ខេត្តឧត្តរមានជ័យ ៖ គ្រូពេទ្យបានយកសំណាកធ្វើតេស្តពិនិត្យនៅក្នុងភូមិថ្មីដែលផ្ទុះកូវីដ១៩ ជាលទ្ធផលគឺរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន៤៣នាក់ ក្នុងនោះកុមារី កុមារាចំនួន១៧នាក់ ភូមិនេះ គឺស្ថិតនៅក្នុងឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមលោក នៅ សំអន ប្រធានប្រតិបត្តិទទួលផ្នែកគ្រូពេទ្យចត្តាឡីស័កចំនួន២ស្រុក គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែកញា ឆ្នាំ២០២១នេះថា នៅក្នុងភូមិថ្មី ក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកភូមិថ្មីធ្វើតេស្តរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ជាលទ្ធផលគឺរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤៣នាក់ ក្នុងនោះបានកើតទៅលើកុមារចាំពីរអាយុ៦ឆ្នាំទៅ១៤ឆ្នាំ ចំនួន១៧នាក់ (កុមារីចំនួន១៣នាក់ និងកុមារា៤នាក់) ក្នុងចំណោមមនុស្ស៨៣០នាក់។
លោកបានមានប្រសាសន៍បន្តថា បន្ទាប់មកក្រុមគ្រូពេទ្យក៏បានចុះយកសំណាកអ្នកភូមិអូរតាមេង ស្ថិតក្នុងឃុំអន្លង់វែង ដែលបានរកឃើញអ្នកវិជ្ជមានកូវីដចំនួន២នាក់ និងយកសំណាកក្នុងទីប្រជុំជនស្រុកចំណុចផ្សារបន្លែរអូរជីក រកឃើញ៣នាក់បន្ថែមទៀតផងដែរ រួចក្រុមគ្រូពេទ្យក៏នាំយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
លោកបន្តទៀតថា ហើយសម្រាប់ទីតាំងដែលផ្ទុះកូវីដ១៩ខាងលើនេះ ក្រុមគ្រូពេទ្យ រួមទាំងក្រុមអាជ្ញាធរ រួមទាំងសមត្ថកិច្ចបានធ្វើការបិទខ្ទប់ដងផ្លូវចូលទៅភូមិថ្មី ហើយក៏បានបាញ់ថ្នាំសម្លា.ប់មេរោគនៅតាមលំនៅឋានដែលកើតមានកូវីដ១៩ផងដែរ៕
ចែករំលែកព័តមាននេះ