ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​ពលរដ្ឋ​២៩៤​គ្រួសារ​ទៅរកទីទួល​សុវត្ថិ​ភាព​នៅ​ខេត្តបន្ទាយមានជ័យ

1 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កងកម្លាំង​ទាំង​បី​ស្ថាប័ន​រៀបចំ​ចម្រក​ទីទួល​សុវត្ថិភាព​ក្រោយ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​២៩៤​គ្រួសារ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១…

បន្ទាយ​មាន​ជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កងកម្លាំង​ទាំង​បី​ស្ថាប័ន​រៀបចំ​ចម្រក​ទីទួល​សុវត្ថិភាព​ក្រោយ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​២៩៤​គ្រួសារ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ទូ​ទាំង​ខេត្តបន្ទាយមានជ័យ ។

Picture

ឯកឧត្តម អ៊ុ រាត្រី បាន​ប្រាប់​អោយ​ដឹង​ថា ៖ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ រួម​កម្លាំង​ទាំង​បី​ស្ថាប័ន​បាន​ធ្វើ​ជម្រក​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ​ដាក់​មួយ​កន្លែង មាន​ដាក់​ទឹក​ស្អាត​ប្រើប្រាស់​ដាក់​អ​គ្កី​ស​នី​ចូល និង​បន្ទប់ទឹក កន្លែង​គ្រូពេទ្យ និង​កងកម្លាំង អោយ​បាន​រៀបរយ​បង្កា​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍ ។

Picture

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ ខេត្តបន្ទាយមានជ័យ​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ដែល​លិចលង់​រក​ទីទួល​សុវត្ថិភាព មាន​ចំនួន​២៩៤​គ្រួសារ​ស្មើ​មនុស្ស​រាយ​ចំនួន​១,២១៦​នាក់ ស្រី​៧២២​នាក់ ត្រូវ​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព ក្នុង​នោះ​មាន​ក្រុង​សិរី​សោភ័ណ​ចំនួន​៩៥​គ្រួសារ ស្រុក​មង្គល​បូ​រី​ចំនួន​៤២​គ្រួសារ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​១៥៧​គ្រួសារ ។

Picture

ឯកឧត្តម អ៊ុ រាត្រី បាន​បញ្ជាក់​ថា ៖ នៅ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៩​ស្រុក​/​ក្រុង មាន​ចំនួន​៦​ស្រុក​/​ក្រុង​ហើយ ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​មាន​២១​ឃុំ​/​សង្កាត់ ដែល​ប៉ះពាល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន​៦,០២៤​គ្រួសារ​ស្មើ​មនុស្ស​រាយ​ចំនួន​២០,៩៥៣​នាក់​ស្រី​១០.៧៥០​នាក់ ស្លា​.​ប់​ដោយ​លង់ទឹក​ចំនួន​១​នាក់ ប៉ះពាល់​ដំណាំ​កសិកម្ម​មាន​ស្រូវ​ចំនួន​១៥,៣៦៦​ហិ​កតា ដំឡូង​មី​ចំនួន​៣,៧៧៤​ហិ​កតា ដំណាំ​រួម​ផ្សំ​មាន​ចំនួន​១១៨​ហិ​កតា លិច​សាលារៀន​ចំនួន​៣៣​កន្លែង លិច​វត្ត​ចំនួន​១១​កន្លែង ផ្លូវ​លិច​ទឹក​និង​ហូរ​កាត់​ចំនួន​៣៥៩​ខ្សែ​ស្មើ​ប្រវែង​១២៨,៣៧២​ម៉ែត្រ ៕

Picture
Picture
Picture
Picture
Picture