ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានុភាព​នៃ​ការ​យក​ព្រះពុទ្ធ​ជាទី​ពឹង

2 ឆ្នាំ មុន

ជន​ទាំងឡាយ​ណា​បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ទីរឭក ជន​ទាំងនោះ​នឹង​មិន​ទៅ​កាន់​អបាយភូមិ​ឡើយ លុះ​លះបង់​រាង​កាយ​ជា​របស់​មនុស្ស​ហើយ នឹង​បាន​ទៅ​កាន់​ទេវនិកាយ គឺ​ខ្លួនប្រាណ​ក្លាយជា​ទេវតា​ភ្លាម ។ សម័យមួយ​សក្កទេវរាជ​ព្រមទាំង​ទេវតា​៨​ម៉ឺន​អង្គ​ចូល​ទៅ​រក​ព្រះ​មោគ្គលាន​ដ៏​មាន​អាយុ លុះ​ចូល​ទៅ​ដល់ ក៏​ថ្វាយបង្គំ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ ហើយ​ឋិត​នៅ​ក្នុង​ទី​ដ៏​សមគួរ…

ជន​ទាំងឡាយ​ណា​បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ទីរឭក ជន​ទាំងនោះ​នឹង​មិន​ទៅ​កាន់​អបាយភូមិ​ឡើយ លុះ​លះបង់​រាង​កាយ​ជា​របស់​មនុស្ស​ហើយ នឹង​បាន​ទៅ​កាន់​ទេវនិកាយ គឺ​ខ្លួនប្រាណ​ក្លាយជា​ទេវតា​ភ្លាម ។

សម័យមួយ​សក្កទេវរាជ​ព្រមទាំង​ទេវតា​៨​ម៉ឺន​អង្គ​ចូល​ទៅ​រក​ព្រះ​មោគ្គលាន​ដ៏​មាន​អាយុ លុះ​ចូល​ទៅ​ដល់ ក៏​ថ្វាយបង្គំ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ ហើយ​ឋិត​នៅ​ក្នុង​ទី​ដ៏​សមគួរ ។

លំដាប់​នោះ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​បាន​ពោល​ដូច្នេះ​ថា បពិត្រ​ទេវរាជ ការ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ប្រពៃ​ណាស់ ។ បពិត្រ​ទេវរាជ ពួក​សត្វ​ខ្លះ​ក្នុង​លោក​នេះ ព្រោះហេតុតែ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង លុះ​បែកធ្លាយ​រាង​កាយ​ស្លា​.​ប់​ទៅ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​យ៉ាង​នេះឯង សត្វ​ទាំងនោះ រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ដោយ​ឋាន​:​ទាំង​១០​យ៉ាង​គឺៈ

គឺ​អាយុ​ជា​ទិព្វ​១ ពណ៌​សម្បុរ​ជា​ទិព្វ​១ សេចក្តីសុខ​ជា​ទិព្វ​១ យស​ជា​ទិព្វ​១ អធិបតី​ជា​ទិព្វ​១ និង៥ទៀតគឺរូប សំឡេង ក្លិន រស សម្ផស្ស​ជា​ទិព្វ​ ។
នេះ​ជា​សម្បត្តិ​របស់​ទេវតា​ដែល​កើត​ព្រម​ដោយ​ការ​គោរព​បូជា យក​ព្រះពុទ្ធ​ជាទី​ពឹង​ទីរឭក​ស្មើដោយ​ជីវិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ