ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ម សូណង់ដូ ពន្យល់ហេតុផលមិនសង្ឃឹមជាប់ក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉​ម សូណ​ង់​ដូ បាន​និយាយ​ថា គណបក្ស​របស់​លោក គ្មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ (​ជាប់​ឆ្នោត​)…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉​ម សូណ​ង់​ដូ បាន​និយាយ​ថា គណបក្ស​របស់​លោក គ្មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ (​ជាប់​ឆ្នោត​) ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥​ឆ្នាំ​២០២២​ខាង​មុខ​នោះ​ទេ ដោយសារ​តែ​កត្តា​មួយ​ចំនួន ក្នុង​នោះ​ក៏​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ ផង​ដែរ ។

លោក ម៉​ម សូណ​ង់​ដូ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​តាម​រយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព​ នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២១ យ៉ាង​ដូច្នេះ ថា «​ការ​ចួ​ល​រួម​បោះ​ឆ្នោត​ជ្រើស​ឃ្មុំ​សង្កាត់​ខាង​មុខ​នេះ​ គណៈបក្ស​ខ្ញុំ​នឹង​ចួ​ល​រួម ប៉ុន្តែ​ពេល​នេះ យើង​មិនបាន​ធ្វើ កិច្ចការ​ពេញដៃពេញជើង​ក្នុង​ការ​ទាក់ទង​សមាជិ​ក​នៅ​ថ្នាក់ខេត្ត​នោះ​ទេ ដោយសារជំងឺ​កូ​វី​ដ ធ្វើ​ឲ្យ​យើង​មិន​អាច​ជួបជុំ​គ្នា​បាន ហើយ​ខ្វះ​សេដ្ឋកិច្ច​ថវិកា​ទៀត​ផង​»​។

ស្ថាបនិក​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​គូសបញ្ជាក់​ថា «​យើង​ចូលរួម​គឺ​ចូលរួម តែ​មិនដឹង​បាន​សម្លេង​គាំទ្រ​ប៉ុន្មាន​ទេ ។ តែ​គណបក្ស​យើង​មិន​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់ រាជរដ្ឋាភិបាល​ទេ តែ​យើង​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ថ្នាក់​ក្រោម​ជាតិ ឬ​ឃុំ សង្កាត់​»​។

នៅ​ពេល​សាកសួរ​ថា ​អ្វី​ជា​គោលនយោបាយ​របស់​គណបក្ស​របស់​លោក បើសិនជា​ឈ្នះ​បាន​អាស​ន្នៈ​ខ្លះ នោះ លោក​ម៉​ម សូណ​ង់​ដូ បាន​ថ្លែង​ថា គណបក្ស​សំបុក​ឃ្មុំ គឺ​មាន​គោលនយោបាយ​សំខាន់​ៗ​ជា​ច្រើន ក្នុង​នោះ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ថ្នាក់​ក្រោម​ជាតិ គឺជា​រឿង​សំខាន់​មួយ​ដែល​គណបក្ស​លោក​ផ្តោត​លើ ។

លោក​បន្ត​ថា «​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្នាក់​ក្រោម​ជាតិ គឺ​ពិតជា​សំខាន់​ណាស់​។ ទោះបីជា​ត្រូវ​ជាប់​ពន្ធនាគារ ឬ​ចាប់ខ្លួន​យ៉ាងណា​ក៏​ដោយ ពីព្រោះ​ថ្នាក់​ក្រោម​ជាតិ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហូរ​ទឹកភ្នែក រហូត​ក្លាយជា​ឈាម​ក៏​មាន​» ។ លោក​បាន​បន្ត​ថា «​អាពុក​រលួយ​ហ្នឹង ដូច​ជា​ការ​លក់​ដី​ដែល​មានការ​ចួ​ល​រួម​ពី​មេឃុំ ឬ​ចៅ សង្កាត់ ពួក​នេះ​លក់​ទាំង​រដ្ឋ ដី​សមាគម​ន៍ ដី​សហគមន៍​ក៏​លក់​ទាំងអស់​«…» ការ​ពុក​រលួយ​ពី ថ្នាក់​ក្រោម​នេះ​វា​ធ្វើ​របាយការណ៍​មិន​ពិត​ជូន​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ ដូច្នេះ​ព័ត៌មាន​មិន​ពិត​ពី​ថ្នាក់​ក្រោមប៉ះពាល់​ដល់​ខាងលើ ហើយ​មិន​ប្រាកដ​ថា ព័ត៌មាន​សុទ្ធ​ពិត ឬ​មិន​ពិត​ទាំង​អស់នោះ​ទេ តែ​ចាំបាច់​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ពី​ថ្នាក់​ក្រោម​ជាតិ​»​។ ពួក​ពុក​រលួយ​នឹង​គឺ ចាប់ពី​កូនដល់ ចៅ​…»​។

លោក​ម៉​ម សូណ​ង់​ដូ បាន​វាយប្រហារ​ថា អ្នក​ពុក​រលួយ​ខ្លះ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​បែប​នេះ​។ ពេល​ខ្លះ​អ្នក​នោះ​បាន​បន្លំ​ធ្វើ​របាយការណ៍​ចោទប្រកាន់​គ្នា​ក៏​មាន​ដើម្បី​ជូន​ថ្នាក់ដឹកនាំ ខណៈ​ថ្នាក់​ទាំង​ខាងលើ បាន​និង​កំពុង​ដឹកនាំ​ប្រទេស​ល្អ ។

លោក​ម៉​ម សូណ​ង់​ដូ ថា​គោលការណ៍​សំខាន់​បំផុត​របស់​គណបក្ស​លោក គឺ​ព្យាបាល និង​លុប​បំបាត់​អំពើ​ពុក​រលួយ​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​អស់ ពិសេស​នោះ​គឺ​មេឃុំ ចៅសង្កាត់​តែ​ម្តង ។ លោក​ថា «​គណបក្ស​យើង​មាន​គោល​គារ​ណ៍​លុប​បំបាត់​ពុក​រលួយ គឺ​ធំ​បំផុត​ដែល​យើង​ត្រូវធ្វើ​។ ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នេះ​គ្មាន​សង្ឃឹម​ជាប់ នោះ​ទេ ប៉ុន្តែ​ខ្ញុំ​តស៊ូ​សម្រាប់​ជាតិ ស្រឡាញ់​ជាតិ​…»​។ លោក​លើក​ឡើង​ទៀត​ថា​ទោះបីជា​ប្រជាពលរដ្ឋ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​លោក​ក្តី​តែ​លោក​នៅ​ជា​អ្នកក្លាហាន​ក្នុង​ការ​ស្រឡាញ់​ជាតិ ដោយ​មិន​ខ្លាច​ជាប់​ពន្ធនាគារ ឬ​គេ​ចាប់ខ្លួន​នោះ​ទេ​។

សូម​ជម្រាប​ថា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជ​ប បាន​កំណត់​យក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ