ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចោរលួច​គោ​ម្នាក់ ត្រូវ​ប៉ូលិស​ចាប់ ពេល​ដឹកគោ ៣​ក្បាល តាម​រថយន្ត​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​គរ​បា​ល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជូន ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ពីបទ​លួច​គោ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ប្រាសាទ…

បន្ទាយមានជ័យ​៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​គរ​បា​ល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជូន ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ពីបទ​លួច​គោ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ប្រាសាទ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សោ​ន ម៉ៅ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ នៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ស្នោ ខេត្តព្រះវិហារ​។ ជននេះ បាន​ចូល​លួច​គោ​ញី ចំនួន ៣​ក្បាល របស់​ប្រជាពលរដ្ឋ ឈ្មោះ វ៉ា​ត់ ផុន នៅ​ភូមិ​ប្រសាទ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដែល​បាន​ចង​ចម្ងាយ​ពី​ផ្ទះ ៥០​ម៉ែត្រ នៅ​យប់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយចេក ឃាត់​បាន​រថយន្ត​ដឹកគោ ម៉ាក ហុក​ឡ​កូរ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពត 2A-0595 នៅ​វ​លា​ម៉ោង ១២ និង​៥៥​នាទី​កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែ​ក​ក្កកដា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥៦A មុខ​អនុវិទ្យាល័យ​កកោះ ស្ថិតក្នុង​ភូមិ​កកោះ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​។ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​នាំទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​សួរនាំ និង​បញ្ជូនបន្ត ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ដើម្បី​សួរនាំ​បន្ថែម​។​
​ ​
​លោកនាយ​ការិយាល័យ បាន​បញ្ជាក់ថា នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ សោ​ន ម៉ៅ បាន​សារភាពថា ខ្លួន និង​បក្សពួក ចំនួន ២​នាក់​ទៀត មានឈ្មោះ ផុន និង​ឈ្មោះ ឆើត ពួកគេ​បាន​ជិះ​ម៉ូតូ ម្នាក់ ១​គ្រឿង និង​រូបគេ ជា​អ្នក​បើកឡាន មកពី​ស្រុក​អន្លង់វែង បាននាំគ្នា មក​លួច​គោ នៅ​នៅ​ភូមិ​ប្រសាទ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​។ ក្រោយពី​លួចបាន ពួកគេ​យក​គោ​ដឹក​ឡើង​ឡាន​រួច ឈ្មោះ ផុន និង​ឈ្មោះ ឆើត បាន​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​ស្រុក​អន្លង់វែង​មុន​។ ចំណែក​រូបគេ​បើកឡាន​ដឹកគោ​ញី​ទាំង ៣​ក្បាល​នោះ​។ ពេលមកដល់​តាមផ្លូវ​ជាតិ ត្រូវបាន​នគរបាល ឃាត់​។
​ជនសង្ស័យ​សារភាព បន្តថា រូបគេ និង​បក្សពួក ធ្លាប់​លួច​គោ ចំនួន ៣​លើក​មកហើយ ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តបន្ទាយមានជ័យ​នេះ​។​

​លោក​វរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន បានបញ្ជាក់​ទៀតថា ដោយ​ផ្អែកលើ​បណ្តឹង​របស់​ជនរងគ្រោះ និង​ឃាត់ខ្លួន មាន​វត្ថុតាង​ជាក់ស្តែង ព្រមទាំង​ចម្លើយសារភាព ជនសង្ស័យ​ឈ្មោះ សោ​ន ម៉ៅ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​គោ​ទាំង ៣​ក្បាល ត្រូវបាន​នគរបាល​ស្រុក​ស្វាយចេក ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ