ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី ចំនួន​៣៥​នាក់​បន្ថែម​ទៀត​នៅ​ខេត្ត​សៀម​រាម

1 ខែ មុន
  • Phnom Penh

រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​បន្ថែម​ទៀត​ចំនួន​៣៥​នាក់ ក្នុង​នោះ​ចំនួន​១៧​នាក់​មក​ពី​ប្រទេស​ថៃ និង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ ចំនួន​៤​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី​

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​បន្ថែម​ទៀត​ចំនួន​៣៥​នាក់ ក្នុង​នោះ​ចំនួន​១៧​នាក់​មក​ពី​ប្រទេស​ថៃ និង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ ចំនួន​៤​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​ព្រឹត្តិការណ៍ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៣៥​នាក់ និង​ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៤​នាក់ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០ ២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​។

Picture

ហើយ​ករណី​ទី​១ ដល់ទី​១៧ គឺជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ដែល​មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ដែល​មាន​ប្រភព​ដើម​មក​ពី​ស្រុក​ជីក្រែង​។ ករណី​ទី​១៨ គឺជា​ករណី​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដោយ​មាន​អាកា​រៈ​សង្ស័យ ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វី​ដ​-១៩ ទទួល​បាន​លទ្ធផល​វិជ្ជមាន​។ ដោយឡែក​ករណី​ទី​១៩ ដល់ទី ៣៥ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ លុះ​មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្ដេចឪ​។

រីឯ​អ្នកជា​សះស្បើយ​ទាំង​០៤​នាក់​ខាងលើ ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត​សិន​។

Picture

គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៤៩៤​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១១៧​នាក់ ស្លា​.​ប់​៣​នាក់ និង​ចំនួន​៣៧៤​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​។

Picture

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជា​មួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture