ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ភ្ញៀវទេសចរចេញចូលកម្ពុជាមានពី ១០ ទៅ ២០% ប៉ុណ្ណោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបង្ហាញឱ្យដឹងថា នៅឆមាសទី ១ ឆ្នាំ ២០២១ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិបានតែ ១០២.៥៦០…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបង្ហាញឱ្យដឹងថា នៅឆមាសទី ១ ឆ្នាំ ២០២១ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិបានតែ ១០២.៥៦០ នាក់ប៉ុណ្ណោះ ថយចុះ ជាង ៩១% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០.៥៣៨ នាក់ ថយចុះជាង ៩៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ។

       បើតាមរបាយការណ៍គូសបញ្ជាក់ថា រយៈពេល ៦ ខែ ឆ្នាំ ២០២១ ភ្ញៀវទេសចរអន្តរជាតិដែលមកកម្ពុជា តាមផ្លូវអាកាសមានចំនួន ៤៦.២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦.៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ ។

របាយការណ៍លម្អិតថា អ្នកទេសចរសំខាន់ទាំង ១០ ប្រទេសដែលបានមកទស្សនាកម្ពុជាគឺថយទំាងអស់ រួមមាន ៖ ទេសចរថៃ ៥២.២៩០ នាក់ ថយចុះ ៦៧,៥%, ទេសចរចិន ២៩.៧៥១ នាក់ ថយចុះ ៨៩,២%  ទេសចរវៀតណាម ៦.៩៥៦ នាក់ ថយចុះ ៩៦,១%,  ទេសចរឥណ្ឌូណេស៊ី ៣.៤១៥ នាក់ ថយចុះ ៧៤,៣% , ទេសចរកូរ៉េខាងត្បូង ១.៨៣៣ នាក់ ថយចុះ ៩៦,៥% , ទេសចរសហរដ្ឋអាមេរិក ១.៥៩០ នាក់ ថយចុះ ៩៧%,  ទេសចរចិនមកពីកោះតៃវ៉ាន់ ១.៥០៤ នាក់ ថយចុះ ៩២,៨% ទេសចរម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦,៥%  ទេសចរជប៉ុន ៧៩០ នាក់ ថយចុះ ៩៨% និងទេសចរបារាំង ៦៤៨ នាក់ ថយចុះ ៩៨,៥% ។

       ជាការកត់សម្គាល់ ដូចតួរលេខខាងលើ ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺទេសចរជនជាតិថៃ តាមពីក្រោយដោយភ្ញៀវទេសចរជនជាតិចិន និងជនជាតិវៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក បារាំង និងជប៉ុនជាដើម ។

ដោយសារកូវីដ ១៩ កាលពីឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណតែ ១ លាន ៣ សែននាក់ប៉ុណ្ណោះចំនួននេះថយចុះប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០១៩កន្លងទៅ ។ ក្រសួងទេសចរណ៍បានកំពុងជំរុញការសិក្សាអំពីការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចូលមកប្រទេសកម្ពុជាឡើងវិញនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ