ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ៣១​នាក់​ថែមទៀត និង​អ្នកពាក់ព័ន្ធ​ផ្ទាល់ ៦៣​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​អត្ថ​សញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៣១​នាក់ ស្រី…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​អត្ថ​សញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៣១​នាក់ ស្រី ១៧​នាក់ និង​ជាសះស្បើយ ចំនួន ៩៤​នាក់ ស្រី ៧០​នាក់​។

​សេចក្ដី​ជូន​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តស្វាយរៀង បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៤ មិថុនា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ១,២៨៩​នាក់ ស្រី ៧៤១​នាក់ ជាសះស្បើយ​សរុប ៨៧១​នាក់ ស្រី ៥០៩​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៤១០​នាក់ ស្រី ២៣០​នាក់ ករណី​ស្លាប់ ៧​នាក់ ស្រី​២​នាក់​។​

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៣១​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ០៥​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ០២​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ២៤​នាក់​។
​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ទៅ​សហគមន៍ រដ្ឋបាលខេត្ត​ស្វាយរៀង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​។​

​ប្រសិនបើ​មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩ (#COVID-19) ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅយក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការបន្ត​។ សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង ដែល​ឆ្លង​កូ​វីដ​ទាំងនោះ​៕ វ៉ាន់​ប៊ុនធឿន​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ