ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់នាឡិកាថ្លៃបំផុតលើលោក ជាមួយរឿងរ៉ាវ​មិន​គួរ​ឱ្យ​ជឿ !

2 ឆ្នាំ មុន

មានរឿង​រាវ​ជា​ច្រើននៅ​លើ​ពិភពលោក​នេះ កើតឡើង​ប្លែក​ៗ និង​គួរ​ឱ្យ​ចាប់អារម្មណ៍ ​។ វត្ថុ​ជា​ច្រើន​ដែល​មាននៅ​ក្នុង​សម័យ​បុរាណ ឬ​មាន​រយៈកាល​រាប់រយ​ឆ្នាំធ្វើឱ្យ​វា​កាន់តែ​មាន​តម្លៃ និយាយ​រួម​កាន់តែ​យូរ​ឆ្នាំ​កាន់តែ​ថ្លៃ ហើយ​ប្រ​សិន​ធ្វើ​ពី​ដៃ​ផ្ទាល់​វិញ​ក៏​មាន​តម្លៃមិនធម្មតា​ដែរ វត្ថុ​ទាំងនោះ​អាច​មាន​ដូច​ជា ៖…

មានរឿង​រាវ​ជា​ច្រើននៅ​លើ​ពិភពលោក​នេះ កើតឡើង​ប្លែក​ៗ និង​គួរ​ឱ្យ​ចាប់អារម្មណ៍ ​។ វត្ថុ​ជា​ច្រើន​ដែល​មាននៅ​ក្នុង​សម័យ​បុរាណ ឬ​មាន​រយៈកាល​រាប់រយ​ឆ្នាំធ្វើឱ្យ​វា​កាន់តែ​មាន​តម្លៃ និយាយ​រួម​កាន់តែ​យូរ​ឆ្នាំ​កាន់តែ​ថ្លៃ ហើយ​ប្រ​សិន​ធ្វើ​ពី​ដៃ​ផ្ទាល់​វិញ​ក៏​មាន​តម្លៃមិនធម្មតា​ដែរ វត្ថុ​ទាំងនោះ​អាច​មាន​ដូច​ជា ៖ នាឡិកា ស្រាស ​ឬ​ស្រា​ទំពាំងបាយជូរ​ ។​ល​។ ដូចនេះយើង​ក្រ​ឡែក​មក​មើល​នាឡិកា​ថ្លៃ​ៗ​ជាងគេ​ក្នុង​ពិភពលោក​ទាំង ​៥ ដែល​តម្លៃរបស់វាស្ទើរតែ​ទិញ​វីឡា​ដ៏​ស្គឹ​ម​ស្គៃ​មួយ​បាន​ ៖

១. នាឡិកា​ម៉ាក Marie Antoinette ៖ Breguet លេខ ១៦០ Marie Antoinette ផលិត​ក្នុង​ឆ្នាំ​ ១៨២៧ មាន​តម្លៃ ៣០ លាន​ដុល្លារ​ក្នុង ឆ្នាំ ​២០១៣​ ។ នាឡិការ​នេះ ផលិត​ដោយ​លោក Abraham-Louis Breguet ជា​ប្រភេទ​នាឡិការ​ហោរាសាស្ត្រ លោក​ជា​អ្នក​ផលិត​នាឡិកាដៃ​ទំនើប ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា ឧស្សាហកម្ម​ផលិត​នាឡិការ​ដៃ និង​ការ​ច្នៃប្រឌិត​បែប​បច្ចេកវិទ្យា​រាប់​មិន​អស់ តែ​ឥឡូវ​ប្រហែលជា​គាត់​មិន​អាច​បង្កើត​នាឡិការ​បែប​នេះ​បាន​ទៀត​ទេ​ ។ គាត់​ជា​មេដែល​ចូល​ចិត្ត​អនុវត្ត​ជាក់ស្តែង និង​ច្នៃប្រឌិត​ថ្មី​ៗ ហើយ​ក៏​ជា​មនុស្ស​មានការ​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ​ផង​ដែរ ។​គាត់​ត្រូវ​គេ​សម្លាប់​នៅ​តំបន់ Silicon Valley ​។ តាម​ពិត​នាឡិកា​នេះ ​ទី ១៦០ របស់​គាត់ ហើយ​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​មួយដែល​វា​ដើរ​ដោយ​ថាមពល ​។

The Henry Graves Supercomplication

២. នាឡិការ​ម៉ាក Patek Philippe Henry Graves Jr Supercomplication ៖ ផលិត​ក្នុង​ឆ្នាំ ១៩៣២ លក់​ក្នុង​តម្លៃ ២៤ លាន​ដុល្លារ នៅ​ឯ​ហាង Sotheby’s ក្នុង​ឆ្នាំ​ ២០១៤ ។ នាឡិកា​ម៉ាក Patek Philippe Grandmaster Chime ស៊េរី​ថ្មី​នេះ អាច​លក់​បាន​ក្នុង​តម្លៃ ៣១ លាន​ដុល្លារ កាលពី​ឆ្នាំ​មុន ប៉ុន្តែ​នាឡិកាដៃ​ដែល​បំបែក​ឯតទគ្គ​កម្ម​នោះ គឺ​មាន​ពណ៌​ខៀវស្រងាត់ ​។ វា​ត្រូវ​បាន​ផលិត​សម្រាប់​ពាណិជ្ជករ​ធនាគារ​ញូ​វ​យ៉​ក ដែល​ជា​មនុស្ស​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​លោក Henry Graves Jr ។ ជា​ប្រភេទ​នាឡិកា​ដែល​មាន​ភាព​ស្មុគស្មាញ​បំផុត និង​ធ្វើ​ឡើង​រហូត​ដល់​ទៅ​ចំនួន ២៤ ដង (​វា​មានមុខ​ងារ​លើស​ពី​ការ​ប្រាប់​ពី​ពេលវេលា​)​ ។

The Rolex Cosmograph “Paul Newman” 

៣. នាឡិការ​ម៉ាក Paul Newman ៖ ផលិត​ក្នុង ឆ្នាំ​ ១៩៦៨ លក់​ក្នុង​តម្លៃ ១៧,៨ លាន​ដុល្លារ​នៅ​ហ្វី​លី​ព​ក្នុង​ឆ្នាំ ២០១៧ ។ នាឡិកា​នេះ​មិនមែន​ផលិត​ពី​លោហៈ​មាន​តម្លៃ​ទេ គឺ​គ្រាន់តែ​ជា​ដែក​ចាស់​ធម្មតា​ប៉ុណ្ណោះ វា​ក៏​មិន​មាន​គួរ​ឱ្យ​អស្ចារ្យ​ផង​ដែរ ​។ វា​ជា​នាឡិកា​មេកានិច មានមុខ​ងារ​នាឡិកា​ដូច​គ្នា​នឹង​នាឡិកា​ដទៃ​ទៀត ហើយ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ចំណោម នាឡិកា​រាប់​ពាន់​រាប់​ពី​សម័យ​នោះ ហើយ​តែ​គួរ​ឱ្យ​អស់សំណើច​នោះ​គឺ ស្រោម​របស់​វា​ត្រូវ​បាន​ឆ្លាក់​ដោយ​អក្សរ​ដែល​មិន​ត្រឹមត្រូវ​នឹង​ប្រយោគ​ឃ្លា​របស់​ភាសា​អង់គ្លេស​ថា “Drive Carefully Me.” (​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ញុំ​) ​។

The George Daniels Space Traveller I watch

៤. នាឡិការ​មានឈ្មោះ​ថា The George Daniels Space Traveller I watch ៖ ផលិត​ក្នុង​ឆ្នាំ 1982 បាន​ដាក់​លក់​ក្នុង​តម្លៃ ៤.៦ លាន​ដុល្លារ នៅ​ឯ​ហាង Sotheby’s ក្នុង​ឆ្នាំ​ ២០១៩ ។ វា​អាច​ស្ថិត​ក្នុង​លំដាប់​លេខ ១៦ នៅ​ក្នុង​បញ្ជី​នៃ​នាឡិកា​ថ្លៃ​ៗ​បំផុត ដែល​មិន​ធ្លាប់​មាន​លក់​ដេញថ្លៃ ប៉ុន្តែ​នាឡិកា​ដែល​មាន​សម្រស់​បែប​បុរាណ​នេះ នៅ​តែ​ត្រូវ​បាន​គេ​គោរព និង​ជឿជាក់​ថា ​វា​ជា​នាឡិកាដៃ​ទោល​ដែល​ផលិត​ដោយ​ដៃ និង​មានគុណ​ធម៌​ ។ អ្នក​ផលិត​នាឡិកា​នេះ មានឈ្មោះ​ថា George Daniels ដែល​គាត់​បាន​ផលិត​នាឡិកា​នេះ​ដោយ​ញើស​ឈាម​របស់​គាត់ និង​ការ​ផលិត​វា​គាត់​មិន​បាន​ច្រើន​ម៉ាស៊ីន​ជំនួយ​នោះ​ទេ ទាំង​ការ​រចនា​ទាំង​ការ​ឆ្លាក់ និង​ការ​ដំឡើង ​។

The Richard Mille RM62-01 Airbus Corporate Jets

៥. នាឡិការ​មានឈ្មោះ​ថា Richard Mille RM 62-01 Airbus Corporate Jets ៖ មាន​តម្លៃ ១,៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩​ ។ ក្រៅពី​នាឡិកា​ម៉ាក Patek Philippe Sky Moon Tourbillon ដ៏​អស្ចារ្យ​ដែល​មាន​តម្លៃ ១,៧៥ លាន​ដុល្លារ នេះ​គឺជា​នាឡិកា​ដ៏​ថ្លៃ​បំផុត ដែល​អ្នក​អាច​ទិញ​បាន​ម៉ាក​ថ្មី​ៗ នឹង​អា​ចក​ម្ម៉​ង់​បាន​នា​ពេល​ឥឡូវនេះ​ ។ វា​ជា​នាឡិកា ប្រភេទ​ការ​ហោះហើរ​កំពូល និង​បែប​ភ័យរន្ធត់ បែប​ទំនើប ដែល​មិន​គួរ​ឱ្យ​ជឿ ។ វា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ដោយសា​តែ​វា​មើលទៅ​បែប F1-style aesthetics និង​ត្រូវ​នឹង​ស្ថានភាព​បែប​ទំនើប​ៗ ម្យ៉ាងវិញទៀត​វា​ហាក់បីដូចជា​បង្ហាញ​អំពី​វប្បធម៌​នៃ​ការ​ផលិត​របស់​នាឡិកាដៃ​ស្វី​ស ​៕ ប្រភព​ ៖ cnn.style

អត្ថបទសរសេរ ដោយ