កូវីដ-១៩ ៖ ឆ្លងថ្មី ៤ថ្ងៃចុងក្រោយឆ្លងកូវីដច្រើនជាង ៣៣០០ នាក់ និងស្លា.ប់ ៨៥នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ នេះបានប្រកាសឱ្យដឹងថា រកឃើញករណីឆ្លងប្រចាំថ្ងៃមានចំនួន ៨៣៩នាក់និងស្លា.ប់ថ្មី ចំនួន…
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ នេះបានប្រកាសឱ្យដឹងថា រកឃើញករណីឆ្លងប្រចាំថ្ងៃមានចំនួន ៨៣៩នាក់និងស្លា.ប់ថ្មី ចំនួន…
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ នេះបានប្រកាសឱ្យដឹងថា រកឃើញករណីឆ្លងប្រចាំថ្ងៃមានចំនួន ៨៣៩នាក់និងស្លា.ប់ថ្មី ចំនួន ១៨នាក់កាលពីថ្ងៃម្សិលមិញ ដែលនាំឱ្យកម្ពុជា ក្នុងរយៈពេលត្រឹម ៤ ថ្ងៃចុងក្រោយរកឃើញការឆ្លងកូវីដ-១៩ មានចំនួនហក់ឡើងដល់ ៣៣០៧ នាក់ និងអ្នកជំងឺទទួលមរណភាពដោយកូវីដ-១៩ ចំនួន ៨៥នាក់ ។
ជាក់ស្តែង ក្រសួងសុខាភិបាលបានបញ្ជាក់ ថានៅថ្ងៃអាទិត្យ ទី ២៦ ខែកញ្ញា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បន្តហក់ឡើងខ្ពស់រហូតដល់៨៣៩នាក់ និងស្លាប់១៨នាក់ ជាសះស្បើយ ៥៣០នា់ ។ សម្រាប់ករណីឆ្លងចំនួន ៨៣៩នាក់ រកឃើញកាលពីថ្ងៃម្សិលមិញ គឺមានករណីឆ្លងសហគមន៍ ៧៣០ នាក់ និងករណីនាំចូលដោយអ្នកដំណើរពីបរទេសចំនួន ១០៩ នាក់។
អ្វីដែលជាការគួរឱ្យព្រួយបារម្ភនោះ គឺករណីឆ្លងកូវីដ-១៩ បានហក់ឡើងខ្លាំងពីត្រឹមជាង ៤០០ ឬ ៥០០ ករណីក្នុងមួយថ្ងៃ ឡើងមកដល់ជាង ៨០០ ករណីក្នុងមួយថ្ងៃ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា មកម្លេះ គឺចាប់តាំងពីមានការជួបជុំប្រារព្ធពិធីកាន់បិណ្ឌ រហួតរាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជូំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងនិងការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា ក្រោយរកឃើញព្រះសង្ឃ តាជីយាយជី គណៈកម្មការវត្ត និងនិស្សិតស្នាក់នៅវត្ត ជាច្រើនរូបវិជ្ជមានវីរុសឆ្លងមួយនេះ ។
និយាយជារួម ចាប់តាំងពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា អត្រានៃការឆ្លងសរុបក្នុងរយៈពេល ៤ ថ្ងៃគឺមានចំនួនដល់ទៅ ៣៣០៧ នាក់ (ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន ៤២៧ករណី) ការព្យាបាលជាសះស្បើយចំនួន ២០៥១ នាក់ និងករណីស្លាប់ក្នុងរយៈពេល ៤ ថ្ងៃហក់ឡើងដល់ ៨៥ នាក់។
សូមបញ្ជាក់ថាកម្ពុជា រកឃើញករណីកូវីដ-១៩ ដំបូងបង្អស់កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ លើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ ដែលគិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសចំនួន ១០៩ ៩២៦ នាក់ អ្នកជាសះស្បើយចំនួន ១០១ ១៨៥ នាក់ និងអ្នកស្លាប់ចំនួន ២២៦១ នាក់៕
ចែករំលែកព័តមាននេះ