ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់លិច​ផ្ទះប្រជា​ពលរដ្ឋ​២​ភូមិ ​ចំនួន​២០​គ្រួសារ ​និង​ដំណាំ​ស្រូវ​ប្រមាណ​ជិត​៣០០​ហិកតា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ទឹកជំនន់​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២​ភូមិ ចំនួន​២០​គ្រួសារ និង​ផលដំណាំ​កសិកម្ម​ស្រូវ​ប្រមាណ​ជិត​៣០០​ហិ​កតា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ឃុំ​សឿ ស្រុក​មង្គល​បូ​រី…

បន្ទាយ​មាន​ជ័យ ៖ ទឹកជំនន់​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២​ភូមិ ចំនួន​២០​គ្រួសារ និង​ផលដំណាំ​កសិកម្ម​ស្រូវ​ប្រមាណ​ជិត​៣០០​ហិ​កតា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ឃុំ​សឿ ស្រុក​មង្គល​បូ​រី ។

លោក ជា ទី មេឃុំ​សឿ បាន​ប្រាប់​ថា ៖ ទឹកជំនន់​បាន​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​មាន​ភូមិ​ត្នោត ភូមិ​គោក​សំរោង ឃុំ​សឿ និង​ប៉ះពាល់​ផលដំណាំ​កសិកម្ម​មាន​ស្រូវ​ប្រមាណ​ជិត​៣០០​ហិ​កតា និង​ចំការ​ទឹក​លិច​ផ្លូវ​៣​ខ្សែ ផ្លូវ​ភូមិ​គោក​សំរោង​លិច​ជាង​២០០​ម៉ែត្រ និង​ផ្លូវ​ស្រប​មាត់​ស្ទឹង​ភូមិ​ត្នោត​ប្រវែង​ជាង​២០០​ម៉ែត្រ និង​ផ្លូវ​ទៅ​ព្រែក​ប្រមាណ​១០០​ម៉ែត្រ​ដែល​ត​ភ្ជាប់​ទៅ​ប្រ​ល័​ង្គ​ជ្រៃ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ។

លោក​បាន​បញ្ជាក់​ថា ៖ ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ នៅ​ភូមិ​ត្នោត ឃុំ​សឿ ទឹកជំនន់​បាន​ជន់​លិច រយៈពេល​ជាង​១​ស​ប្តា​ហ៍​ហើយ ព្រោះ​ជា​តំបន់​ទំនាប​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ដងស្ទឹង​សឿ​ខាងលិច​ដែល​ភាគច្រើន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក់​ដែល​រស់នៅ​ហើយ​លិច​រាល់​ឆ្នាំ នៅ​ពេល​មាន​ទឹកធំ និង​ទឹកជំនន់​ឆ្នាំ​នេះ​លិច​កន្លែង​ខ្លះ​ជិត​១​ម៉ែត្រ និង​ភូមិ​គោក​សំរោង​ទើប​ប៉ះពាល់​ប្រជាពលរដ្ឋ​៥​គ្រួសារ​ទឹក​លិច​ក្រោមផ្ទះ ។

លោក ជា ទី បាន​បញ្ជាក់​ថា ៖ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​២០​គ្រួសារ ក្នុង​ឃុំ​សឿ ត្រូវ​អាជ្ញាធរ​ស្រុក និង​កងកម្លាំង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជា​ប្រចាំ បើសិនជា​ភ្លៀង​បន្ត​ធ្លាក់ទឹក​ជំនន់​បន្ត​ឡើង បណ្តាល​ប៉ះពាល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ត្នោត​ដែល​ប្រឈម និង​ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ