ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! លួច​ជុំ​គ្នា​ផឹកស៊ី ហើយ​បំពា​.​ន​ក្មេង​ស្រី​​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័កទៀត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ជាជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ជាជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី នៅ​ថ្ងៃ​ទី​១៥​ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ហើយ បន្ទាប់ពីជន​នេះ​ពាក់ព័ន្ធ​ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស​ទៅ​លើ​ក្មេង​ស្រី​​ម្នាក់​អាយុ​១១​ឆ្នាំ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ក្នុង​បន្ទប់​ស្នាក់នៅ​​ជាមួយ​គ្នា ត្រូវ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​បងស្រី​ក្មេង​ស្រី​រង​គ្រោះ ដែល​បាន​ភ្ញាក់​ទាន់​ឃើញ​ពី​សកម្មភាព​របស់​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទៅ​លើ​ប្អូនស្រី​របស់​ខ្លួន ​កាលពីវេលាម៉ោង៤ទៀបភ្លឺ​​ថ្ងៃ​ទី​១២ ​ខែកញ្ញា ឆ្នាំ​២០២១ ​។​

​លោក​វរសេនីយ៍ឯក​ឡាយ គឹ​ម​លួ​ន នាយការិយាល័យ ន​របាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អម​នីតិជន បាន​ឲ្យ​ដឹង​ថា​​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ស្នងការ​ន​របាល​ខេត្តបន្ទាយមានជ័យ និង​ដោយ​មានការ​សម្របសម្រួល​ពី​​លោក​ កើត សុ​ណ្ណា​រ៉េ​ត ព្រះរាជ​អាជ្ញាធរ អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ឃាត់ខ្លួន ឈ្មោះ សុខ វង្ស ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​លួង ឃុំ​ស្វាយ​លួង ស្រុក​ក​ន្តៀ​ង ខេត្តពោធិសាត់ ជា​ពលករ​មក​ពី​ប្រទេស​ថៃ ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​មណ្ឌល​នៅ​វិទ្យាល័យ​កូប ស្ថិត​ក្នុងភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ​១១​ឆ្នាំ ស្នាក់នៅ​។


​លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ មក​ពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​បី​ជាន់ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​វិទ្យាល័យ​កូប ​កាលពី​ថ្ងៃ​ទី​៤ ​ខែកញ្ញា ឆ្នាំ​២០២១ ស្នាក់នៅ​​អគា​បន្ទប់​លេខ​៦ ដែល​មាន​មនុស្ស​ប្រុស ស្រី​សរុប​ចំនួន​២៥​នាក់ ​ដោយជនសង្ស័យ​ រួម​ទាំង​ក្មេង​ស្រី​រង​គ្រោះ​និង​បងស្រី​របស់​គេ​ដេក​ទល់​ក្បាល​គ្នា ។

លោកស្រីបាន​ឱ្យ​ដឹង​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ខែកញ្ញា ឆ្នាំ​២០២១ ​ជនសង្ស័យ ​និង​អ្នក​ស្នាក់​នៅ​អគារ​ជាមួយ​គ្នា​ចំនួន​៨​នាក់ (​មិន​ស្គាល់ឈ្មោះ​) បាន​ផឹកស្រា​ថ្នាំ​ដែល​ឲ្យ​គេ​ទិញ​មក​ឲ្យ​ទម្លាក់​ទុក​នៅ​របង​សាលា ដោយ​ផឹក​ផង ​រាំ​លេង​ផង អស់​ស្រា​ចំនួន​៦​ដប​ទឹក​សុទ្ធ រហូត​ដល់​ម៉ោង​១០​យប់​ ទើប​បែក​គ្នា​ទៅ​ដេក​រៀង​ៗ​ខ្លួន ​លុះ​​នៅ​វេលា​ម៉ោង​៣​​ទៀប​​ភ្លឺ​ក៏​បាន​យកដៃ​លូក​រាវ​លើ​ខ្លួនប្រាណ​ក្មេង​ស្រីរងគ្រោះរូប​​នោះអស់​​រយៈពេល​ប្រហែល​១​ម៉ោង ​ខណៈ​ដែល​ក្មេង​ស្រីរូប​​នោះ​ដេក​លក់​ដោយ​ពុំ​ដឹងខ្លួន ​ប៉ុន្តែ​​ក៏​ត្រូវ​បងស្រី​​របស់​នាង​ភ្ញាក់​ទាន់​ ក៏​ស្រែក​ឡូឡា​ និង​ប្តឹង​គ្រូពេទ្យ ​ព្រមទាំង​​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។

​លោកស្រី​ឧត្តមសេនីយ៍​ស្នងការ​រង បាន​បញ្ជា​ក់ថា​ ​ផ្អែក​តាម​បណ្តឹង​របស់​បងស្រី​ក្មេង​ស្រី​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ​ត្រូវបាន​​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ​រៀបចំ​​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​នី​​តិ​វិធី​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ