ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លឹម ស្រី​គា ត្រដែត​សម្រស់​ក្នុង​ឈុត​បុរាណ ក្រោយ​ពេល​ស្រក​គីឡូ​បាន​សម្រេច

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត Miss Grand Cambodia 2017 ខ្លឹម ស្រី​គា បាន​ធ្វើ​អោយ​ហ្វេ​ន​ៗ​ជា​ច្រើន​លាន់មាត់​សរសើរ​នៅ​ពេល​ដែល​នាង​បាន​សម្រេចចិត្ត​សម្អិតសម្អាង​កាយ​ជាមួយ​ឈុត​បុរាណ ហើយ​ត្រដែត​នូវ​ស​ម្ជ​ស្ស​គួរ​អោយ​គយគន់​។ អ្វី​ដែល​ធ្វើ​អោយ​គេឯង​តាមដាន​ទៀត​នោះ គឺ​នាង​

រាជធានី​ភ្នំពេញ ៖ អតីត Miss Grand Cambodia 2017 ខ្លឹម ស្រី​គា បាន​ធ្វើ​អោយ​ហ្វេ​ន​ៗ​ជា​ច្រើន​លាន់មាត់​សរសើរ​នៅ​ពេល​ដែល​នាង​បាន​សម្រេចចិត្ត​សម្អិតសម្អាង​កាយ​ជាមួយ​ឈុត​បុរាណ ហើយ​ត្រដែត​នូវ​ស​ម្ជ​ស្ស​គួរ​អោយ​គយគន់​។ អ្វី​ដែល​ធ្វើ​អោយ​គេឯង​តាមដាន​ទៀត​នោះ គឺ​នាង​ស្អាត​ជាង​មុន ហើយ ឃើញ​ស្រក​ទម្ងន់​ជាង​មុន​ចេញ​រាង​តែ​ម្តង ។

ខ្លឹម ស្រី​គា បាន​គ្រង​ឈុត​ច្នៃ និង​សាកល្បង​តម្លើង​ថ្មី​ឈុត (​ហរិ​ហ​រា​ល័យ ភិ​មាន​អប្សរ​) ស្ត្រី​មាន​សម្បុរ​ថ្លា​ស្រស់ ផូរផង់ ស្ត្រី​សួគ៌ ស្រី​ទេពអប្សរ មួយ​អង្គ នា​សម័យ​អង្គរ​បូរាណ (​ហរិ​ហ​រា​ល័យ​)​។ បើ​មាន​ចន្លោះ​ខ្វះខាត​សូម​បងប្អូន មេត្តា​អធ្យាស្រ័យ​ដោយ​ក្ដី​អនុគ្រោះ។

ឈុត​នេះ​បង្ហាញ​អោយ​ឃើញ​ថា ជា​ការ​ចូលរួម​លើក​ស្ទួយ​នូវ​សិល្បៈ​បុរាណ​ដែល ស្រី​គា និង​ក្រុមការងារ​បាន​ព្យាយាម​ធ្វើ​ឡើង ដោយ​មិន​គិត​ហត់នឿយ​។ នាង​នឹង​រិះរក​ម៉ូ​ដ​បុរាណ​ខ្មែរ​ជា​ច្រើន​ឈុត​ទៀត​ដើម្បី​បំផុសបំផុល​ចលនា​មួយ​នេះ​អោយ​កាន់តែ​ខ្លាំង​ឡើង​បន្ត​ទៅ​មុខ​ទៀត​។

គួរ​បញ្ជាក់​ថា ខ្លឹម ស្រី​គា ជា​ជ័យ​លា​ភី Miss Grand Cambodia 2017 កញ្ញា​បាន​តំណាង​កម្ពុជា​ចូលរួម​ប្រកួត MGI នៅ​ប្រទេស​វៀតណាម ហើយ​ព្រមទាំង​ឈ្នះ​ពាន Grand Pageant Choice Award ។ ស្រី​គា ក៏​បាន​ក្លាយជា​តារា​សម្តែង​ម្នាក់ ដែល​មាន​សមត្ថភាព​គួរ​អោយ​ចាប់អារម្មណ៍​។

នាង​បាន​បែក​សាច់​ឡើង​ធាត់ ហើយ​ក៏​ព្យាយាម​សម្រក​ឡើង​ស្លី​ម​មក​វិញ ដោយ​កាន់តែ​មាន​ទីផ្សារ​ម្តងទៀត​។ តាម​អ្វី​ដែល​ដឹង​ក្រោយ​ស្ងប់​កូ​វី​ដ​នេះ ស្រី​គា ទទួល​បាន​ការងារ​បណ្តើរ​ៗ ហើយ​កំពុង​ត្រៀម​ចុះ​កុងត្រា​តួឯក​រឿង​ថ្មី​មួយ​ចំនួន​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ