តារាសំដែងជប៉ុននាង Tsugumi ក្លាយ ជាតារាស្រាត
ថ្មីៗនេះមានព័ត៌មានថា តារាសំដែងស្រីវ័យ៣៥ឆ្នាំ នាង Tsugumi បានក្លាយជាតារាស្រាតរបស់ AV ។ ខ្សែភាពយន្តឌីវីឌីទីមួយរបស់នាងមានចំណងជើងថា Joyuu Tsugumi នឹងចេញលក់ក្នុងថ្ងៃទីមួយខែធ្នូខាងមុខ ។ នាង Tsugumi បានចូលរួមសំដែងក្នុងខ្សែភាពយន្តជាច្រើនដូចជារឿង Exte, Freesia និងរឿង Norikino Shokutaku ជាដើម និងទទួលបានរង្វាន់ក្នុងការសំដែងជាច្រើន ។ ក្នុងឆ្នាំ២០០៧ នាងបានសំរាកពីការងារសំដែង ហើយចាប់យកការងារធម្មតាវិញ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែកន្លងទៅក៏បានបើកនូវគេហទំព័រ ថ្មី និងប្រើ Twitter ថ្មីផងដែរ ។ ថ្ងៃទី២ វិច្ឆិកា នាង Tsugumi បានសរសេរក្នុងគេហទំព័ររបស់នាងថា បើទោះជាវាមិនទាន់ច្បាស់ថា នាងបានចូល AV ក្តី តែនាងជឿថា ប្រិយមិត្តដែលបានគាំទ្រ និងអ្នកដែលធ្លាប់ធ្វើការជាមួយនាង នឹងមានការភ្ញាក់ផ្អើលពីដំណឹងនេះ ។
ចែករំលែកព័តមាននេះ