ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​តោ​ និង​សត្វ​ខ្លាជាច្រើន​ក្បាល​ក្នុងសួន​សត្វ រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​​១៩

2 ឆ្នាំ មុន

បណ្ដា​អ្នក​ទទួលខុស​ត្រួ​វ​សួនសត្វ​ក្រុង​វ៉ា​ស៊ិ​ន​តោន ប្រកាស​កាលពី​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ឆ្នាំ២០២១​​នេះថា សត្វ​តោ​៦​ក្បាល ​និង​ខ្លា​​ចំនួន​៣​ក្បាល​នៃ​សួនសត្វ​នោះ​ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​

សហរដ្ឋអាមេរិក ៖ បណ្ដា​អ្នក​ទទួលខុស​ត្រួ​វ​សួនសត្វ​ក្រុង​វ៉ា​ស៊ិ​ន​តោន ប្រកាស​កាលពី​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ឆ្នាំ២០២១​​នេះថា សត្វ​តោ​៦​ក្បាល ​និង​ខ្លា​​ចំនួន​៣​ក្បាល​នៃ​សួនសត្វ​នោះ​ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​លទ្ធផល​វិជ្ជ​មាន​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ហើយ​ទទួល​ការ​ព្យាបាល​ ក្រោយ​រក​​ឃើញ​​មាន​រោគ​សញ្ញា​នានា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​សួនសត្វ​នោះ​គូស​បញ្ជាក់​ថា កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ បណ្ដា​ឆ្មាំ​មើលថែ​រក្សា​ការពារ បាន​សង្កេត​ឃើញ​តោ​អាហ្វ្រិក​៦​ក្បាល ខ្លា​ស៊ូ​ម៉ា​ត្រា​១​ក្បាល​និង​ខ្លា​ស៊ី​បេ​រី​២​ក្បាល មិនសូវ​ស៊ី​ចំណី​មាន​អាកា​រៈ​ក្អក កណ្ដាស ហើយ​ក៏​បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន នៃ​ការ​ឆ្លង​វីរុស​។ ក្រៅពី​សត្វ​ទាំងនោះ​សត្វ​ឯទៀត​ៗ​ក្នុង​សួនសត្វ​ជាមួយ​គ្នា ពុំ​មាន​សញ្ញា​នៃ​ការ​ឆ្លង​ឡើយ​។

បណ្ដា​សត្វ​ដែល​ឆ្លង​វីរុស ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​រលាក ថ្នាំ​ក្អក​និង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទី​ក​ប្រឆាំង​ការ​រលាក​សួត​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​សួនសត្វ​អះអាង​ប្រាប់​សាធារណជន​ថា បណ្ដា​អ្នក​ទៅ​ទស្សនា​សត្វ​ក្នុង​សួនសត្វ​នោះ ត្រូវ​ស្ថិត​នៅ​ឃ្លាត​ពី​បណ្ដា​សត្វ។

ការ​ឆ្លង​វីរុស​នោះ​ដល់​ពពួកសត្វ​កើត​មាន ពេល​ដែល​ក្នុង​សួនសត្វ​អា​មេ​រិ​ក​ជា​ច្រើន រួម​ទាំង​សួនសត្វ​ក្រុង​វ៉ា​ស៊ិន​តោន​ផង ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​បណ្ដា​សត្វ​ដែល​អាច​រង​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​សួនសត្វ​ទាំងនោះ​។

នៅ​សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​ខ្លា​និង​តោ​ទេ​ដែល​ឆ្លង​កូ​វី​ដ​ក៏​សូ​ម្បី​សត្វ​ស្វា​ហ្គោ​រី​ជា​ច្រើន​ក្បាល ក្នុង​សួនសត្វ​ក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ច​ជៀ​ក៏​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​ដែរ​។ ដោយសារ​មានការ​ឆ្លង​បែប​នេះ ពពួកសត្វ​ក្នុង​សួនសត្វ​ក្រុង​វ៉ា​ស៊ិ​ន​តោន នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​នា​បណ្ដា​ខែ​ខាង​មុខ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ