ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​កាស៊ីណូ​មួយ នៅ​ក្រុងព្រះសីហនុ បិទ​ខ្ទប់​បុគ្គលិក​ជាង​៤០០​នាក់​មិន​ឲ្យ​ចេញ​ក្រៅ ជិត២​ឆ្នាំ រហូត​ឆ្លង​កូ​វី​ដ​-១៩​ទាំងអស់ និង​មាន​ស្លា.ប់​ម្នាក់

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នារី​ម្នាក់ ជា​បុគ្គលិក​បម្រើ​ការងារ នៅ​ក្នុង​កាស៊ីណូ ហ្គែ​ម​អន​ឡាញ មួយ​កន្លែង ដែល​មានឈ្មោះ «​ដឺ​សេន​ជូ​រី​» ស្ថិត​នៅ​អូរ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ នារី​ម្នាក់ ជា​បុគ្គលិក​បម្រើ​ការងារ នៅ​ក្នុង​កាស៊ីណូ ហ្គែ​ម​អន​ឡាញ មួយ​កន្លែង ដែល​មានឈ្មោះ «​ដឺ​សេន​ជូ​រី​» ស្ថិត​នៅ​អូរ​២ សង្កាត់​៤ ក្រុងព្រះសីហនុ បាន​ថត​វី​ដេ​អូ​ផ្សាយ​ផ្ទាល់ និង​លើក​ឡើង​ថា មាន​មិត្ត​រួមការ​ងារ​ម្នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​នេះ និង​មាន​បុគ្គលិក ៤៣៧​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់ ។

បើ​តាម​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Vann Makara បានអោយ​ដឹង​ទៀត​ថា ទោះបី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ប៉ុន្តែ​ខាង​ម្ចាស់​កាស៊ីណូ មិន​បាន​អនុញ្ញាត​ឲ្យ ពួក​គាត់​(​បុគ្គលិក​) ទៅ​ព្យាបាល​នោះ​ទេ ដោយ​និយាយ​លួងលោម អោយ​ពួក​គាត់​ធ្វើការ ហើយ​អោយប្រាក់​ឈ្នួល​ច្រើន​ជាង​មុន បើ​អ្នក​មិន​ព្រម​ធ្វើ គឺ​ត្រូវ​ឃុំ​ទុក ដោយ​អោយ​ថ្នាំលេប ហើយ​គ្មាន​គ្រូពេទ្យ​ប្រចាំការ ដើម្បី​មើលថែ ពួក​គាត់​នោះ​ទេ ។

បុគ្គលិក​ផ្សេង​ៗ​ទៀត សំណូមពរ​ដក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ជា​ពិសេស​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ មេត្តា​ជួយ​អន្តរាគមន៍ យក​ពួក​គាត់​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ផង ។

ដោយឡែក នៅ​ថ្ងៃ​ទី​៣០ កញ្ញា​នេះ នារី​ជា​បុគ្គលិក​ម្នាក់​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទូរ​សព្ទ​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ពី​ខាងក្នុង​កាស៊ីណូ អោយ​ដឹង​ថា ថៅកែ​កាស៊ីណូ បាន​បិទ​ខ្ទប់​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅ​ខាងក្នុង ចំនួន​៤៣៧​នាក់ រយៈពេល​១​ឆ្នាំ​៦​ខែ​ហើយ មិន​ឲ្យ​ចេញ​មក​ក្រៅ​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០​មក​ម្ល៉េះ ដោយ​ក្រុមហ៊ុន​បន្ថែម​ប្រាក់​ឧបត្ថម្ភ​ឲ្យ ៣០​ភាគរយ ។

នារី​ជា​បុគ្គលិក​ដដែល​នោះ បាន​អះអាង​ទៀត​ថា ថៅកែ​របស់​ពួក​គេ បាន​ដាក់​វិធានការ​គ្រប់គ្រង​បុគ្គលិក​កម្មករ​យ៉ាង​តឹង​រឹង ដោយសារ ខ្លាច​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​កាស៊ីណូ​ទេ ។

បុគ្គលិក​នៅ​ក្នុង​នោះ ដែល​មាន​កិច្ចសន្យា​ពី​ដំបូង​ជាមួយ​ថៅកែ​កាស៊ីណូ ថា​អ្នក​ដែល​ត្រូវ​វេន​សម្រាក​(​ថ្ងៃ​ឈប់​) ឬ​មានការ​ចាំបាច់​នៅ​ឯ​ផ្ទះ ដូច​ជា​ឳ​ពុកមា្ត​យ​ឈឺ​ជាដើម គឺ​មានការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ឲ្យ​ចេញ​ក្រៅ​បាន ប៉ុន្តែ​ក្រុម​បុគ្គលិក​បាន​អះអាង​ថា ខាង​កាស៊ីណូ ធ្វើ​ផ្ទុយ​ពី​កិច្ចសន្យា​ទាំំ​ង​ស្រុង ហើយ​ពួក​គេ​បាន​ជាប់​នៅ​ក្នុង​កាស៊ីណូ ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០​មក ទើបតែ​ពេល​នេះ ពួ​គ​គេ​មានការ​បារម្ភ​ខ្លាំង​ដោយ​មនុស្ស​ជាង​៤០០​នាក់​នៅ​ក្នុង​កាស៊ីណូ​នោះ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​ទាំងអស់​គ្នា ព្រមទាំង​មាន​អ្នក​ស្លាប់​ម្នាក់​ផង​ដែរ ។

ទោះជា​យ៉ាងណា កោះសន្តិភាព​នៅ​មិន​ទាន់បាន ​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​កាស៊ីណូ ដឺ​សែន​ជូ​រី ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ នៅឡើយ​ទេ ត្រឹមល្ងាចថ្ងៃដដែលនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ