសរសេរ ដោយ