ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិស​វា.យឆ្មក់​ស្នាក់​ការ​កាសែត​មួយ​កន្លែង​និង​ចាប់​ខ្លួន​មនុស្ស​៥នាក់​នៅ​ហុងកុង

2 ឆ្នាំ មុន

ហុងកុង​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ូ​លី​ស​ហុងកុង​បាន​ឆ្មក់​ចូល​ការិយាល័យ​កាសែត Apple Daily, ដែល​ជា​សារព័ត៌​មាន​មួយ​មាន​

ហុងកុង​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ូ​លី​ស​ហុងកុង​បាន​ឆ្មក់​ចូល​ការិយាល័យ​កាសែត Apple Daily, ដែល​ជា​សារព័ត៌​មាន​មួយ​មាន​ទំនោរ​ទៅ​ខាង​ប្រជាធិបតេយ្យ ហើយ​បាន​ចាប់ខ្លួន​នាយក​ប្រតិបត្តិ​ចំនួន ៥ នាក់​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ ក្នុង​នោះ​មាន​ទាំង​និពន្ធ​នាយក​របស់​ខ្លួន​គឺ​លោក Ryan Law ។

ការ​ចាប់ខ្លួន​នេះ​គឺជា​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ប៉ូ​លី​ស​ហុងកុង ដែល​ផ្តោត​លើ​កាសែត​ដែល​ពេញ​និយម​ដែល​បាន​គាំទ្រ​ដល់​ចលនា​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​។

ប៉ូ​លី​សបាន​និយាយ​ថា នាយក​ប្រតិបត្តិ​ចំនួន ៥ នាក់​របស់​កាសែត​នេះ​ត្រូវ​បាន​ចាប់ខ្លួន «​ពី​បទ​ឃុបឃិត​ជាមួយ​ប្រទេស​បរទេស ឬ​ជាមួយ​ធាតុ​ខាងក្រៅ ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​» ។ ប្រភព​ពី​ប៉ូ​លី​សបាន​បញ្ជាក់​ប្រាប់ AFP ថា​ពួក​គេ​ទាំង ៥ នាក់​ជានា​យក​ប្រតិបត្តិ​មក​ពី​ក្រុមហ៊ុន Next Digital ដែល​ជា​ក្រុមហ៊ុនមេ​របស់​កាសែត Apple Daily ។

Officers could be seen cordoning off the complex and walking through the building. កាសែត Apple Daily បាន​និយាយ​ថា​លោក Ryan Law ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​។ កាសែត​នេះ​ផ្សាយ​ផ្ទាល់​នូវ​រូបភាព​នៃ​ការ​វាយឆ្មក់​របស់​ប៉ូ​លី​ស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​។ តាម​រយៈ​វី​ដេ​អូ Live នោះ​គេ​អាច​មើលឃើញ​មន្ត្រី​ប៉ូ​លី​ស កំពុង​រុះរើ​អគារ​​ហើយ​​ដើរ​ឆ្លងកាត់​អាគារ​។

នេះ​ជា​ការ​វាយឆ្មក់​លើក​ទី ២ លើ​កាសែត Apple Daily ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ផង​។

មហាសេដ្ឋី​លោក Jimmy Lai ជា​ម្ចាស់​របស់​កាសែត Apple Daily ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិត បន្ទាប់​ពី​ការ​វាយឆ្មក់​មួយ​កាលពី​ខែសីហា​កន្លង​ទៅ ។ បច្ចុប្បន្ន​នេះ​គាត់​កំពុង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​បទល្មើស​ជា​ច្រើន​សម្រាប់​ការ​ចូលរួម​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផ្សេង​ៗ​ដែល​បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ទីក្រុង​ហុងកុង​កាលពី ២ ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ