ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីទេសចរណ៍ខកចិត្តបើមិនអាចខ្ចីលុយសម្រាប់ SMEs ១០០ លានដុល្លារ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា វិបត្តិជំងឺកូវីដ ១៩ ជាង ១ ឆ្នំាកន្លងមកនេះ បានធ្វើឲ្យអ្នករកទទួលទានខាងវិស័យទេសចរណ៍…

រាជធានីភ្នំពេញ ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា វិបត្តិជំងឺកូវីដ ១៩ ជាង ១ ឆ្នំាកន្លងមកនេះ បានធ្វើឲ្យអ្នករកទទួលទានខាងវិស័យទេសចរណ៍ ដកទុនបម្រុងរបស់ខ្លួនមកចំណាយអស់ក្នុងការទប់ទល់នឹងស្ថានការណ៍ដ៏អាក្រកដែលមិនអាចរកចំណូលបាន ដូច្នេះដើម្បីស្តារសកម្មភាពឡើងវិញនាពេលខាងមុខនេះ ពួកគេត្រូវការកម្ចីដែលមានការប្រាក់ទាប ពិសេសកម្ចីពីរដ្ឋតែម្តង ។ 

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ភ្នាក់ងារទេចរណ៍មានប្រមាណ ៩០% បានដួលរលំ ឬបិទទ្វារទនៅពេលកូវីដរាតត្បាតនេះ ។ ចំណែក ១០% ដែលបន្តទ្រំារស់បានប្រឹងប្រែងធ្វើសេវាកម្មតូចៗ ពិសសពឹងលើសកម្មភាពទេសចរក្នុងស្រុក ។ ដោយឡែកសម្រាប់អាជីវកម្មស្នាក់នៅ នៅក្នុងខេត្តសៀមរាប បានបិទទ្វារជាង ៩០% ។ នៅពេលត្រូវស្តារសកម្មភាពឡើងវិញ ក្រុមហ៊ុនខ្លះអាចត្រូវការទុនពី ១០ ម៉ឺនទៅ ២០ ម៉ឺនដុល្លារ បើក្រុមហ៊ុនធំៗអាចត្រូវការប្រាក់កម្ចីរហូតដល់ ៣០ ទៅ ៤០ ម៉ឺនដុល្លារដែលជារួមអាជីវកម្មទីភ្នាក់ងារទេសចរណ៍រួមនិងអាជីវកម្មផ្សេងទៀតក្នុងសេវាទេសចរណ៍ អាចត្រូវការប្រាក់កម្ចីក្នុងរង្វង់ ៣០០ លានដុល្លារ ។

កាលពីថ្ងៃទី ១៦ សីហានេះ រដ្ឋាភិបាលបានដាក់ឲ្យដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមជំហានទី ២ ដែលមានទំហំទឹកប្រាក់ ១០០ លានដុល្លារអាមេរិក បន្ថែមលើជំហ៊ានទី ១ ដែលមានទឹកប្រាក់ ១០០ លានដុល្លារដែលនោះ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដូចជាឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ប៉ុន្តែមានការអះអាងថា មិនមានវិស័យទេសចរណ៍ នោះទេ ។ បើតាមមន្ត្រីទទួលផ្ទុកការងារទូទៅនៃធនាគារ SME បានបញ្ជាក់ ទាក់ទងនិងទេសចរណ៍ មានតែការផ្តោតទៅលើសិប្បកម្ម ត្បាញសូត្រ សិប្បកម្មគូររូប និងសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ ដែលបម្រើឲ្យវិស័យទេសចរណ៍ ចំណែកសេវាកម្មសណ្ឋាគារ ភោជណីយដ្ឋាន និងការដឹកជញ្ជូនភ្ញៀវ មិនបានរាប់បញ្ចូលទៅក្នុងវិស័យអាទិភាព ដើម្បីទទួលបានកម្ចីនេះឡើយ ។ 

ជាមួយការខកចិត្តប្រសិនជាសេវាទេសចរណ៍មិនត្រូវបានរាប់បញ្ចូលក្នុងវិស័យអាទិភាពនោះ លោកស្រី ឆាយ ស៊ីវលីន លើកឡើងដូច្នេះថា «យើងមានការខកចិត្តដោយសារទេសចរណ៍ ជាសេវាកម្ម យើងអត់បានយកអ្វីទៅលក់ទេ គឺយកសេវាកម្មទៅលក់ ។ យើងមិនបានយកមាស ពេជ្រ និងថ្មទៅលក់ទេ យើងលក់តែសេវាកម្ម បែរជាយើងអត់ទទួលបានកម្ចីទៅវិញ យើងមានការខកចិត្តខ្លំាង ។ ដូចនេះសូមស្នើឱ្យរាជរដ្ឋាភិបាលពិចារណាឱ្យស៊ីជម្រៅម្តងទៀតលើវិស័យទេសចរណ៍ដែលលក់តែសេវាកម្មនោះ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ