ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា តាំងពីវេលាម៉ោងជាង០៨ព្រឹកថ្ងៃទី២៩ មេសា ២០១៦ នេះ មានករណីអគ្គិភ័យមួយឆេះឡសម្ងួតក្នុងរោងម៉ាស៊ីនកិនស្រូវស្វ័យប្រវត្តិទំនើបមួយកន្លែង យីហោ «ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល» ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមិនដឹងមូលហេតុអ្វីនោះទេ ខណៈត្រូវភាគីខាងក្រុមហ៊ុននោះ មិនព្រមសហការ និងអនុញ្ញាតឱ្យអ្នកកាសែតចូលឡើយ ។
ប្រភពឱ្យដឹងថា ក្នុងហេតុការណ៍នោះ គេឃើញខាងក្រុមហ៊ុនព្យាយាមលាក់បាំង និងបាននាំគ្នាយកបំពង់ពន្លត់មកបាញ់ តែមិនអាចទប់ស្ថានការណ៍បាន ក៏ហៅរថយន្តពន្លត់អគ្គិភ័យមកជួយ ។ ប្រភពបន្តទៀតថា លុះពេលរថយន្តពន្លត់មកដល់ ខាងភាគីក្រុមហ៊ុន ហាក់មិនចង់ឱ្យចូលទៅអន្តរាគមន៍ទៀត ដោយគេមិនដឹងពីមូលហេតុនោះទេ ។ បច្ចុប្បន្ន ករណីនេះគេមិនដឹងថា ភ្លើងឆេះមានទំហំប៉ុណ្ណា ខណៈគេឃើញរថយន្តពន្លត់អាចចូលទៅអន្តរាគមន៍ហើយ ។
ចែករំលែកព័តមាននេះ