មិនចង់ឮមនុស្សជុំវិញខ្លួននិយាយមើលងាយបែបនេះទៀត នាងប៉ងបញ្ចប់គ្រប់យ៉ាងលើស្ពាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ កំព្រាឪពុកម្ដាយ រស់នៅម្នាក់ឯងតែលតោល និងតូចចិត្តអ្នកស្គាល់គ្នា ព្រមទាំងសាច់
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ កំព្រាឪពុកម្ដាយ រស់នៅម្នាក់ឯងតែលតោល និងតូចចិត្តអ្នកស្គាល់គ្នា ព្រមទាំងសាច់
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ កំព្រាឪពុកម្ដាយ រស់នៅម្នាក់ឯងតែលតោល និងតូចចិត្តអ្នកស្គាល់គ្នា ព្រមទាំងសាច់ញាតិនិយាយមើលងាយនាងថាជាអ្នកក្រ គ្មានអ្វីៗដូចគេ ទើបធ្វើឱ្យនាងគិតខ្លី ក៏ហៅម៉ូតូកង់បីជិះពីកៀនស្វាយមកស្ពានជ្រោយចង្វារ ប៉ុនប៉ងលោ.តទឹក តែមិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋជួយឃាត់ទាន់ និងបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅគល់ស្ពានជ្រោយចង្វារចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីដែលប៉ុនប៉ងលោ.តទឹកមិនបានសម្រេចខាងលើឈ្មោះ ទៀង អាយុ២២ឆ្នាំ មុខរបរលក់កាហ្វេ នាងជាកូនកំព្រាឪពុកម្ដាយ ស្នាក់នៅភូមិកៀនស្វាយ ខេត្តកណ្តាល ។
នាងបានរៀបរាប់ឱ្យដឹងថា ចំពោះមូលហេតុដែលនាងគិតខ្លីប៉ុនប៉ងបញ្ចប់ជីវិតបែបនេះ គឺរូបនាងតូចចិត្តនឹងខ្លួនឯង ដែលជាកូនកំព្រា ត្រូវមនុស្សជុំវិញខ្លួនមើលងាយនាងទៀតថាជាមនុស្សក្រ គ្មានអ្វីៗដូចគេ មិនថា សាច់ញាតិក៏ដូចជាមិត្តភ័ក្ដិ សុទ្ធតែនិយាយដូច្នេះ ទើបធ្វើឲ្យនាងអន់ចិត្ត ព្រោះគ្មានអ្នកលើកទឹកចិត្ត ហើយសុញគំនិតគិតអ្វីមិនចេញ ក៏ជិះម៉ូតូកង់បីពីកៀនស្វាយ មកស្ពានជ្រោយចង្វា ក្នុងគោលបំណងលោ.តទឹកបញ្ចប់ជីវិតខ្លួន ព្រោះមិនចង់លឺពាក្យគេមើលងាយទៀត ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើត គេឃើញនារីមួយរូបខាងលើដើរឡើងស្ពានជ្រោយចង្វារតែម្នាក់ឯង ទាំងយំទឹកភ្នែករលីងរលោង បន្ទាប់ពីឃើញសភាពមិនស្រួលបែបនេះ ពួកគាត់ក៏ចូលទៅឃាត់សួរនាំ ទើបដឹងថា នារីរូបនោះប៉ុនប៉ងលោ.តទឹកបញ្ចប់ជីវិត ក៏នាំគ្នាជួយឃាត់ និងទាញដៃនាងចុះមកក្រោមវិញ រួចនិយាយលួងលោមលើកទឹកចិត្ត ធ្វើអោយនាងទន់ចិត្ត ព្រមស្តាប់តាមរហូតលែងគិតខ្លីបែបនេះទៀត ។
ក្រោយកើតហេតុ នារីមួយរូបខាងលើបានហៅម៉ូតូកង់បីជិះត្រឡប់ទៅផ្ទះវិញ និងសន្យាថា រូបនាងឈប់គិតខ្លីបែបនេះទៀតហើយ ៕
ចែករំលែកព័តមាននេះ