ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចេញយុទ្ធសាស្រ្តក្នុងការទទួលអ្នកទេសចរវ៉ាក់សំាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ក្រោយកំណត់សាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ ២០២១ ទទួលភ្ញៀវទេសចរ អន្តរជាតិដែលចាក់វ់ាក់សំាងហើយនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង…

រាជធានីភ្នំពេញ​៖ ក្រោយកំណត់សាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ ២០២១ ទទួលភ្ញៀវទេសចរ អន្តរជាតិដែលចាក់វ់ាក់សំាងហើយនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង និងបន្ទាប់មកទៀតនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ ២០២២ កម្ពុជានៅថ្ងៃ ២៨ ខែតុលានេះបានប្រកាសការដាក់ឱ្យអនុវត្ត ផែនការយុទ្ឌសាស្ត្រស្តីពី ការបើកទទួលទេសចរវ៉ាក់សាំង ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ផែនការយុទ្ធសាស្ត្រនេះគឺ ដើម្បីចាប់ផ្តើមជំរុញការបើកទទួលទេសចរណ៍អន្តរជាតិទ្បើងវិញជាជំហ៊ានៗឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភា ពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរសុវត្ថិភាព» ដើម្បីចូលរួមអភិវឌ្ឍន៍វិសយ័ទេសចរកម្ពុជាឱ្យក្លាយជាគោលដៅ ទេសចរប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិសយ័និងគោលបំណងខាងលើនេះ ផែនការយុទ្ធសាស្ត្រកំណត់នូវគោលដៅសំខាន់ៗចំនួន ៤ រួមមានការកំណត់ប្រភពទីផ្សារ ដែលមានសក្តានុពល សុវត្ថិភាពហានិភយ៍ទាប ការគ្រប់គ្រងលំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។ គោលដៅការពង្រឹង សុវត្ថិភាព និងគុណភាពសេវាកម្មទេសចរកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី និង ការបង្កើន ទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារនិងគោលដៅទេចរ កម្ពុជា។

ការចងក្រងផែនការយុទ្ធសាស្ត្រនេះ គឺផ្អែកតាមអភិក្រមនៃការបើកទទួលទេសចរអន្តរ ជាតិទ្បើងវិញតាមដំណាក់កាល ជាជំហ៊ានៗជាអនុគមន៍ និងអញ្ញត្តិ ជាបុរេលក្ខខណ្ឌចំនួន ៤ រួមមាន ៖ ទី ១ អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើនភាពស៊ាំសហគមន៍ អត្រានៃការរីក រាលដាលជំងឺកូវីដ ១៩ សមត្ថភាពឆ្លើយតប និងការគ្រប់គ្រងហានិភ័យ ដែលអាចកើតមាន

ពីវីរុសបំប្លែងថ្មី និងការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរ តាមទស្សនទាន IBEST ។

លោក ថោង ខុន បញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះបានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន ៤ ថែមទៀតរួមមាន ៖ យុទ្ធសាស្ត្រទី ១ គឺការកំណត់នូវប្រភពទីផ្សារទេសចរវ៉ាក់សាំង ។ យុទ្ធសាស្ត្រទី ២ គឺ ការគ្រប់គ្រងទេសចរមុនចេញដំណើរ និងពេលមកដល់អាកាសយានដ្ឋាន អន្តរជាតិ ។ យុទ្ធសាស្ត្រទី ៣ គឺការត្រៀមលក្ខណៈសម្បត្តិនៃឧស្សាហកម្មទេសចរណ៍ស្រប តាមគន្លងប្រក្រតីភាពថ្មី ។ យុទ្ធសាស្រ្តទី ៤ គឺការកំណត់ និងគ្រប់គ្រងគោលដៅទេសចរណ៍ សុវត្ថិភាព ។

ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ គឺមានការគិតគូរប្រកបដោយស្មារតីបុរេសកម្ម និង ប្រុងប្រយត្ន័ ដោយត្រូវមានជាជម្រើសសម្រាប់ «កាបើក ការបិទ» នៅក្នុងជំហ៊ាននីមួយៗទៅ តាមការវិវត្តជាក់ស្តែងនៃសភាពការណ៍ ។ លោក ថោង ខុន គូសបញ្ជាក់ថា ជម្រើសនៃការ បើក-ការបិទនឹងផ្តោតសំខាន់លើទិដ្ឋភាពចំនួន ៣ រួមមាន ៖ ទិដ្ឋភាពទី ១ ការបែងចែកតំបន់ ។ ទិដ្ឋភាពទី ២ ការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពទេសចរ ។ ទិដ្ឋភាពទី ៣ កត្តា ពេលវេលាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ