ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមួយណាពិត មួយណាក្លែងក្លាយ? ឡាន ២គ្រឿង ស្លាកលេខដូចគ្នាបេះបិត!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម បាន​ឃាត់​រថយន្ត​ម៉ាក​តូ​យ៉​តា ព្រូស ស៊េរី​ឆ្នាំ​២០១០ ពណ៌​ស មួយគ្រឿង តាម​បណ្ដឹង​របស់​ម្ចាស់​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ស៊េរី ឆ្នាំ​២០១០ ពណ៌​កាំ​ម៉ៃ​មួយគ្រឿង​ទៀត​។…

ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម បាន​ឃាត់​រថយន្ត​ម៉ាក​តូ​យ៉​តា ព្រូស ស៊េរី​ឆ្នាំ​២០១០ ពណ៌​ស មួយគ្រឿង តាម​បណ្ដឹង​របស់​ម្ចាស់​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ស៊េរី ឆ្នាំ​២០១០ ពណ៌​កាំ​ម៉ៃ​មួយគ្រឿង​ទៀត​។ រថយន្ត​ទាំងពីរ​គ្រឿង ដែល​ដូច​កូនភ្លោះ​នេះ ត្រូវបាន​ម្ចាស់ បើកបរ​តាមផ្លូវ ហើយ​បំពាក់​ស្លាក​លេខ​ដូចគ្នា​បេះបិត​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ នៅតាម​ផ្លូវ​បេតុង ក្នុង​បុរី​ពិភពថ្មី ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​បញ្ញា សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​នគរបាល បាន​ប្រាប់ថា រថយន្ត​ម៉ាក តូយ៉ូតា ព្រូស​ទាំង ២​គ្រឿង​នោះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-4454 ហើយ ១​គ្រឿង ពណ៌​ស មាន​បិត​ស្កុ​ត​ខ្មៅ លើ​ស្តុ​ប​ក្រោយ​។ រថយន្ត​នេះ គ្មាន​ឯកសារ​សម្គាល់​អ្វី​ទាំងអស់ ហើយ​ស្លាក​លេខ មាន​ប្រព័ន្ធ QR Code ដែរ តែ​ស្គែ​ន​ទិន្នន័យ អត់​ចេញ​អ្វី​ឡើយ​។ គេ​សង្ស័យថា ជា​ស្លាក​លេខ​ក្លែងក្លាយ​។ ចំណែក​រថយន្ត​ព្រូស ១​គ្រឿង​ទៀត ពណ៌​កាំ​ម៉ៃ មាន​ឯកសារ​ត្រឹមត្រូវ គ្រប់គ្រាន់​ទាំងអស់ ហើយ​ប្រើ​ប្រព័ន្ធ QR Code ស្គែ​ន ចេញ​ទិន្នន័យ​ជាធម្មតា ដែល​បញ្ជាក់ថា ស្របច្បាប់​។​

​នគរបាល បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ ម្ចាស់​រថយន្ត ដែលមាន​ឯកសារ​ត្រឹមត្រូវ​គ្រប់គ្រាន់ បាន​បើកបរ​រថយន្ត​របស់​ខ្លួន ធ្វើដំណើរ​តាមផ្លូវ​បេតុង​បុរី​ពិភពថ្មី ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​បញ្ញា សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ខណៈនោះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ដោយ​គាត់​បាន​ប្រទះឃើញ​រថយន្ត​ព្រូស បិត​ស្កុ​ត​ស្តុ​ប​ខ្មៅ​នោះ ពាក់​ស្លាក​លេខ​ដូច​រថយន្ត​របស់ខ្លួន កំពុង​បើកបរ នៅតាម​ផ្លូវ​ជាមួយគ្នា​នោះដែរ​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ពេលនោះ គាត់​ក៏បាន​ដេញតាម និង​ប្ដឹង​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម ជួយ​ឃាត់​ទាំង​រថយន្ត និង​ទាំង​អ្នកបើកបរ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​តែម្ដង​។ ពេល​នាំទៅដល់​ប៉ុស្តិ៍​សំរោងក្រោម នគរបាល បាន​សួរនាំ​អ្នកបើកបរ​រថយន្ត​សង្ស័យ​នោះ ដើម្បី​រក​ឯកសារ​សម្គាល់​យានយន្ត​។ ប៉ុន្តែ​បុរស​នោះ បាន​ឆ្លើយថា អត់​មាន​ទេ មិនតែប៉ុណ្ណោះ បុរស​នោះ បាន​និយាយទៀតថា រថយន្ត​នេះ ពុំមែន​ជា​របស់ខ្លួន​ឡើយ គឺ​ខ្លួន​បាន​ខ្ចី​ពី​បងប្អូន​ជីដូនមួយ ជិះ​តែប៉ុណ្ណោះ​។​

​ក្រោយមក នគរបាល បានសម្រេច​ដកហូតរ​ថ​យន្ត​ទាំង ២​គ្រឿង ទុក​សិន ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​រង់ចាំ​មន្ត្រី​ជំនាញ ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ​បន្តទៀត​។

​ជា​ចុងក្រោយ ម្ចាស់​រថយន្ត​ព្រូស ដែលមាន​ឯកសារ​ត្រឹមត្រូវ បានសម្រេច​ឈប់​ប្ដឹង តែ​សំណូមពរ​ឲ្យ​នគរបាល ជួយ​ដកហូតយក​ស្លាក​លេខ​ពី​រថយន្ត​សង្ស័យ​នោះ​ទុក​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ