ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែងយល់ពីរបៀបចាយលុយរបស់កំពូលសហគ្រិនស្ត្រីនៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធនាភ្នំពេញ ៖ លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានចែករំលែកពីរបៀបចំណាយប្រាក់របស់គាត់ឲ្យដឹងថា តំាងពីដើមមកលុយកាក់ដែលលោកស្រីរកបាន មានការច្បាស់លាស់ណាស់…

រាជធនាភ្នំពេញ ៖ លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានចែករំលែកពីរបៀបចំណាយប្រាក់របស់គាត់ឲ្យដឹងថា តំាងពីដើមមកលុយកាក់ដែលលោកស្រីរកបាន មានការច្បាស់លាស់ណាស់ ។ ចំណូលប៉ុន្មាន ហើយត្រូវចំណាយលើអ្វីខ្លះ មានកត់ត្រាជានិច្ច ។ «ការកត់ត្រាអាចឱ្យយើងមើល ឬវិភាគបានថា នៅពេលដំណាច់ខែនីមួយៗ លុយរបស់យើងបានចាយលើអី និងបានទិញទំនិញអ្វីខ្លះ ។ ធ្វើដូចនេះវាធ្វើឱ្យយើងអាចគ្រប់គ្រងហិរញ្ញវត្ថុយើងបានដោយស្រួល និងអាចកាត់បន្ថយបាននូវការចំណាយមិនចំាបាច់បាន» ។

សហគ្រិនស្រ្តីខាងលើបានលើកឡើងបន្តថា លុយពិបាករក តែនៅពេលចំណាយទៅវិញវាស្រួល មិនដឹងថា អស់លុយទៅលើផ្នែកអ្វី ។ ដូចនេះនៅពេលខ្វះនូវការកត់ត្រានេះ វាអាចធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងលុយចេញលុយចូល ។ «ខ្ញុំសង្កេតឃើញថា អ្នកដែលទទួលបានជោគជ័យនៅក្នុងអាជីវកម្មភាគច្រើន គឺពួកគាត់មានការកត់ត្រារាល់ចំណូល និងចំណាយរបស់គាត់ អំពីទឹកប្រាក់ និងទំនិញរបស់នៅសល់ ។ ដោយឡែកសម្រាប់អ្នកដែលមិនមានការកត់ត្រា អាចធ្វើឲ្យគាត់ពិបាកក្នុងការស់នៅ និងពិបាកក្នុងការធ្វើអាជីវកម្ម ។ ខ្ញុំសង្កេតឃើញថា បងប្អូនមួយចំនួនធំ គឺពួកគាត់ខ្វះខាតការកត់ត្រាអំពីចំណូល និងចំណាយនេះ» ។

លោកស្រី កែវ មុំ កើតក្នុងគ្រួសារអាជីវកលក់ចាប់ហួយមួយនៅភ្នំពេញ ។ លោកស្រី បានរៀនត្រឹមថ្នាក់ទី ៩ តែបានក្លាយជាសហគ្រិនស្រ្តីជោគជ័យម្នាក់នៅភ្នំពេញ ដោយបានបង្កើតក្រុមហ៊ុនផលិតនំស្រួយ លីលី ដោយផ្តើមចេញពីសហគ្រាសតូចមួយក្នុងឆ្នាំ ២០០២ ។ ការកត់ត្រាច្បាស់លាស់រាល់ចំណាយជាមូលហេតុមូយធ្វើឲ្យអាជីវកម្មរបស់គាត់ជោគជ័យ ពីសហគ្រាសតូចមួយមានបុគ្គលិកចំនួនជាង ២០ នាក់រហូតពង្រីកបានរោងចក្រធំមានបុគ្គលិកជិត ៣០០ នាក់ ផលិតផលមានលក់ក្នុងស្រុក និងក្រៅស្រុក ។ លោកស្រី កែវ មុំ បានជាប់ជាប្រធានសមាគមសហគ្រាសស្រ្តីនៅដើមឆ្នាំ ២០២១ នេះ ។ 

លោកស្រីបានលើកឡើងថា យើងមានគំនិតក្នុងការអភិវឌ្ឍ និងវិនិយោគ យកលុយបង្កើតលុយ ។ គំនិតផ្គួបផ្សំជាមួយបញ្ញា យើងអាចចាប់ផ្តើមធ្វើអ្វីមួយពីតូចទៅធំ ដោយបន្តិចម្តងៗ មិនចំាបាច់ទល់តែយើងមានលុយទំាងដុំៗ បានយកវាមកធ្វើនោះទេ ។ បើសិនយើងមិនចាប់ផ្តើមពីតូចទៅទេ វាក៏ធ្វើឱ្យពិបាកនឹងធ្វើឱ្យវាធំបានទៅដែរ ។

ជាការចែករំលែកបទពិសោធន៍ជីវិតដល់យុវជនដទៃទៀត ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី កែវ មុំ ថាមុនចាប់ផ្តើមអាជីវកម្ម គេត្រូវការលុយចំនួនប៉ុន្មានដែលអាចចាប់ផ្តើមបាន ។ បើមិនបានគិតគួវាឱ្យបានច្បាស់លាស់នោះទេ វាអាចជួបបញ្ហា ។ បើការនិយោគដោយប្រថុយប្រថាន មិនមានចំណេះដឹង បទពិសោធ មិនមានទីផ្សារ គិតមិនបានដឹតដល់ ធ្វើតាមគេ ឭតាមគេនោះ ទោះវិនិយោគប៉ុន្មានអត់សល់ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ